ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ព្រះសង្ឃ​ខ្មែរ​ជួបជុំ​គ្នា​នៅ​វត្ដ​មុនីសុតារាម​ដេីម្បី​រកវិធី​លេីក​ស្ទួយ​ពុទ្ធ​សាសនា


ព្រះសង្ឃនិងពុទ្ធបរិស័ទ ជួបជុំក្នុងពិធីបិទមហាសន្និបាតពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក ក្នុងវត្តមុនីសុតារាម រដ្ឋមីនីសូតា សហរដ្ឋអាមេរិក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)
ព្រះសង្ឃនិងពុទ្ធបរិស័ទ ជួបជុំក្នុងពិធីបិទមហាសន្និបាតពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក ក្នុងវត្តមុនីសុតារាម រដ្ឋមីនីសូតា សហរដ្ឋអាមេរិក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)

ព្រះសង្ឃ មកពីវត្ត​១៤០ ​និង​ពុទ្ធបរិស័ទ​ជាច្រើន​មកពី​រដ្ឋនានា​ពាសពេញ​សហរដ្ឋអាមេរិក ​បានមក​ប្រមូល​ផ្តុំគ្នា​នៅវត្ត​មុនីសូតារាម ​រដ្ឋមុនីសូតា ​ដើម្បី​ចូលរួម​ពីធី​បុណ្យ​បង្កើត​ពុទ្ធិក​សមាគម​ព្រះសង្ឃខ្មែរ​ នៅ​សហរដ្ឋ​អាមេរិក ចាប់​ពី​ថ្ងៃទី ២៤ ​ដល់​ ថ្ងៃទី​២៨ ​ខែឧសភា។

ព្រះសង្ឃ​ខ្មែរ​និង​ពុទ្ធបរិស័ទ​ខ្មែរ​មកពី​ប្រទេស​មួយ​ចំនួន ​និង ​តាម​បណ្តា​រដ្ឋ​នានា​ក្នុង​សហរដ្ឋ​អាមេរិក ​បាន​បញ្ចប់​មហា​សន្និបាត​សង្ឃ​លើកដំបូង​នៅ​វត្ត​មុនីសុតារាម​រដ្ឋ​មីនីសូតា ​កាលពី​ថ្ងៃ​សុក្រ​ ជាមួយ​នឹងការ​តាំងចិត្ត​ធ្វើ​កិច្ចការ​ពង្រឹង​ពុទ្ធ​សាសនា​ និង​ជួយ​សហគមន៍​រួមគ្នា​ ជាពិសេស​ការ​ប្រកាស​បង្កើត​ពុទ្ធិក​សមាគម​ព្រះសង្ឃ​ខ្មែរ​សហរដ្ឋ​អាមេរិក​និង​រចនា​សម្ព័ន​ដឹកនាំ​ព្រះសង្ឃ។

នៅក្នុង​ព្រះសន្ទរកថា​ទៅកាន់​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ក្រោយ​ការ​ជ្រើសតាំង​ជា​ប្រធាន​ពុទ្ធិក​សមាគម​ ព្រះតេជគុណ​ភិក្ខុ​ម៉ឹង​ សាង​ ព្រះគ្រូចៅ​អធិការ​វត្តមុនីសុតារាម​ រដ្ឋ​មីនីសុតា​ មាន​សង្ឃដីកា​ប្តេជ្ញា​និងគម្រោង​ជាច្រើន ​ក្នុងការ​ធ្វើឲ្យ​វិស័យ​ពុទ្ធសាសនា​មានការ​រីក​ចម្រើន​លូតលាស់​ដល់​កូនចៅ​ជំនាន់​ក្រោយ។​ ព្រះតេជ​គុណ​មាន​ថេរៈដីកា ថា​បេសកកម្ម​របស់​សមាគម​នេះ​នឹង​ផ្តោត​ទៅលើ​ការអប់រំ​អំពី​សីល​ ​សមាធិ​ បញ្ញា​វិន័យ​សម្រាប់​ប្រកាន់​ខ្ជាប់​ដើម្បី​ស្តារ​ឡើងវិញ ​ដើម្បី​រក្សា​ និង​ដើម្បី​ធ្វើឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​កិត្យានុភាព​ល្បីល្បាញ​នៃ​ព្រះសង្ឃ​ខ្មែរ ​ដែល​ជនានុជន​ទូទៅ​ តែងតែ​គោរព​យ៉ាង​ខ្ពង់ខ្ពស់ ​តាំងពី​មុនមក​នៅក្នុង​សង្គម​យើង»។

«ហើយ​ព្រះសង្ឃ​ខ្មែរយើង​នៅ​សហរដ្ឋ​អាមេរិក​នេះ​នឹង​ខំប្រឹង​ប្រែង​បន្តវេន​រក្សា​ព្រះពុទ្ធ សាសនា ​ទំនៀម​ទំលាប់ ​ប្រពៃណី ​ព្រះត្រៃបិតក ​ហើយ​យើង​មាន​ការ​រៀបចំ​ឲ្យ​មាន សាមគ្គីភាព​រវាង​ព្រះសង្ឃ ​និង​ព្រះសង្ឃ ​វត្ត​និងវត្ត ​ជាមួយ​នឹង​ពុទ្ធបរិស័ទ ​ហើយ​បង្កើន បណ្តុះ​បណ្តាល​ព្រះសង្ឃ​នៅក្នុង​សហរដ្ឋ​អាមេរិក​ទៀត​ ឲ្យមាន​ចំណេះដឹង​ផ្នែក​ខាង ព្រះពុទ្ធ​សាសនា​ដើម្បី​ផ្សព្វ​ផ្សាយ​ព្រះពុទ្ធ​សាសនា​ដល់បង​ប្អូន​យើង ​កូនចៅ​ជំនាន់ ក្រោយៗ​ទៀត‍»។

ព្រះឥន្ធិមុនី ម៉ឹង សាង ព្រះគ្រូចៅអធិការវត្តមុនីសុតារាម នៅ​រដ្ឋ មីនីសុតា សហរដ្ឋអាមេរិក និង​ជា​ប្រធានថ្មីនៃសមាគម​ព្រះសង្ឃ​ខ្មែរ​នៅ​អាមេរិក ថត​នៅ​ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)
ព្រះឥន្ធិមុនី ម៉ឹង សាង ព្រះគ្រូចៅអធិការវត្តមុនីសុតារាម នៅ​រដ្ឋ មីនីសុតា សហរដ្ឋអាមេរិក និង​ជា​ប្រធានថ្មីនៃសមាគម​ព្រះសង្ឃ​ខ្មែរ​នៅ​អាមេរិក ថត​នៅ​ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)

ព្រះតេជ​គុណភិក្ខុ​ម៉ឹង​ សាង​ មាន​ដើម​កំណើត​នៅ​ទឹកដី​កម្ពុជា​ក្រោម ​បាន​ទទួល​ពីធី​ស្រោច​ប្រោះព្រំ​ព្រះសុគន្ធវារី​ ជាមួយ​អនុប្រធាន​ទាំងពីរ​ហើយនិង​ពិធី​ដង្ហែ​ប្រទក្សិន​ជុំវិញ​ព្រះវិហារ ​នាពេល​រសៀល​បាន​បញ្ជាក់​ដោយ​ថេរដីកា​ថា​ សមាគម​ថ្មីមួយ​នេះ​ នឹង​យក​គតិ​សុចរិត​យុត្តិធម៌​ជា​គោលការណ៍​ គោរព​គ្នា​ទៅវិញ​ទៅមក​ ដោះ​ស្រាយ​បញ្ហា​ព្រះសង្ឃ ​និង​ពុទ្ធសាសនា​ប្រកាន់​តាម​លក្ខន្តិក:​ ហើយនិង​មិន​បម្រើ​ផល​ប្រយោជន៍​គណបក្យ​នយោបាយ​ណាមួយ​ តែ​សហការ​ជាមួយ​គ្រប់​រដ្ឋាភិបាល​ ស្ថាប័ន​ពុទ្ធសាសនា​នៅ​ទូទាំង​ពិភពលោក ​ដោយ​ឈរ​លើ​ឯករាជ្យ​ភាព។

ព្រះ​គ្រូចៅ​អធិការ​មួយ​អង្គ​នៃវត្តខ្មែរនៅ​ទីក្រុង​ម៉ុងរ៉េអាល់ ​ប្រទេស​កាណាដាគឺ​ព្រះតេជ គុណ​បណ្ឌិត​ហុក សាវណ្ណដែល​ចូលរួម​ក្នុង​ពិធីបុណ្យ​នៅវត្ត​មុនីសូតារាម​ផង​នោះ បាន​បញ្ជាក់​ដោយ​សង្ឃ​ដីកាពី​ការ​ប្រឹងប្រែង​បង្កើត​សមាគម​ដែល​ជា​ប្រយោជន៍​ដល់​វិស័យ​ពុទ្ធសាសនា។​ព្រះតេជគុណ​បណ្ឌិត​ហុក សាវណ្ណ ​ចាត់​ទុកថា​ពិធី​បុណ្យ សាសនា​ធំៗបី​ក្នុងពេល​តែមួយ ​កន្លែង​តែមួយ​«ជាថ្ងៃ​ប្រវត្តិសាស្ត្រ» ​ហើយមាន​សង្ឃ ដីកា​បន្តថា ​ការ​ប៉ុនប៉ង​បង្កើត​ពុទ្ធិកសមាគម​នេះ​ កន្លង​មក​ដែរ​ តែមិន​បាន​សម្រេច​ឡើយ​ ដោយសារ​មិនទាន់​មានការ​មូលមតិ​គ្នា​ខ្លាំង​ដូច​ពេល​នេះ។

«ប៉ុន្តែ​ដែល​សំខាន់​យក​ពិធី​បុណ្យ​ហ្នឹង​ ជាពិសេស​បុណ្យ​វិសាខបូជា​ហ្នឹង​ធ្វើ​ជាបុណ្យ ផង ​ហើយនឹង​ធ្វើជា​មហាសន្និបាត​ផង​ អាត្មា​ថា​ចេញរួច ​ព្រោះ​ព្រះសង្ឃ​និមន្ត​មកពេល បុណ្យហ្នឹង ​យក​ឳកាសហ្នឹង​ឯង​ធ្វើ​មហាសន្និបាត​ នេះជា​គំនិតល្អ​មែន​ទែន ​ព្រះចៅ អធិការវត្ត​មុនីសុតារាម​ធ្វើហ្នឹង​ត្រឹមត្រូវ​ណាស់ ​អាចចេញ​រួច។​ ចេញរួច​ហ្នឹង ​អាត្មា​ថា ព្រះសង្ឃ​អ្នកចេះ​ដឹង​ច្រើន​សព្វថ្ងៃ​ហ្នឹង ​ហើយ​អាច​ប្រព្រឹត្តិ​ទៅរួច​ជាង​សម័យ ​អាត្មា​ទៀត‍»។

ព្រះចៅអធិការវត្តសាសនៈសាមគ្គីរង្សី ព្រះតេជគុណ ថាច់ ស៊ី នៅក្នុងភូមិអូត្រាវ ស្រុកកញ្ច្រោង ខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម ចូលរួមក្នុងមហាសន្និបាតពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក ក្នុងវត្តមុនីសុតារាម រដ្ឋមីនីសូតា សហរដ្ឋអាមេរិក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)
ព្រះចៅអធិការវត្តសាសនៈសាមគ្គីរង្សី ព្រះតេជគុណ ថាច់ ស៊ី នៅក្នុងភូមិអូត្រាវ ស្រុកកញ្ច្រោង ខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម ចូលរួមក្នុងមហាសន្និបាតពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក ក្នុងវត្តមុនីសុតារាម រដ្ឋមីនីសូតា សហរដ្ឋអាមេរិក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)

និមន្ត​មកពី​វត្ត​សាសនៈ​សាមគ្គី​រង្សី ​នៅក្នុង​ភូមិ​អូត្រាវ ​ស្រុក​កញ្ច្រោង ​ខេត្ត​ព្រះត្រពាំង ដែនដី​កម្ពុជា​ក្រោម ​ព្រះតេជ​គុណ​ព្រះចៅ​អធិការ​វត្ត​ ថាច់ ស៊ី ​(Thach Sy) ​បាន​សម្តែង ក្តីរីករាយ​ដែល​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​នៅ​សហរដ្ឋ​អាមេរិក​ជាលើក​ដំបូង។

«អាត្មាភាព​ទាំង​៩អង្គ​ និមន្ត​មក​ពី​ខេត្ត​ព្រះត្រពាំង​ ខេត្ត​ឃ្លាំង ​និងខេត្ត​មាត់ជ្រូក​ បាន ចូលរួម​ក្នុង​បុណ្យ​វិសាខ​បូជា​ ហើយនិង​សូត្រ​គម្ពីរ​ព្រះត្រៃ​បិតក​នៅវត្ត​មុនីសូតារាម ហ្នឹង ​យើងខ្ញុំ​មាន​មោទនភាព​យ៉ាង​ខ្លាំង​ គឺស្មាន​មិនដល់​ថា​នឹងបាន​ឈាន​ជើង​លើក ដំបូង ​គឺថា​មានការ​ត្រេកអរ​យ៉ាង​ខ្លាំង‍»។

ព្រះសង្ឃ​មកពីវត្ត​១៤០ ​និង​ពុទ្ធបរិស័ទ​ជាច្រើន​មកពី​រដ្ឋនានា​ពាសពេញ​សហរដ្ឋ អាមេរិក ​បានមក​ប្រមូល​ផ្តុំគ្នា​នៅវត្ត​មុនីសូតារាម ​រដ្ឋមុនីសូតា ​ដើម្បី​ចូលរួម​ពីធី​បុណ្យ​បង្កើត​ពុទ្ធិក​សមាគម​ព្រះសង្ឃខ្មែរ​ នៅសហរដ្ឋ​អាមេរិក ចាប់​ពី​ថ្ងៃទី ២៤ ​ដល់​ ថ្ងៃទី​២៨ ​ខែឧសភា។ ​ជាមួយគ្នា​នោះ​ដែរ​មាន​កម្មវិធី​កម្សាន្ត​នានា ​ដូច​ជា​រាំរែក ​ការ​សម្តែង​ក្បាច់គុណ​ល្បុក្កតោខ្មែរ ​ការលក់​ដូរ​ម្ហូបអាហារ ​សម្ភារៈ ​គ្រឿង ឧបភោគ ​បរិភោគ​ ភេសជ្ជៈ​ផ្សេងៗ​ នៅខាង​ក្រោយ​ព្រះវិហារ​ដ៏ធំទូលាយ​នៃ ​វត្ត​មុនីសុតារាម។

ដោយ​ឡែក​នៅក្នុង​ព្រះវិហារ​ និង ​ជុំវិញ​ព្រះវិហារ​វិញមាន​ការ​សមាទានសីល​ វេរចង្ហាន់​ដល់​ព្រះសង្ឃ ​និង​ធ្វើ​បុណ្យ ​រាប់បាត ​ប្រគេន​ចង្ហាន់ ​បច្ច័យ​និង​ទ័យទាន​ផ្សេងៗ​របស់ ពុទ្ធបរិស័ទ​ជិតឆ្ងាយ​ ការ​ចូលរួម​ហែ​ប្រទក្សិណ​ ហែ​សារីរិកធាតុ​ព្រះពុទ្ធ ​និង​ស្តាប់​ធម៌ ទេសនា​ជាដើម​ នៅថ្ងៃ​បុណ្យ​បន្តបន្ទាប់​នៃ​ពីធី​បុណ្យ ​និង​ជាពិសេស​ការ​ចូលរួម​អប អរសាទរ​ ចំពោះ​ការ​បង្កើត​ពុទ្ធិក​សមាគម​ព្រះសង្ឃ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​លើក​ដំបូង ដែល​មានការ​ថ្លែងការណ៍​ពីប្រធាន​សមាគម​ បង្ហាញ​រចនាសម្ព័ន្ធ​ លក្ខន្តិក​សមាគម ផងដែរ​ដល់​ព្រះសង្ឃ ​និង​ពុទ្ធបរិស័ទ្ធ​ដែល​បាន​ចូលរួម។

លោកបណ្ឌិតទន់ សុវណ្ណ ដែលជាអតីតប្រធានពុទ្ធិកសមាគមខ្មែរនៃវត្តពុទ្ធិការាម នៅក្នុងរដ្ឋ ម៉ារីលែន សហរដ្ឋអាមេរិក ចូលរួមក្នុងមហាសន្និបាតពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក ក្នុងវត្ត មុនីសុតារាម រដ្ឋមីនីសូតា សហរដ្ឋអាមេរិក នៅ​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)
លោកបណ្ឌិតទន់ សុវណ្ណ ដែលជាអតីតប្រធានពុទ្ធិកសមាគមខ្មែរនៃវត្តពុទ្ធិការាម នៅក្នុងរដ្ឋ ម៉ារីលែន សហរដ្ឋអាមេរិក ចូលរួមក្នុងមហាសន្និបាតពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក ក្នុងវត្ត មុនីសុតារាម រដ្ឋមីនីសូតា សហរដ្ឋអាមេរិក នៅ​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)

​លោក​បណ្ឌិត​ទន់ សុវណ្ណ ​ដែល​ជាអតីត​ប្រធាន​ពុទ្ធិកសមាគម​ខ្មែរ​នៃវត្ត​ពុទ្ធិការាម នៅក្នុង​រដ្ឋ ​ម៉ារីលែន ​សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​ពីភាព​រីករាយ​ដែល​បាន​ ចូលរួម​ ក្នុង​ពិធីបុណ្យ​សាសនា​ធំៗ ​ជាពិសេស​ការបង្កើត​សមាគម​ព្រះសង្ឃ​ខ្មែរ​នៅក្នុង ​រដ្ឋ មុនីសុតារាម។

«សារៈ​សំខាន់​ទី១​ គឺយើង​សម្រាប់​រៀបចំ​ដើម្បី​ឲ្យព្រះសង្ឃ​ខ្មែរ​បាន​កាន់តែ​រីក​ចម្រើន នៅក្នុង​សហរដ្ឋ​អាមេរិក។​ ទី២ ​នឹង​ជួយ​ទៅដល់​វត្តដទៃៗ​ទៀត​ព្រោះអី​វត្តខ្មែរ​យើង​នៅ ក្នុង​សហរដ្ឋ​អាមេរិក​ច្រើន​ណាស់‍»។

ព្រះតេជគុណ ​ភិក្ខុ ​ឃោសកោសិទ្ធិ ​យៀង សុចិត្រា​ (Sochettra Yieng)​ គង់​នៅវត្ត មណ្ឌល​ពុទ្ធសាសនា​ ទីក្រុង​ Providence ​រដ្ឋ រ៉ូដអៃឡែន ​(RI) ​មាន​ថេរដីកា​ថា​ការ ជួបជុំគ្នា​របស់​ព្រះសង្ឃ ​និង ​ការរៀបរយ​ក្នុងពិធី​បុណ្យ​ធំៗ​និង​ មហា​សន្និបាត​នេះ គឺជាការ​សម្តែង​សាមគ្គីគ្នា​ ការរីក​ចម្រើន ​មោទនភាព ​រវាង​ព្រះសង្ឃ។​ ព្រះតេជគុណ​បញ្ជាក់​យ៉ាងដូច្នេះ​ ដោយ​យោងថា​ពុទ្ធបរិស័ទ​ដែល​ចូលរួម​ អាចនឹង​បាន​ឃើញ​ការរួប រួមគ្នា ​ហើយនឹង​បាន​ស្តាប់​ឮព្រះធម៌ ​ហើយ​បដិបត្តិ​តាម។​

«តាមរយៈ​ពិធីហ្នឹង​ព្រះសង្ឃ ​បានផ្តល់​នូវ​ឱវាទ ​គឺពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះពុទ្ធ​ហ្នឹង ចែក​ដល់​ពុទ្ធបរិស័ទ​ ឳវាទ ​គឺធ្វើអ្វី ​គឺហាម​មិនឲ្យ​ធ្វើ​អំពើបាប ​ឲ្យធ្វើ​អំពើល្អ ​ធ្វើការ ជម្រះ​កាយ ​ឲ្យបរិសុទ្ធ​ផូរផង់ ​ហើយ​តាមរយៈ​ឱវាទ ​ពាក្យប្រៀន​ប្រដៅ​របស់​ព្រះពុទ្ធ​ហ្នឹង​ ញាតិញោម ​យកទៅ​បដិបត្តិ​សម្រាប់​ជីវិត​ប្រចាំថ្ងៃ ​ហើយ​កាលណា​បដិបត្តិ​ត្រឹម​ត្រូវ​ធ្វើត្រឹម​ត្រូវ​តាម​ការពិត​ទៅ​ ធ្វើឲ្យ​ប្រជាពលរដ្ឋ​យើង​បាន​សុខ​សន្តិភាព ​បាន សេចក្តី​សុខ​ ក្នុង​បច្ចុប្បន្ន ​ហើយនឹង​សុខ​ទៅកាន់​លោក​ខាងមុខ‍»។

ព្រះតេជគុណ ជុំ វិចិត្រ ដែលគង់នៅវត្តមុនីសុតារាម នៅ​រដ្ឋ មីនីសុតា សហរដ្ឋអាមេរិក ថតនៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)
ព្រះតេជគុណ ជុំ វិចិត្រ ដែលគង់នៅវត្តមុនីសុតារាម នៅ​រដ្ឋ មីនីសុតា សហរដ្ឋអាមេរិក ថតនៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)

ព្រះតេជគុណ​ ជុំ វិចិត្រ​ ដែល​គង់នៅ​វត្តមុនីសុតារាម ​និងជា​អ្នក​រៀបចំ​ខាងការ ​ទទួល ភ្ញៀវមាន​សង្ឃដីកា​ប្រាប់​ VOA​ ថា ​ការជួប​ជុំព្រះសង្ឃ​នេះ​នឹងមាន​ភាព​អធឹក​អធម ដោយសារ​ជា ​ពិធី​បុណ្យ​សាសនា​ធំដំបូង​ ដែលមាន​ការនិមន្ត​ព្រះសង្ឃ​និង​អញ្ជើញ​ពុទ្ធបរិស័ទ​មក​ពីវត្ត​ចំនួន​១៤០​ ក្នុងរដ្ឋ​ជាច្រើន​ពាសពេញ​សហរដ្ឋ​អាមេរិក​ កាណាដា ដែនដី​កម្ពុជា​ក្រោម​ និង​ប្រទេស​កម្ពុជា​ផង​ បាន​ចូលរួម​ក្នុង​ពិធីបុណ្យ ​បង្កើត​ពុទ្ធិក សមាគម ​ព្រះសង្ឃ​ខ្មែរ​សហរដ្ឋអាមេរិក​ ការធ្វើ​បុណ្យ​វិសាខបូជា ​ការធ្វើ​ពិធី​សូត្រ ព្រះត្រៃបិតក ​ក្នុងពេល​តែមួយ​និងនៅ​កន្លែង​តែមួយ​គឺនៅ​វត្ត​មុនីសុតារាម ​រដ្ឋ មីនីសូតានេះ។

«គោល​បំណង​គឺការ​រួបរួម​ព្រះសង្ឃ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ ទាំង​ព្រះសង្ឃ​ដែល​និមន្ត មកតាំង​ពីទសវត្សរ៍​១៩៨០​ ១៩៩០​ និង២០០០​ជាង​ ជាពិសេស​ថ្មីៗនេះ​ មាន ព្រះសង្ឃ​បាន​និមន្ត​មក​ផ្សព្វផ្សាយ​សាសនា​និងជួយ​ពង្រឹង​សង្គម​នៅតាម​វត្ត ​នៅតាម រដ្ឋ​ជាច្រើន។ ​ព្រះសង្ឃ​មកក្រោយៗ​នេះច្រើន​តែ​ព្រះសង្ឃ​បាន​សិក្សា​រៀន​សូត្រ​ មាន វ័យក្មេងៗ​ មាន​បញ្ញា​ឈ្លាស​វៃ ​ហើយ​កម្លាំង​កាយ​ក៏រហ័ស​រហួន ​ហើយ​សង្ឃឹម​ថា​ ទាំង​ជំនាន់​ចំណាស់​បន្តិច ​ហើយនឹង​ជំនាន់ថ្មី​ហ្នឹង​យើង​អាច​រួបរួម​គ្នា​ដើម្បី​បង្កើន ​និង​ពង្រឹង វិស័យ​ព្រះពុទ្ធ​សាសនា ​និង​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​របស់​យើង​ឲ្យមាន​ការ​ស្ថិតស្ថេរ ​ឲ្យ​មាន​ការរីក​ចម្រើន​ ឲ្យមាន​ការផ្សព្វ​ផ្សាយ ​ឲ្យ​មាន​ការជ្រួត​ជ្រាប​ទៅលើ​សង្គម ​ក្នុង សហរដ្ឋ​អាមេរិក​នេះ‍»។

ព្រះតេជ​គុណ​ ជុំ វិចិត្រ​ រំពឹងថា​សហគម​ខ្មែរ ​ជាពិសេស​អ្នកជំនាន់​ក្រោយ​នឹង​ទទួល បាន​ផល​ប្រយោជន៍​ពីការ​បង្កើត​សមាគម​ព្រះសង្ឃខ្មែរ​ ថ្មីនេះ។

«បើសិន​ជាយើង​អ្នកជំនាន់​មុន​ ព្រះសង្ឃ​ជំនាន់​មុន​ ចាស់ៗ​ជំនាន់មុនៗ ​មិនបាន​គិតគូ មិន​បាន​ពង្រឹង​ទេគឺ​ថា​អ្នក​ជំនាន់​ក្រោយ​គេកើត​នៅស្រុក​នេះ​ គេទទួល​វប្បធម៌ ​និង​ការ សិក្សា​រៀនសូត្រ ​ការអប់រំ​ចំណេះ​ដឹង​នៅស្រុក​នេះ ​គេមិន​បានរៀន​សូត្រពី​យើង ​មិន​បានផ្តល់​ឲ្យពី​យើង ​គេច្បាស់​ជាទទួល​អ្វីពី​ស្រុកនេះ​ហើយ‍»។

លោក ចែម ស៊ីធឿន ប្រធាន​គណៈកម្មការ​បុណ្យ នៅ​វត្ត មុនីសុតារាម រដ្ឋ មីនីសុតា សហរដ្ឋអាមេរិក ថតនៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)
លោក ចែម ស៊ីធឿន ប្រធាន​គណៈកម្មការ​បុណ្យ នៅ​វត្ត មុនីសុតារាម រដ្ឋ មីនីសុតា សហរដ្ឋអាមេរិក ថតនៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)

ប្រធាន​គណៈកម្មាការ​បុណ្យ ​គឺលោក​ ចែម ស៊ីធឿន ​បាន​អរគុណ​ដល់​ក្រុម​អ្នកស្ម័គ្រ ចិត្ត​ អ្នក​ចូលរួម​ ដែលបាន​ជួយ​គាំទ្រ​ដល់​ពិធី​បុណ្យ​ពុទ្ធសាសនា​ទាំងបីនេះ​ ឲ្យ​ប្រព្រឹត្តិ ទៅ​ដោយ​រលូន​ហើយ​ក៏សុំ​ការ​អធ្យាស្រ័យ​ពីក្រុម​អ្នកចូល​រួមទាំង​ព្រះសង្ឃ​និង​ពុទ្ធ បរិស័ទ​ចំពោះការ​ខ្វះខាត​ដែលបាន​កើតមាន​ក្នុង​អំឡុង​ពេល​បុណ្យនេះ។

ក្រុមអ្នក​រៀបចំ​បុណ្យ​បាន​បង្ហាញ​ពីក្តីសង្ឃឹម ​និងការ​ជឿជាក់​លើការ​ដឹកនាំ​របស់​ពុទ្ធិក សមាគម​ព្រះសង្ឃ​ខ្មែរ​សហរដ្ឋអាមេរិក​ ដឹកនាំ​ដោយ​ព្រះតេជគុណ​ភិក្ខុ​ម៉ឹង សាង ​ជា ព្រះគ្រូចៅ​អធិការវត្ត​ មុនីសូតារាម ​ដែលមាន​ការចូលរួម​ពីបណ្តា​ព្រះសង្ឃ ​ដែល​មាន​សមត្ថភាព​ជាច្រើន ​ដើម្បី​រក្សាកេរ្តិ៍​តំណែល ​សាសនា ​វប្បធម៌ ​ប្រពៃណីខ្មែរ​ជា ច្រើន​ជំនាន់​ទៅមុខ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG