វ៉ាស៊ីនតោន —
គណៈប្រតិភូនៃអង្គការខ្មែរអាមេរិកាំងហៅថា សភាខ្មែរអន្តរជាតិ ឬ International Khmer Assembly ស្វះស្វែងរកការគាំទ្រពីសភា និងរដ្ឋាភិបាលអាមេរិកាំងដើម្បីទទួលស្គាល់អតីតយុទ្ធជនខ្មែរ ដែលធ្លាប់សហការជាមួយទាហានអាមេរិកាំងតាំងពីទសវត្សរ៍១៩៦០មក។ ក្រុមសកម្មជនទាំងនេះនឹងចំណាយពេល១សប្តាហ៍ក្នុងរដ្ឋធានីវ៉ាស៊ីនតោនដើម្បីបញ្ចុះបញ្ចូលឲ្យសភា និងមន្ត្រីក្រសួងនានាកុំឲ្យបំភ្លេចអតីតយុទ្ធជនខ្មែរ។
ក្រុមសកម្មជនខ្មែរអាមេរិកាំង និងអាមេរិកាំងខ្លះគ្រោងនឹងជួបជាមួយក្រុមមន្ត្រី រដ្ឋាភិបាលអាមេរិកាំងក្នុងក្រសួងការបរទេស ក្រសួងការពារជាតិ និងបុគ្គលិក សមាជិកសភា និងព្រឹទ្ធសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅសប្តាហ៍នេះដើម្បីបញ្ចុះ បញ្ចូលឲ្យគេទទួលស្គាល់ក្រុមអតីតយុទ្ធជនខ្មែរ ដែលជួយធ្វើសង្គ្រាមអាមេរិកាំង ក្នុងតំបន់ឥណ្ឌូចិនក្នុងទសវត្សរ៍១៩៦០ និង១៩៧០។
លោកហាច ហឿន ប្រធានក្រុមអភិបាលនៃសភាខ្មែរអន្តរជាតិ បានថ្លែងប្រាប់ វីអូអេថា លោកចង់ឲ្យអាមរិកាំង ទាំងសភាសហព័ន្ធទាំងមូល និងរដ្ឋាភិបាល សហព័ន្ធស.រ.អា.ទទួលស្គាល់និងគាំទ្រអតីតយុទ្ធជនខ្មែរដែលចូលរួមធ្វើសង្គ្រាម ជាមួយអាមេរិកាំងកាលពីអតីតកាលនោះ។
«បំណងដែលចង់ឲ្យអាមេរិកាំងទទួលស្គាល់ហ្នឹងគឺឲ្យចេញជាលាយលក្ខណ៍អក្សរនៅក្នុងច្បាប់ ទទួលស្គាល់ខ្មែរដោយច្បាប់ត្រឹមត្រូវ មិនមែនថា តែមាត់ទេ ព្រោះ យើងត្រូវការការទទួលស្គាល់ដោយលក្ខណៈច្បាប់»។
សភាក្នុងរដ្ឋមីនីសូតាបានអនុម័តសេចក្តីសម្រេចទទួលស្គាល់អតីតយុទ្ធជនខ្មែររួចហើយកាលពីខែមេសាឆ្នាំ២០១២។
មានអតីតយុទ្ធជនជាង៤៥០នាក់ក្នុងប្រទេសកម្ពុជា ដែលមានវ័យចំណាស់ៗនិង ប្រមាណ១០០នាក់ក្នុងប្រទេសអាមេរិក ដែលលោកបានទទួលបញ្ជីឈ្មោះ ក្រោយពីមានការគិតគូរពីសភារដ្ឋមីនីសូតាមក។
លោក ស្កត វ៉កគ័រ (Scott Walker) នាយកប្រតិបត្តិនៃសភាខ្មែរអន្តរជាតិ (IKA) បានអះអាងថា ស.រ.អា.មិនដែលទទួលស្គាល់ពួកគេទេ ទោះជាពួកគេបានបូជា ជីវិតជួយកងទ័ពអាមេរិកាំង ក្នុងសង្គ្រាមវៀតណាមក្តី។
«ដូច្នេះ ជាឥរិយាបទចុងក្រោយមុនពេលពួកគេស្លាប់ទៅ វាជារឿងដ៏សំខាន់ណាស់សម្រាប់ពួកគេទទួលបានការទទួលស្គាល់ពីស.រ.អា.។ យ៉ាងហោចណាស់ ជាហេតុផលប្រវត្តិសាស្ត្រដែរ ចំពោះអ្វីដែលគេបានជួយស.រ.អា.នោះ។
ពួកគេបានលើកតម្កើង ការពារច្បាប់ស.រ.អា. និងលើកតម្កើង ការពារច្បាប់រដ្ឋធម្មនុញ្ញ ហើយក្តីបំណងយ៉ាងខ្លាំងរបស់ពួកអតីតយុទ្ធជនជាច្រើនគឺចង់បានការទទួលស្គាល់នេះ។ រឿងនេះហើយដែលយើងប្រឹងប្រែងធ្វើឲ្យបានសម្រេច»។
