នាពេលបច្ចុប្បន្ននេះ នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិកគឺជាទីក្រុងដែលមានពលរដ្ឋខ្មែររស់នៅច្រើនបំផុតទី២ ដែលមានចំនួនប្រមាណ៣០.០០០នាក់។ កាលពីមុន ទីក្រុងឡូវែលនេះ ធ្លាប់មានតំណាងជាខ្មែរពីរនាក់ដែលធ្លាប់ជាប់ជាសមាជិកក្រុមប្រឹក្សាក្រុងឡូវែល។
តាមការលើកឡើងរបស់អ្នកដឹកនាំសហគមន៍ និងអ្នកធ្វើការបម្រើសហគមន៍ខ្មែរនៅទីក្រុងឡូវែលនេះឲ្យដឹងថា មូលហេតុដែលពលរដ្ឋខ្មែរមិនសូវសកម្មក្នុងការបោះឆ្នោតនេះ គឺដោយសារតែការខ្វះការយល់ដឹងពីសារៈសំខាន់នៃការបោះឆ្នោត ការមិនជឿទុកចិត្តរបស់ពួកគេទៅលើបេក្ខជនឈរឈ្មោះ និងបញ្ហាជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរនៅក្រុងឡូវែលនេះ។
គេឃើញមានពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនធំបានចុះឈ្មោះបោះឆ្នោត និងត្រៀមខ្លួនជ្រើសរើសប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ដែលមានលោកស្រី Hillary Clinton ជាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ និងលោក Donald Trump ជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ។
លោក Tim Kaine បេក្ខជនអនុប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ មានអាជីពនយោបាយទាក់ទងនឹងក្រុង Richmond រដ្ឋ Virginia ដែលនៅទីនោះលោកបានស្គាល់ខ្មែរអាមេរិកាំងដែរ។
ស្ថានភាពលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាកំពុងស្ថិតនៅក្រោមការគំរាមកំហែងហើយសហគមន៍អន្តរជាតិដូចជាសហរដ្ឋអាមេរិកត្រូវតែ បង្កើនការជួយដល់ប្រទេសដ៏ក្រីក្រនេះ។ នេះជាការសន្និដ្ឋានរួមរបស់វាគ្មិនដែលបានចូលរួមពិភាក្សានៅឯមូលនិធិ Heritage។
នៅក្នុងពិធីបុណ្យខួប៧ថ្ងៃនៃមរណភាពលោក កែម ឡី ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរជាច្រើននៅតាមរដ្ឋនានានៅស.រ.អា. បានធ្វើបុណ្យបង្សុកូលនិងប្រមូលបច្ច័យជួយគ្រួសាររបស់លោក ហើយទាមទារឲ្យរដ្ឋាភិបាលរកអ្នកនៅពីក្រោយឃាតករ។ លោក ពិន ស៊ីសុវណ្ណ នៃ VOA រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន៕
លោក សេក កុសល នាយកអង្គការសភាខ្មែរអន្តរជាតិដែលបានជួយជ្រោមជ្រែងយ៉ាងសកម្មដល់ការតស៊ូទាមទារឱ្យមានការបង្កើតសេចក្តីសម្រេចចិត្តលេខ២១០នេះបានផ្តល់បទសម្ភាសន៍ដល់លោក ម៉ែន គឹមសេង នៃ VOA ផ្នែកខេមរភាសា។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ៖
លោក សេក កុសល នាយកអង្គការសភាខ្មែរអន្តរជាតិដែលបានជួយជ្រោមជ្រែងយ៉ាងសកម្មដល់ការតស៊ូទាមទារឱ្យមានការបង្កើតសេចក្តីសម្រេចចិត្តលេខ២១០។
អនុគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិក បានអនុម័តសេចក្តីសម្រេចលេខ៧២៨ ដោយជំរុញឲ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហើយឲ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់ការយាយីនិងគំរាមគណបក្សប្រឆាំង។
សិល្បការិនីខ្មែរភៀសខ្លួន៣នាក់ដាក់បង្ហាញស្នាដៃសិល្បៈរបស់ខ្លួនរួមគ្នានៅនៅក្នុងវិចិត្រសាលមួយឈ្មោះ inCube Arts ក្នុងក្រុងញូយ៉ក ចាប់តាំងពីថ្ងៃទី១០ ដល់ថ្ងៃទី៣០ ខែមិថុនានេះ។
ពលរដ្ឋខ្មែរអាមេរិកាំង ដែលមិនពេញចិត្តនឹងរបបដឹកនាំដោយលោក ហ៊ុន សែន នៅតែបន្តធ្វើបាតុកម្មជាហូហែរ ដើម្បីរក្សាក្តីសង្ឃឹមថានឹងមានការផ្លាស់ប្ដូរមួយនៅក្នុងប្រទេសកម្ពុជា។
ព័ត៌មានផ្សេងទៀត