ការពិភាក្សារបស់លោក ហ៊ុន ម៉ានី កើតមានឡើង ស្របពេលគ្នាដែលលោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ចន ឃែរី (John Kerry) គ្រោងនឹងទៅធ្វើទស្សនកិច្ចជាផ្លូវការក្នុងប្រទេសកម្ពុជានៅដើមសប្តាហ៍ក្រោយ។
លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតកម្ពុជា បានបញ្ជាក់ថាលោក ចន ឃែរី នឹងពិភាក្សាពីការរៀបចំកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋកាលីហ្វញ៉ានាខែកុម្ភៈខាងមុខ ប៉ុន្តែភាគីទាំងពីរក៏នឹងពិភាក្សាពីការធ្វើពាណិជ្ជកម្មផងដែរ។
ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់បានសហការជាមួយនឹងអ្នកនិពន្ធអាមេរិកាំងពីរនាក់ ដើម្បីនិពន្ធសៀវភៅមួយក្បាល ដែលទទួលបានការពេញនិយមមួយនៅសហរដ្ឋអាមេរិក។
ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់បានសហការជាមួយនឹងអ្នកនិពន្ធអាមេរិកាំងពីរនាក់ ដើម្បីនិពន្ធសៀវភៅមួយក្បាល ដែលទទួលបានការពេញនិយមមួយនៅសហរដ្ឋអាមេរិក។ សៀវភៅនេះមានចំណងជើងថា Adversity to Advantage: 3 Epic Stories of Transforming Life’s Obstacles into Opportunity ឬជាភាសាខ្មែរ«ប្រែក្លាយឧបសគ្គទៅជាផលប្រយោជន៍៖ រឿងបីដ៏អស្ចារ្យដើម្បីប្រែក្លាយឧបសគ្គក្នុងជីវិតទៅជាឱកាស»។ លោក ឈឹម ធីមម៉ូធី ដែលជាអ្នកនិពន្ធសៀវភៅនេះ គឺជាសមាជិកនៃសភាពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក និងជាអ្នកធ្វើជំនួញដ៏មានបទពិសោធន៍ម្នាក់។ នាង ទែន សុខស្រីនិត នៃ VOA បានសម្ភាសន៍លោក ឈឹម ធីមម៉ូធី តាមទូរស័ព្ទអំពីសៀវភៅនេះ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ។
សៀវភៅដែលមានចំណងជើងថា«មិនមានលំនៅច្បាស់លាស់៖ជនភៀសខ្លួនខ្មែរនៅតំបន់ក្រីក្រនៃទីក្រុងញូវយ៉ក»បង្ហាញពីជីវិតរបស់ជនភៀសខ្លួនខ្មែរ និងគោលនយោបាយតាំងទីលំនៅដល់ជនភៀសខ្លួនរបស់រដ្ឋាភិបាលអាមេរិក។
មនុស្សជាច្រើននាក់មិនបានស្វែងយល់អំពីជីវិតរបស់ជនភៀសខ្លួនដែលបានមកតាំងទីលំនៅនៅសហរដ្ឋអាមេរិកនោះទេ។ ក៏ប៉ុន្តែ លោក Eric Tang ជាអតីតសកម្មជនដើម្បីជនភៀសខ្លួន និងជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យ Texas បាននិពន្ធសៀវភៅថ្មីមួយក្បាលស្តីពីជនភៀសខ្លួនខ្មែរនៅសង្កាត់ Bronx ទីក្រុងញូវយ៉ក ក្នុងអំឡុងទសវត្ស១៩៨០ និង១៩៩០ ដោយបានតានដានស្រាវជ្រាវពីជីវិតរបស់អ្នកស្រី ប្រុញ រ៉ា ដែលជាជនភៀសខ្លួនខ្មែរម្នាក់ ដើម្បីបង្ហាញពីជីវិតពិតរបស់អ្នកដែលមកតាំងទីលំនៅថ្មីនៅសហរដ្ឋអាមេរិក។ សៀវភៅនេះដែលមានចំណងជើងថា«មិនមានលំនៅច្បាស់លាស់៖ជនភៀសខ្លួនខ្មែរនៅតំបន់ក្រីក្រនៃទីក្រុងញូវយ៉ក»បង្ហាញពីជីវិតរបស់ជនភៀសខ្លួនខ្មែរ និងគោលនយោបាយតាំងទីលំនៅដល់ជនភៀសខ្លួនរបស់រដ្ឋាភិបាលអាមេរិក។ នាង ទែន សុខស្រីនិត នៃ VOA បានសម្ភាសន៍លោក Eric Tang អំពីសៀវភៅនេះ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ។
ការពង្រឹងនេះធ្វើឡើងតាមរយៈស្ថានទូត និងទស្សនកិច្ចរបស់កូនប្រុសលោកហ៊ុន សែន ជាពិសេសគឺលោកហ៊ុន ម៉ាណែតដែលជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអ្នកដែលមតិជាច្រើនសន្និដ្ឋានថា កំពុងស្វែងរកការគាំទ្រដើម្បីបន្តតំណែងពីឪពុករបស់លោក។
គណបក្សប្រជាជនកម្ពុជាពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្រៅប្រទេស ជាពិសេសនៅស.រ.អា. និងនៅតំបន់អឺរ៉ុប
ជនភៀសខ្លួនខ្មែរនៅតំបន់ក្រីក្រ Bronx ទទួលបានការឧបត្ថម្ភតិចតួច ដោយពួកគេត្រូវប្រឈមនឹងភាពក្រីក្រ ទីលំនៅមិនអំណោយផល និងការតស៊ូរស់នៅដោយពឹងផ្អែកលើប្រាក់ចូលនិវត្តន៍ពីរដ្ឋាភិបាលអាមេរិក។
ការបាញ់សម្លាប់ប្រព្រឹត្តឡើងដោយបុរស និងស្ត្រីពីរនាក់ប្តីប្រពន្ធនៅទីក្រុង San Bernadino សហរដ្ឋអាមេរិក កាលពីដើមខែធ្នូនេះ បានបណ្តាលជនរងគ្រោះចំនួន១៤នាក់ស្លាប់បាត់បង់ជីវិត និងរបួសជាច្រើននាក់។
ក្រុមប្រតិភូសម្ព័ន្ធមិត្តខ្មែរអាមេរិកាំងបានជួបជាមួយនឹងមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក និងអ្នកតំណាងរាស្ត្រនៅសភាជាតិ ដើម្បីស្នើឱ្យមានការបង្កើនជំនួយដល់ប្រទេសកម្ពុជា។
ក្រុមប្រតិភូសម្ព័ន្ធមិត្តខ្មែរអាមេរិកាំងបានជួបជាមួយនឹងមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក និងអ្នកតំណាងរាស្ត្រនៅសភាជាតិ ដើម្បីស្នើឱ្យមានការបង្កើនជំនួយដល់ប្រទេសកម្ពុជា និងជួយដល់កម្មវិធីពិនិត្យគុណភាពអាហារ ដែលកំពុងមានបញ្ហានៅក្នុងប្រទេសកម្ពុជា។ លោក ម៉ែន គឹមសេង បានសម្ភាសក្រុមប្រតិភូនោះ។ សូម លោកអ្នកស្តាប់បទសម្ភាសនេះដូចតទៅ។
ព័ត៌មានផ្សេងទៀត