វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងបានព្យាបាលជនរងគ្រោះនៃការបាញ់សម្លាប់នៅទីក្រុង San Bernadino
ការបាញ់សម្លាប់ប្រព្រឹត្តឡើងដោយបុរស និងស្ត្រីពីរនាក់ប្តីប្រពន្ធនៅទីក្រុង San Bernadino សហរដ្ឋអាមេរិក កាលពីដើមខែធ្នូនេះ បានបណ្តាលជនរងគ្រោះចំនួន១៤នាក់ស្លាប់បាត់បង់ជីវិត និងរបួសជាច្រើននាក់។ ជនរងគ្រោះត្រូវបានយកទៅជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Arrowhead Regional Medical Center ។ លោក ម៉ែន គឹមសេង នៃ VOA បានសម្ភាសលោកវេជ្ជបណ្ឌិត សេង សកុណា ដែលជាវេជ្ជបណ្ឌិតខ្មែរអាមេរិកាំងម្នាក់ ដែលបានផ្តល់ការព្យាបាលដល់ជនរងគ្រោះទាំងនោះអំពីព្រឹត្តិការណ៍នោះ និងប្រតិកម្មរបស់សហគមន៍លើព្រឹត្តិការណ៍ដ៏សោកសៅរ៍នេះ៕