បេក្ខជនខ្មែរអាមេរិកាំងវ័យក្មេងលោក Choun Chanda ត្រូវគេជឿថា ជាបេក្ខជនដើមកំណើតអាស៊ីដំបូងដែលប្រាថ្នាប្រកួតចូលកាន់តំណែងនៅមូលដ្ឋាននេះ។
«អញ្ចឹងហើយបានជាគ្រប់សាខាទាំងអស់យល់ព្រមធ្វើការគាំទ្រ ហើយក៏យើងបង្កើត មហាសន្និបាតថ្ងៃទី១២ នេះ»។
នេះជាស្តូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលដាក់នៅទីសាធារណៈដំបូងបំផុតសម្រាប់សហគមន៍ខ្មែរនៅក្រៅប្រទេស ហើយស្ថិតនៅសង្កាត់លេខ១៣ ជាទីដែលមានពលរដ្ឋខ្មែររស់នៅច្រើននៅទីក្រុងប៉ារីសប្រទេសបារាំង។
គណបក្សសង្គ្រោះជាតិកំពុងបន្តយុទ្ធនាការរបស់ខ្លួននៅក្រៅប្រទេស ក្នុងក្តីរំពឹងថានឹងបានចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅខែកក្កដា ឆ្នាំ២០១៨ ទោះបីជាគណបក្សគ្រប់គ្រងប្រទេសបានអះអាងម្តងហើយម្តងទៀតថា នឹងមិនអាចទៅរួចក្តី។
ខ្សែភាពយន្តថ្មីមួយដែលនិយាយអំពីបទចម្រៀងរបស់អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត និងក្រុមគ្រួសារខ្មែរមួយដែលមានបីជំនាន់ នឹងត្រូវចាក់បញ្ចាំងជាលើកដំបូងនៅទីក្រុង Los Angeles រដ្ឋ California នៅដើមខែឧសភាខាងមុខនេះ នៅក្នុងមហោស្រពភាពយន្តដ៏ធំមួយនៅសហរដ្ឋអាមេរិក។
ប្រជាពលរដ្ឋខ្មែររស់នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន តែងតែមកជួបជុំគ្នានៅវត្តពុទ្ធិការាម ក្នុងរដ្ឋ Maryland ដើម្បីប្រារព្ធនិងអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ក្នុងពាក់កណ្ដាលខែមេសាជារៀងរាល់ឆ្នាំ។ នៅវត្តពុទ្ធិការាមនេះមាន រាប់បាត ស្រង់ព្រះ ពូនភ្នំខ្សាច់ ការលក់ដូរម្ហូបអាហារនិងសម្ភារៈផ្សេងៗ ការសម្ដែងរឿង របាំ និងតន្ត្រីប្រពៃណីខ្មែរផងដែរ។
អតីតនិស្សិតពេទ្យម្នាក់បានរស់រានមានជីវិតពីរបបខ្មែរក្រហម ប៉ុន្តែសមាជិក២៣នាក់ទៀតក្នុងក្រុមគ្រួសារបានស្លាប់បាត់បង់ជីវិត ហើយខ្លួនគាត់ក៏ស្ទើរតែស្លាប់បាត់បង់ជីវិត បើកុំតែបានជំនាញពេទ្យជួយ។
បាតុកម្មថ្មីៗនេះ បានកើតមានឡើងនៅទីក្រុងហ្ស៊ឺណែវប្រទេសស្វ៊ីស និងនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ក្នុងខណៈពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងចូលរួមកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ាននិងអូស្ត្រាលី។
កីឡាបេស្បលត្រូវបានបង្កើតឡើងជាលើកដំបូងបង្អស់នៅកម្ពុជាក្នុងឆ្នាំ២០០២ នៅក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដោយលោក Joe Cook ជនជាតិខ្មែរអាមេរិកាំង។ ក៏ប៉ុន្តែបានបរាជ័យទៅវិញ អំឡុងឆ្នាំ២០០៩ មុននឹងមានការស្តារឡើងវិញនៅឆ្នាំ២០១០។
អ្នកឯកទេសខាងប្រទេសកម្ពុជាជាច្រើនដូចជាប្រវត្តិវិទូលោក David Chandler នឹងចូលរួមសិក្ខាសាលានេះនឹងចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា នៅសណ្ឋាគារ Marriot Wardman Park នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ព័ត៌មានផ្សេងទៀត