អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិក បន្តយុទ្ធនាការបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភាអាមេរិកាំងឱ្យអនុម័តសេចក្តីព្រាងច្បាប់លេខ៥៧៥៤ ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឱ្យបានមុនការបង្កើតរដ្ឋាភិបាលកម្ពុជា ដើម្បីដាក់ទណ្ឌកម្មមន្ត្រី ដែលធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ។
មហាសន្និបាតកំពូលខ្មែរក្រៅប្រទេសរយៈពេល៣ថ្ងៃកាលពីចុងសប្ដាហ៍កន្លងទៅនេះ បានបញ្ចប់ទៅហើយ ដោយអង្គប្រជុំបានសម្រេចមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតជាតិឆ្នាំនេះ ហើយបានអំពាវនាវសុំអន្តរជាតិជួយធានាឱ្យមានការគោរពឱ្យបានពេញលេញនូវស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់គឺលោក ឆៃ ចិន្តា ដែលបានតាមឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជាមើលឃើញថា ចំនួនសន្លឹកឆ្នោតមិនបានការដ៏ច្រើននេះគឺជាកម្លាំងព្រមានដ៏ធំមួយដល់រដ្ឋាភិបាលនិងគណបក្សនយោបាយ។
នេះគឺជាមហាសន្និបាតកំពូលប្រចាំឆ្នាំលើកទីពីររបស់សហគមន៍ខ្មែរនៅក្រៅប្រទេសដែលឆ្នាំនេះរៀបចំឡើងស្របពេលដែលសហគមន៍អន្តរជាតិវាយតម្លៃថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានដើរមកដល់ចំណុចគ្រោះថ្នាក់មួយ។
តួលេខបឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថាមានពលរដ្ឋជាង៨២ភាគរយបានចេញទៅបោះឆ្នោត បើទោះបីជាគណបក្សសង្គ្រោះជាតិបានអំពាវនាវឱ្យពលរដ្ឋនៅផ្ទះកុំចេញទៅបោះឆ្នោតក៏ដោយហើយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅទូទាំងពិភពលោកបានធ្វើបាតុកម្មព្រមៗគ្នាប្រឆាំងនឹងការបោះឆ្នោតនេះ។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសគ្រោងនឹងធ្វើបាតុកម្មជាច្រើនកន្លែងនៅថ្ងៃទី២៨និង២៩ខែកក្កដា ដើម្បីសម្តែងការជំទាស់នឹងការបោះឆ្នោតនៅកម្ពុជានិងទាមទារឱ្យអន្តរជាតិមិនទទួលស្គាល់លទ្ធផលឆ្នោតនេះ។
សកម្មជនខ្មែរអាមេរិកាំងកំពុងតែធ្វើយុទ្ធនាការបញ្ចុះបញ្ចូលសមាជិកសភានានាឱ្យគាំទ្រសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨(H.R. 5754) ដើម្បីដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលបានចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យ។
នេះគឺជាការបោះឆ្នោត ដែលនឹងសម្រេចលើការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំផងដែរ ដោយសារពេលនេះគណបក្សសាធារណរដ្ឋរបស់លោកកំពុងគ្រប់គ្រងទាំងស្ថាប័ននីតិប្បញ្ញត្តិ គឺរដ្ឋសភា និងព្រឹទ្ធសភា និងនីតិប្រតិបត្តិ គឺសេតវិមាន ដែលអាចឱ្យលោកធ្វើកិច្ចការអ្វីដោយមិនមានការជំទាស់ច្រើនឡើយ។
ជនជាតិខ្មែរនៅក្រៅប្រទេសបានធ្វើបាតុកម្មកាន់តែញឹកញាប់ជាពិសេសនៅស្ថានបេសកកម្មរបស់ជប៉ុននៅអ.ស.ប.ទាមទារឲ្យប្រទេសនេះឈប់គាំទ្រដំណើរការបោះឆ្នោតជ្រើសរើសសមាជិកសភានៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ បើគ្មានការចូលរួមរបស់គណបក្សសង្គ្រោះជាតិ។
នៅពេលការបោះឆ្នោតនៅប្រទេសកម្ពុជាកាន់តែខិតជិតមកដល់នោះ ជនជាតិខ្មែរនៅក្រៅប្រទេសបានធ្វើបាតុកម្មកាន់តែញឹកញាប់ ជាពិសេសនៅស្ថានបេសកកម្មជប៉ុននៅអ.ស.ប.ទាមទារឲ្យប្រទេសនេះឈប់គាំទ្រដំណើរការបោះឆ្នោត បើគ្មានការចូលរួមរបស់គណបក្សសង្គ្រោះជាតិ។
អ្នកគាំទ្រនៅសហរដ្ឋអាមេរិកនិងប្រទេសកាណាដាគ្រោងធ្វើបាតុកម្មថ្មីមួយទៀតនៅថ្ងៃទី១៦ខែមិថុនានេះបន្ទាប់ពីបានធ្វើបាតុកម្មលើកទីមួយកាលពីដើមខែនេះ។ រីឯអ្នកគាំទ្រនៅប្រទេសជប៉ុន កូរ៉េខាងត្បូងនិងសហគមន៍អឺរ៉ុបក៏គ្រោងនឹងរៀបចំបាតុកម្មបន្តបន្ទាប់ដែរនៅក្នុងខែមិថុនានេះ។
សន្និសីទអន្តរជាតិនៅថ្ងៃសៅរ៍ ទី២ ខែមិថុនា ក្នុងទីក្រុងប៉ារីសនេះ នឹងមានការចូលរួមពីសមាជិកព្រឹទ្ធសភាបារាំងលោក អង់ដ្រេ កាតូលីន តំណាងសិទ្ធិមនុស្សអន្តរជាតិ និងអ្នកស្រាវជ្រាវ។
ព័ត៌មានផ្សេងទៀត