វ៉ាស៊ីនតោន៖ ទីក្រុងភើថ (Perth) នៅភាគខាងលិចនៃប្រទេសអូស្ត្រាលីជាប់មហាសមុទ្រឥណ្ឌាជាទីក្រុងធំមួយដែលមានទីតាំងនៅដាច់ឆ្ងាយពីទីក្រុងធំៗផ្សេងទៀត។ ប៉ុន្តែក្រោយពីមានព្រឹត្តិការណ៍បាត់យន្តហោះម៉ាឡេស៊ីកាលពីដើមខែមីនាមក ចំណាប់អារម្មណ៍ពិភពលោកបានផ្តោតលើទីក្រុងនេះនៅពេលអ្នករុករកសន្និដ្ឋានថាយន្តហោះបាត់ដាននេះប្រហែលបានធ្លាក់ក្នុងមហាសមុទ្រឥណ្ឌាចម្ងាយប្រមាណ២.៥០០គីឡូម៉ែត្រពីទីក្រុង Perth នេះ។ លោក មុជ ចាន់ធឿន ជាពលរដ្ឋខ្មែរមួយរូបក្នុងចំណោមជនជាតិខ្មែរប្រហែល១.០០០គ្រួសារដែលរស់នៅទីក្រុងនេះ។ លោក សឹង សុផាត បានធ្វើបទសម្ភាសន៍តាមទូរស័ព្ទជាមួយលោក មុជ ចាន់ធឿន អំពីទិដ្ឋភាពប្រែប្រួលនៅទីក្រុង Perth ក្រោយព្រឹត្តិការណ៍នេះ។ សូមប្រិយមិត្តចុចស្តាប់បទសម្ភាសន៍ទាំងស្រុងនៅប៉ូតុងខាងលើ។