អាជ្ញាធរគណបក្សកាន់អំណាចបានចាប់ខ្លួនលោក កឹម សុខា ពីបទក្បត់ជាតិ ដោយយោងតាមការឃោសនារបស់លោកក្នុងវីដេអូឃ្លីបមួយ ដែលលោកបាននិយាយពីគម្រោងការយកឈ្នះគូប្រកួតរបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចជាង៣០ឆ្នាំ ក្រៅពីការបិទអង្គការ សារព័ត៌មានឯករាជ្យនានាក្នុងប្រទេសកម្ពុជា ដោយយោងលើហេតុផលថាបានប្រព្រឹត្តខុសច្បាប់ និងការមិនបង់ពន្ធជាដើម។
លោក Many Uch ទទួលបានពានរង្វាន់បុគ្គលផ្លាស់ប្ដូរសង្គម (Individual Changmaker) អង្គការ Khmer Girls in Action ទទួលបានពានរង្វាន់អ្នកបង្កើតចលនាផ្លាស់ប្តូរ (Transformative Movement Builder) និងយុទ្ធនាការ ReleaseMN8 ទទួលបានពានរង្វាន់យុទ្ធនាការប្រចាំឆ្នាំ (Campaign of the Year) ពីអង្គការ SEARAC។
លោក ម៉ៅ សាវិន នាយកប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុនវិនិយោគ EMIA ចែលរំលែកអំពីការដកពិសោធន៍ពីគន្លឹះនៃការបណ្តុះភាពជាអ្នកដឹកនាំនៅបីប្រទេស និងអំពីបរិយាកាសវិនិយោគនៅកម្ពុជា។
លោកហុង លីមសមាជិកសភាប្រចាំរដ្ឋVictoria ប្រទេសអូស្ត្រាលី ដែលមានដើមកំណើតខ្មែរ បានចូលរួមអំពាវនាវឱ្យមានអន្តរាគមន៍ក្នុងពេលដែលលោកបានធ្វើដំណើរមកសហរដ្ឋអាមេរិកកាលពីដើមខែតុលានេះ។
អង្គការ Southeast Asia Resource Action Center (SEARAC) ដែលជាអង្គការមិនស្វែងរកប្រាក់កម្រៃមួយ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានផ្តល់ពានរង្វាន់ស្នាដៃការងារឆ្នើមដល់បុគ្គល សហគមន៍ និងអង្គការអាស៊ីអាមេរិកាំង ចំនួន៦នៅក្នុងសហរដ្ឋអាមេរិក។ ក្នុងចំណោមបុគ្គលនិងអង្គការដែលធ្វើការងារដើម្បីភាពផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងសង្គមទាំងនោះ ក៏មានបុគ្គលនិងសហគមន៍ខ្មែរអាមេរិកាំងចំនួន៣ផងដែរ ដែលទទួលបានពានរង្វាន់ឆ្នើមនោះ។
ក្រុមពលរដ្ឋខ្មែរអាមេរិកាំងនិងខ្មែរកាណាដាជួបជុំគ្នានៅក្រុង Auburn រដ្ឋវ៉ាស៊ីនតោនដើម្បីពិភាក្សាគ្នាអំពីស្ថានការណ៍នយោបាយកម្ពុជាជាមួយគ្នាអំពីការរំលោភកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដោយរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោក ប្រេដ អាដាម (Brad Adams) នាយកអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី បានថ្លែងប្រាប់ក្រុមអ្នកចូលរួមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងធ្វើរដ្ឋប្រហារតាមរបៀបត្រជាក់ និងខុសច្បាប់ទាំងស្រុង ។
ក្រុមប្រឹក្សាក្រុងឡូវែលក៏បានបង្កើតអនុគណៈកម្មាធិការពិសេសមួយ ដើម្បីស្វែងរកដំណោះស្រាយតាមវិធីផ្ទៃក្នុង លើការចង់ឲ្យមានការផ្លាស់ប្តូរប្រព័ន្ធដឹកនាំក្រុង និងការទាមទារឲ្យមានការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតទូទាំងក្រុង ឬ At Large ដែលត្រូវបានចោទនៅក្នុងពាក្យបណ្តឹងមួយ។
លោក Many Uch សកម្មជនខ្មែរអាមេរិកាំង យុទ្ធនាការ ReleaseMN8 និងអង្គការ Khmer Girls in Action គឺជាជ័យលាភីក្នុងចំណោមសកម្មជន និងអង្គការឆ្នើមទាំង៦ ដែលនឹងទទួលពានរង្វាន់នៅល្ងាចថ្ងៃសុក្រនេះ។
លទ្ធផលនៃការបោះឆ្នោតបឋមជ្រើសរើសក្រុមប្រឹក្សាក្រុង នៅទីក្រុងឡូវែល សហរដ្ឋអាមេរិក ដែលមានពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរជាង៣០០០០នាក់រស់នៅ បានបង្ហាញឲ្យឃើញថា បេក្ខជនខ្មែរអាមេរិកាំងពីររូបបានឈ្នះការបោះឆ្នោតបឋម ហើយបន្តទៅការបោះឆ្នោតផ្តាច់ព្រ័ត្រនៅថ្ងៃទី៧ ខែវិច្ឆិកាខាងមុខនេះ។
ប្រវត្តិសាស្ត្រនៃជនភៀសខ្លួនខ្មែរ ដែលបានរត់គេចពីរបបប្រល័យពូជសាសន៍នៃរបបខ្មែរក្រហមនៅចន្លោះឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩ ត្រូវបានបានកត់ត្រាជាប្រវត្តិសាស្ត្រ ដោយការសាងសង់ជាបូជនីយដ្ឋានមួយ ដែលបង្ហាញរូបស្ត្រីជនភៀសខ្លួនខ្មែរម្នាក់កំពុងពរកូននៅក្នុងដៃ។
ការបោះឆ្នោតក្រុមប្រឹក្សាក្រុងឡូវែលនៅឆ្នាំ២០១៧នេះ ត្រូវបានគេរំពឹងថា នឹងមានបេក្ខជនមកពីសហគមន៍ជនជាតិភាគតិចនៅក្រុងឡូវែល ឈ្នះការបោះឆ្នោត តែលទ្ធភាពនេះ ត្រូវបានស្មុគស្មាញដោយសារតែបញ្ហាទីតាំងវិទ្យាល័យឡូវែល។
ព័ត៌មានផ្សេងទៀត