លោកថ្លែងបន្ថែមថា លោកត្រូវជួបជាមួយមន្ត្រីក្រសួងការបរទេសនៅថ្ងៃអង្គារ និងឧត្តមសេនីយ៍ទោ ចេម ជែកសុន (James Jackson) នៃក្រសួងការពារជាតិ នៅថ្ងៃពុធ ក្រៅពីដាក់គម្រោងការជួបជាមួយព្រឹទ្ធសមាជិក រ៉ន ចនសុន (Ron Johnson) ព្រឹទ្ធសមាជិក ម៉ាកូ រូប៊ីអូ (Marco Rubio) មន្ត្រីនៃការិយាល័យសមាជិកសភា ម៊ែត សាល់មូន (Matt Salmon) និងលោកដាណា រ៉ូរ៉ាប៊ែកគ័រ (Dana Rohrabacher) ផងដែរ។
មន្ត្រីក្រសួងការបរទេស និងមន្ត្រីក្នុងរដ្ឋសភា និងសភាអាមេរិកាំងពុំបានផ្តល់ការឆ្លើយតបមកវីអូអេចំពោះសំណួរទាក់ទងនឹងការជួបប្រជុំនេះទេ។
លោក សឺង ទៀង អាយុ៦៥ឆ្នាំ ពលរដ្ឋខ្មែរកម្ពុជាក្រោមម្នាក់ ធ្លាប់ធ្វើជាទាហាន ខ្មែរសេរីក្នុងកងពលតូចលេខ៤៨ ចូលរួមជាមួយទាហានអាមេរិកាំងកាលពីឆ្នាំ ១៩៦៧ ក្នុងសង្គ្រាមវៀតណាម។ បច្ចុប្បន្នលោកកំពុងរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ធ្វើជាជាងកាត់សក់។ លោកថ្លែងថា លោកគាំទ្រគំនិតធ្វើឲ្យសភា និងរដ្ឋាភិបាលអាមេរិកាំងទទួលស្គាល់នេះ។
«ព្រោះពួកគេចាស់ៗអស់ហើយ មានអាយុ៦០ និង៧០អស់ហើយ។ បើសិន យើងធ្វើបានទៅ គ្រាន់ជួយសង្គ្រោះពួកគេដែរ ជួយឧបត្ថម្ភថវិកា ជួយការរស់ នៅរបស់ពួកគេដែរ»។
លោកថ្លែងថា លោកបានឮយូរហើយអំពីដំណើរការសុំឲ្យសភាជួយដល់អតីតទាហាន Mi Force និងអតីតទាហានកងពលពិសេសៗ ដែលធ្លាប់ជួយកងទ័ពអាមេរិកាំងដទៃទៀតនោះ តែមិនទាន់កើតមានសេចក្តីសម្រេចណាមួយទេ។ លោកថ្លែងថា បញ្ហាមួយដែលអាមេរិកាំងមិនគាំទ្រ ប្រហែលជាជំនាន់នោះគេគិតថា អតីតទាហានទាំងនោះជាទាហានស៊ីឈ្នួល គ្មានក្របខណ្ឌ ដូចជាទាហានអាមេរិកាំងក៏អាចថាបាន។
ក៏ប៉ុន្តែលោកព្រហ្ម សៅរ៍នរ៉ា អ្នកវិភាគម្នាក់ក្នុងរដ្ឋវីជីនៀ ដែលបានឃ្លាំមើលរឿងនេះ បានអះអាងថា លោកនៅតែសង្ឃឹមថា រដ្ឋាភិបាលសហព័ន្ធនិងសភា អាមេរិកាំងនឹងជួយទាហានខ្មែរដែលធ្លាប់បម្រើការឲ្យអាមេរិកាំង បន្ទាប់ពីសភានៅរដ្ឋមីនីសូតា (Minnesota)ទទួលស្គាល់ហើយនោះ។
«បើសភារដ្ឋមីនីសូតាគេទទួលស្គាល់ហើយ សភាអាមេរិកាំង និងរដ្ឋាភិបាល សហព័ន្ធក៏អាចនឹងត្រូវទទួលស្គាល់ដូចគ្នាដែរ។ នេះបើតាមយោបល់ខ្ញុំ។ ដូច្នេះ ហើយបានជាគេខំប្រឹងមកប្រទាញរឿងហ្នឹងឲ្យខាងសហព័ន្ធគេទទួលស្គាល់ ផង»។
គណៈប្រតិភូនៃអង្គការខ្មែរអាមេរិកាំង ហៅថា សភាខ្មែរអន្តរជាតិ ឬ International Khmer Assembly នឹងបញ្ចប់បេសកកម្មរបស់ខ្លួនដើម្បីសុំឲ្យមានការទទួលស្គាល់អតីតយុទ្ធជនខ្មែរដោយរដ្ឋាភិបាលសហព័ន្ធអាមេរិកាំងក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃសុក្រខាងមុខនេះ។ គណៈប្រតិភូទាំងនេះរំពឹងថា នឹងមានសមាជិកសភានិងព្រឹទ្ធសភាខ្លះនឹងចាប់ផ្តើមគាំទ្រសេចក្តីព្រាងច្បាប់ទាក់ទងនឹងអតីតយុទ្ធជនខ្មែរនេះ មុនពេលមានសវនាការក្នុងពេលខាងមុខនេះ៕