បទសម្ភាសន៍ VOA៖ ការតស៊ូរបស់ជនភៀសខ្លួនខ្មែរនៅតំបន់ក្រីក្រសង្កាត់ Bronx នៅទីក្រុងញូវយ៉ក ក្នុងអំឡុងទសវត្ស១៩៨០ និង១៩៩០
មនុស្សជាច្រើននាក់មិនបានស្វែងយល់អំពីជីវិតរបស់ជនភៀសខ្លួនដែលបានមកតាំងទីលំនៅនៅសហរដ្ឋអាមេរិកនោះទេ។ ក៏ប៉ុន្តែ លោក Eric Tang ជាអតីតសកម្មជនដើម្បីជនភៀសខ្លួន និងជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យ Texas បាននិពន្ធសៀវភៅថ្មីមួយក្បាលស្តីពីជនភៀសខ្លួនខ្មែរនៅសង្កាត់ Bronx ទីក្រុងញូវយ៉ក ក្នុងអំឡុងទសវត្ស១៩៨០ និង១៩៩០ ដោយបានតានដានស្រាវជ្រាវពីជីវិតរបស់អ្នកស្រី ប្រុញ រ៉ា ដែលជាជនភៀសខ្លួនខ្មែរម្នាក់ ដើម្បីបង្ហាញពីជីវិតពិតរបស់អ្នកដែលមកតាំងទីលំនៅថ្មីនៅសហរដ្ឋអាមេរិក។ សៀវភៅនេះដែលមានចំណងជើងថា«មិនមានលំនៅច្បាស់លាស់៖ជនភៀសខ្លួនខ្មែរនៅតំបន់ក្រីក្រនៃទីក្រុងញូវយ៉ក»បង្ហាញពីជីវិតរបស់ជនភៀសខ្លួនខ្មែរ និងគោលនយោបាយតាំងទីលំនៅដល់ជនភៀសខ្លួនរបស់រដ្ឋាភិបាលអាមេរិក។ នាង ទែន សុខស្រីនិត នៃ VOA បានសម្ភាសន៍លោក Eric Tang អំពីសៀវភៅនេះ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ។