ព្រះសង្ឃខ្មែរនិងពុទ្ធបរិស័ទខ្មែរ មកពីប្រទេសមួយចំនួន និងតាមបណ្តារដ្ឋនានាក្នុងសហរដ្ឋអាមេរិក បានចូលរួមជាមួយពលរដ្ឋខ្មែរនិងពលរដ្ឋប្រទេសនានាក្នុងពិភពលោក ដើម្បីប្រារព្ធពិធីបុណ្យវិសាខបូជា ដែលក្លាយជាពិធីបុណ្យសកល និងប្រាព្ធពិធីបុណ្យសូត្រព្រះត្រៃបិដករួមគ្នា។
កម្មវិធីបុណ្យនេះ មានព្រះសង្ឃ ពុទ្ធបរិស័ទជិតឆ្ងាយជាង១៤០ វត្ត មកពីសហរដ្ឋអាមេរិក និងមកពីប្រទេសកម្ពុជា ដែនដីកម្ពុជាក្រោម ហើយនឹងប្រទេសកាណាដា។
ព្រះសង្ឃខ្មែរនិងពុទ្ធបរិស័ទខ្មែរមកពីប្រទេសមួយចំនួន និងតាមបណ្តារដ្ឋនានាក្នុងស.រ.អា បានបញ្ចប់មហាសន្និបាតសង្ឃលើកដំបូងនៅវត្តមុនីសុតារាម នៅរដ្ឋមីនីសូតា កាលពីថ្ងៃសុក្រ ជាមួយនឹងការតាំងចិត្តធ្វើកិច្ចការពង្រឹងពុទ្ធសាសនា និងជួយសហគមន៍រួមគ្នា។
លោក យ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិ មនុស្សនិងប្រជាធិបតេយ្យ បានថ្លែងថា ការចូលរួមរបស់ពលរដ្ឋខ្មែរក្នុងនយោបាយ អាមេរិកនឹងផ្តល់ប្រយោជន៍ដល់សហគមន៍ខ្មែរ និងប្រទេសកំណើត។
រហូតមកដល់ពេលនេះក្រុមសកម្មជនបានទាក់ទងការិយាល័យអ្នកតំណាងរាស្រ្តនៅតាមរដ្ឋជាច្រើនដូចជារដ្ឋកាលីហ្វញ៉ាដែលមានពលរដ្ឋខ្មែររស់នៅច្រើនជាងគេបំផុត វ៉ាស៊ីនតោនស្តេត តំបន់រដ្ឋធានីវ៉ាស៊ីនតោននិងរដ្ឋអូហៃយោជាដើម។
ព្រះសង្ឃខ្មែរមកពីប្រទេសមួយចំនួន និងតាមបណ្តារដ្ឋនានានៅសហរដ្ឋអាមេរិកបានមកជួបជុំគ្នានៅវត្ដមុនីសុតារាម រដ្ឋមីនីសូតា សហរដ្ឋអាមេិរក កាលពីថ្ងៃសុក្រ ដេីម្បីរកវិធីលេីកស្ទួយព្រះពុទ្ធសាសនា ដោយរួមទាំងការបង្កើតពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិកដ៏ធំមួយ។
ព្រះសង្ឃ មកពីវត្ត១៤០ និង ពុទ្ធបរិស័ទជាច្រើនមកពីរដ្ឋនានាពាសពេញសហរដ្ឋ អាមេរិក បានមកប្រមូលផ្តុំគ្នានៅវត្តមុនីសូតារាម រដ្ឋមុនីសូតា ដើម្បីចូលរួមពីធីបុណ្យបង្កើតពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក។
លោក Michael Siv បានប្រាប់ VOA ថា លោកផលិតខ្សែភាពយន្តនេះឡើង ដើម្បីបង្ហាញពីដំណើរស្វែងរកនិយមន័យនៃយុត្តិធម៌ជូនចំពោះជនរងគ្រោះនៃរបបខ្មែរក្រហម។
លោកបានប្រាប់ VOA ថា៖ «ខ្ញុំបានឈ្នះពានរង្វាន់ជើងឯក ហើយខ្ញុំបានឈ្នះការប្រដាល់នេះហើយ។ ដូច្នេះផែនការបន្ទាប់របស់ខ្ញុំ គឺឈានទៅរកអាជីព និងធ្វើឱ្យខ្ញុំចាប់ផ្តើមជាអ្នកប្រដាល់អាជីព»។
កញ្ញា ដួង ទេពវិសាល អ្នករាំម្នាក់ក្នុងក្រុមរបាំនៃសមាគមរក្សាមត៌កខ្មែរនៅសហរដ្ឋអាមេរិក ក្នុងរដ្ឋម៉ារីលែន មានប្រសាសន៍ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០១៩ ថា៖ «នៅស្រុកអាមេរិកនេះ ត្រូវតែរក្សាវប្បធម៌ខ្មែរឱ្យបានល្អ។
ជនជាតិដើមភាគតិច ម៉ុងតាញ៉ា ម្នាក់ដែលធ្លាប់ភៀសខ្លួនពីប្រទេសវៀតណាម ដោយសារការធ្វើទុក្ខបុកម្នេញផ្សេងៗ ហើយមករស់នៅក្នុងជំរំជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR នៅភាគឦសាន្តប្រទេសកម្ពុជាក្នុងឆ្នាំ២០០២ បានក្លាយជាអ្នកប្រដាល់ជើងឯកម្នាក់ក្នុងសហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត