ភរិយារបស់លោក មាជ សុវណ្ណារ៉ា ប្តេជ្ញារក្សាកាសែត និងវិទ្យុខ្មែរប៉ុស្តិ៍ឱ្យនៅដំណើរការទៅមុខថ្វីបើប្តីរបស់លោកស្រីកំពុងជាប់ពន្ធនាគារ ដោយសាររឿងនយោបាយក៏ដោយ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមសុខាភិបាលខ្មែរនៅអាមេរិក និងពលរដ្ឋស្ម័គ្រចិត្តក្នុងសហគមន៍ កំពុងតែវេចខ្ចប់ថ្នាំយ៉ាងមមាញឹក ដើម្បីយកទៅជួយព្យាបាលពលរដ្ឋនៅខេត្តពោធិ៍សាត់នាចុងខែមករាខាងមុខ។
ក្រុមសកម្មជនខ្មែរអាមេរិកាំងបានជួបជុំគ្នាកាលពីថ្ងៃពុធសប្តាហ៍មុននៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា ដើម្បីស្នើសុំឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកកែប្រែកិច្ចព្រមព្រៀងធ្វើមាតុភូមិនិវត្តន៍ ដែលបានចុះហត្ថលេខាជាមួយនឹងរដ្ឋាភិបាលកម្ពុជាកាលពីជាង១០ឆ្នាំមុន។
មូលនិធិលើសពីការសុបិន (Dream Beyond Foundation) បានរៀបចំពិធីរាំកម្សាន្តប្រចាំឆ្នាំមួយសម្រាប់មនុស្សចាស់ៗនៅទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វញ៉ាដែលមានបញ្ហាខាងសុខភាពផ្លូវចិត្តនិងផ្លូវកាយដើម្បីឱ្យពួកគាត់បានសប្បាយបន្ទាប់ពីបានហាត់ប្រាណដោយការរាំរែក យោហ្កា និងក្បាច់តៃជិជាប្រចាំ។
នៅតាមបណ្តោយផ្លូវអាណាហែមក្នុងក្រុងខ្មែរនៃទីក្រុងឡុងប៊ិច នេះគឺជាការិយាល័យកាសែត និងវិទ្យុខ្មែរប៉ុស្តិ៍។
ជារៀងរាល់ចុងឆ្នាំមនុស្សចាស់មួយក្រុមដ៏ធំនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិកមានឱកាសសប្បាយជុំគ្នា និងបានរាំកំសាន្ត។
នៅក្នុងសាលដែលមានមនុស្សកកកុញនៅកណ្តាលទីក្រុងឡុងប៊ិចនេះ អ្នកចូលរួមក្នុងកម្មវិធីជួបជុំកាលពីថ្ងៃពុធ គឺជាអ្នកដែលរងផលប៉ះពាល់ពីការបណ្តេញសមាជិកគ្រួសារទៅប្រទេសកម្ពុជាវិញ។
អ្នកនិពន្ធសៀវភៅ«អ្វីដែលខ្ញុំបានឮគឺទុក្ខព្រួយរបស់ខ្ញុំ»គឺជាអ្នករួចរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ អ្នកស្រី លី សំបូរ បានភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិក ក្រោយពីបានរស់នៅក្នុងជំរុំជនភៀសខ្លួន ខាវ អ៊ីដាង កាលពីដើមទសវត្សរ៍ឆ្នាំ១៩៨០។ សៀវភៅរបស់អ្នកស្រីត្រូវបាននិពន្ធឡើងក្នុងគោលបំណងដើម្បីឲ្យក្មេងជំនាន់ក្រោយស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរ និងដើម្បីរំឭកគុណូបក្ការៈរបស់ម្តាយរបស់អ្នកស្រី៕
ជនរងគ្រោះនៃរបបខ្មែរក្រហមជាច្រើននាក់កំពុងព្យាយាមផ្សះផ្សារផ្លូវចិត្តរបស់ខ្លួន ក្រោយពីបានឆ្លងកាត់របបខ្មែរក្រហមដ៏ឃោរឃៅ។
គណៈកម្មការសិទ្ធិមនុស្សឈ្មោះ Tom Lantos នៃសភាជាតិអាមេរិកាំងនឹងរៀបចំសវនាការខ្លីមួយនៅថ្ងៃពុធសប្តាហ៍ក្រោយនេះ ដើម្បីស្តាប់អ្នកជំនាញបង្ហាញពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ។
បច្ចុប្បន្ននេះ អ្នកនាង ឫទ្ធី កំពុងត្រៀមចេញផ្សាយសៀវភៅជាស្នាដៃទី២របស់អ្នកនាង ដែលមានចំណងជើងថា Rise of the Golden Aura។
អ្នកនាង ហ៊ឹម ច័ន្ទឫទ្ធី កំពុងត្រៀមចេញផ្សាយសៀវភៅជាស្នាដៃទី២របស់អ្នកនាង ដែលមានចំណងជើងថា Rise of the Golden Aura។
ព័ត៌មានផ្សេងទៀត