ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ ​បូជនីយដ្ឋាន​ជនភៀសខ្លួន​ខ្មែរ​នៅ​ក្រុង​ឡូវែល​រំឭក​ប្រវត្តិសាស្ត្រ​នៃ​ការ​តស៊ូ​របស់​​ខ្មែរ​នៅ​អាមេរិក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រវត្តិសាស្ត្រ​នៃ​ជន​ភៀស​ខ្លួន​ខ្មែរ ដែល​បាន​រត់គេច​ពី​របប​ប្រល័យ​ពូជសាសន៍​នៃ​របប​ខ្មែរ​ក្រហម​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ និង​ឆ្នាំ​១៩៧៩ ត្រូវបាន​បាន​កត់ត្រា​ជា​ប្រវត្តិសាស្ត្រ ដោយ​ការ​សាងសង់​ជា​បូជនីយដ្ឋាន​មួយ​ ដែល​បង្ហាញ​រូប​ស្ត្រី​ជន​ភៀស​ខ្លួន​ខ្មែរ​ម្នាក់​កំពុង​ពរកូន​នៅ​ក្នុង​ដៃ។ បូជនីយដ្ឋាន​នេះ​ ស្ថិត​នៅ​សាលាក្រុង​ឡូវែល នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត (Massachusetts) សហរដ្ឋ​អាមេរិក ដែល​ត្រូវបាន​សម្ពោធ​ជា​ស្ថាពរ​កាលពី​ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧។ នេះ​គឺជា​លើក​ទី១​ហើយ​ដែល​បូជនីយដ្ឋាន​នៃ​ជនភៀស​ខ្លួន​ខ្មែរ​បែប​នេះ ត្រូវបាន​កសាង​ឡើង ដើម្បី​រំឭក​ពី​ប្រវត្តិសាស្ត្រ និង​ការ​តស៊ូ​របស់​ជនភៀស​ខ្លួន​ខ្មែរ​មក​ទឹកដី​សហរដ្ឋ​អាមេរិក។ សាស្ត្រាចារ្យ​ខាង​ផ្នែក​កុលាភាជន៍ លោក យ៉ារី លីវ៉ាន់ ដែល​ជា​អ្នក​ឆ្លាក់​បូជនីយដ្ឋាន​នេះ​ជាមួយ​នឹង​ក្រុម​ការងារ​របស់​លោក បាន​ប្រាប់​វីអូអេ​ថា បូជនីយដ្ឋាន​នេះ​ក៏​មាន​គោលបំណង​អប់រំ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជំនាន់​ក្រោយ​អំពី​អត្តសញ្ញាណ​របស់​ខ្លួន និង​ការ​តស៊ូ​របស់​ឪពុកម្តាយ និង​អ្នក​ជំនាន់​មុន​ នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​នេះ។ សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​រវាង អ្នកនាង ទែន សុខស្រីនិត នៃ វីអូអេ និង​​​លោក យ៉ារី លីវ៉ាន់ ដូចតទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG