អ្នកផលិតហ្គែមតាមទូរស័ព្ទមើលឃើញការរីកចម្រើនវិស័យបច្ចេកវិជ្ជានៅភ្នំពេញ
ថ្វីបើក្រុមហ៊ុនសាកល្បងបច្ចេកវិទ្យាថ្មីថ្មោង (tech start-up) ទើបតែមានក្នុងរាជធានីភ្នំពេញក្នុងប៉ុន្មានឆ្នាំនេះក៏ដោយ ក៏ទិដ្ឋភាពសកម្មភាពក្រុមហ៊ុនទាំងនោះមានការរីកចម្រើនច្រើន។ លើសពីនេះទៅទៀត កម្មវិធីល្បែងហ្គែមតាមទូរស័ព្ទឈ្មោះ «អាស្វា» (Asva The Monkey) របស់ផលិតករខ្មែរមានការទទួលស្គាល់នៅតំបន់អាស៊ីអាគ្នេយ៍ និងនៅលើពិភពលោកថែមទៀត។ លោក សឹង សុផាត នៃវីអូអេបានសម្ភាសន៍ផលិតករលោក អៀ អ៊ុយ ក្នុងពេលលោកធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក។