ទីក្រុង HAMPTON រដ្ឋ មីនីសូតា — ព្រះសង្ឃខ្មែរនិងពុទ្ធបរិស័ទខ្មែរមកពីតាមបណ្តាប្រទេសមួយចំនួន និងតាមបណ្តារដ្ឋក្នុងសហរដ្ឋអាមេរិក បានចូលរួមមហាសន្និបាតសង្ឃលើកដំបូងបង្អស់ ចូលរួមពិធីបុណ្យវិសាខបូជា និងពិធីបុណ្យសូត្រព្រះត្រៃបិតក នៅវត្តមុនីសុតារាម រដ្ឋមីនីសូតា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១៩។ ព្រះសង្ឃនិងពុទ្ធបរិស័ទបានតាំងចិត្តធ្វើកិច្ចការពង្រឹងពុទ្ធសាសនា និងជួយសហគមន៍រួមគ្នា ជាពិសេសការប្រកាសបង្កើតពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកនិងរចនាសម្ព័ន្ធដឹកនាំព្រះសង្ឃ៕
សកម្មភាពពិធីបុណ្យព្រះពុទ្ធសាសនាធំៗបីក្នុងពេលតែមួយ នៅវត្ដមុនីសុតារាម ដើម្បីលើកស្ទួយពុទ្ធសាសនា

១
រាជសុវណ្ណហង្សបានផ្ទុកព្រះឥទ្ធិមុនី ម៉ឹង សាង ក្រោយពីត្រូវបានជ្រើសរើសជាផ្លូវការ ជាប្រធាន និងអនុប្រធានពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក ហែប្រទក្សិណ នៅថ្ងៃ សុក្រ ទី២៤ ខែ ឧសភា ឆ្នាំ ២០១៩ ក្នុងវត្ត មុនីសុតារាម រដ្ឋ មីនីសូតា សហរដ្ឋអាមេរិក។ (សាយមុន្នី/VO

២
ព្រះឥទ្ធិមុនី ម៉ឹង សាង ព្រះគ្រូចៅអធិការវត្ត មុនីសុតារាម និងអនុប្រធានទាំងពីរអង្គ នៃពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក និមន្តគង់រង់ចាំធ្វើពិធី ប្រោះព្រំព្រះសុគន្ធវារី នៅថ្ងៃ សុក្រ ទី២៤ ខែ ឧសភា ឆ្នាំ ២០១៩ ។ (សាយមុន្នី/VOA)

៣
ព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួមពិធីបញ្ចប់ការតែងតាំងជាប្រធាន និងអនុប្រធាន ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក និងទទួលការប្រោះព្រំព្រះសុគន្ធវារី នៅថ្ងៃ សុក្រ ទី២៤ ខែ ឧសភា ឆ្នាំ ២០១៩ ក្នុងវត្ត មុនីសុតារាម រដ្ឋ មីនីសូតា សហរដ្ឋអាមេរិក។ (សាយមុន្នី/VOA)

៤
ពុទ្ធបរិស័ទចូលរួមពិធីបញ្ចប់ការតែងតាំងជាប្រធាន និងអនុប្រធាន ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក និងទទួលការប្រោះព្រំព្រះសុគន្ធវារី នៅថ្ងៃ សុក្រ ទី២៤ ខែ ឧសភា ឆ្នាំ ២០១៩ ក្នុងវត្ត មុនីសុតារាម រដ្ឋ មីនីសូតា សហរដ្ឋអាមេរិក។ (សាយ មុន្នី/VOA)

៥
ព្រះសង្ឃនិងពុទ្ធបរិស័ទរៀបចំគ្រឿងសក្ការៈនៅថ្ងៃមហាសន្និបាតពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក ក្នុងវត្តមុនីសុតារាម រដ្ឋមីនីសូតា សហរដ្ឋអាមេរិក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ (សុខ ខេមរា/VOA)

៦
ព្រះសង្ឃមកពីវត្តផ្សេងៗក្នុងសហរដ្ឋអាមេរិក កាណាដា កម្ពុជា ដែនដីកម្ពុជាក្រោម ហែប្រទក្សិណ ក្នុងថ្ងៃបុណ្យវិសាខបូជា នៅថ្ងៃ សៅរ៍ ទី២៥ ខែ ឧសភា ឆ្នាំ ២០១៩ ក្នុងវត្ត មុនីសុតារាម រដ្ឋ មីនីសូតា សហរដ្ឋអាមេរិក។ (សាយ មុន្នី/VOA)

៧
ពុទ្ធបរិស័ទអាននិងផ្ទៀងគម្ពីរព្រះត្រៃបិតក នៅពេលព្រះសង្ឃសូត្រក្នុងវត្ត មុនីសុតារាម រដ្ឋ មីនីសូតា សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី២៦ ខែ ឧសភា ឆ្នាំ ២០១៩ ។ (សាយ មុន្នី/VOA)

៩
ផ្ទាំងប៉ាណូបុណ្យវិសាខបូជានៅក្នុងវត្ត មុនីសុតារាម រដ្ឋ មីនីសូតា សហរដ្ឋអាមេរិក កាលពីថ្ងៃ សុក្រ ទី២៤ ដល់ ថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ ២០១៩ ។ (សាយ មុន្នី/VOA)

១០
ផ្លាកបុណ្យវិសាខបូជានៅក្នុងវត្ត មុនីសុតារាម រដ្ឋ មីនីសូតា សហរដ្ឋអាមេរិក កាលពីថ្ងៃ សុក្រ ទី២៤ ដល់ ថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ ២០១៩ ។ (សាយ មុន្នី/VOA)