សហរដ្ឋអាមេរិកប្រារព្ធខែនៃមរតកពលរដ្ឋអាស៊ីអាមេរិកាំងនិងអ្នកដែនកោះប៉ាស៊ីហ្វិកនៅខែឧសភាជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការចូលរួមរបស់ពួកគេដល់វប្បធម៌ ប្រវត្តិសាស្រ្តនិងសមិទ្ធិផលរបស់ប្រទេសជាតិ។ នៅឆ្នាំនេះលោក ម៉ែន គឹមសេងនៃ VOAបានសម្ភាសលោក នួន វាសនា សមាជិកក្រុមប្រឹក្សាទីក្រុងឡូវែលរដ្ឋម៉ាស្សាឈូសិត ដែលបានជាប់ឆ្នោតចំនួន៣អាណត្តិ។ ក្រុមគ្រួសារលោកបានភៀសខ្លួនមកដល់សហរដ្ឋអាមេរិកកាលពីដើមទសវត្សរ៍ទី៨០។ លោក វាសនា បានចាត់ទុកថា ខែនេះប្រៀបបីដូចជាកំណើតទីពីររបស់លោក និងក្រុមគ្រួសារហើយបានស្នើឲ្យយុវជនជំនាន់ក្រោយត្រូវខិតខំប្រឹងប្រែងចាប់យកឱកាសនៅលើទឹកដីសហរដ្ឋអាមេរិក ដើម្បីឈានឡើងខ្ពស់ជាងរៀមច្បង៕
ខែមរតកពលរដ្ឋអាស៊ីអាមេរិកាំងជាកំណើតទីពីរសម្រាប់អតីតជនភៀសខ្លួនកម្ពុជា
សហរដ្ឋអាមេរិកប្រារព្ធខែនៃមរតកពលរដ្ឋអាស៊ីអាមេរិកាំងនិងអ្នកដែនកោះប៉ាស៊ីហ្វិកនៅខែឧសភាជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការចូលរួមរបស់ពួកគេដល់វប្បធម៌ ប្រវត្តិសាស្រ្តនិងសមិទ្ធិផលរបស់ប្រទេសជាតិ។ នៅឆ្នាំនេះលោក ម៉ែន គឹមសេងនៃ VOAបានសម្ភាសលោក នួន វាសនា សមាជិកក្រុមប្រឹក្សាទីក្រុងឡូវែលរដ្ឋម៉ាស្សាឈូសិត ដែលបានជាប់ឆ្នោតចំនួន៣អាណត្តិ។ ក្រុមគ្រួសារលោកបានភៀសខ្លួនមកដល់សហរដ្ឋអាមេរិកកាលពីដើមទសវត្សរ៍ទី៨០។ លោក វាសនា បានចាត់ទុកថា ខែនេះប្រៀបបីដូចជាកំណើតទីពីររបស់លោក និងក្រុមគ្រួសារហើយបានស្នើឲ្យយុវជនជំនាន់ក្រោយត្រូវខិតខំប្រឹងប្រែងចាប់យកឱកាសនៅលើទឹកដីសហរដ្ឋអាមេរិក ដើម្បីឈានឡើងខ្ពស់ជាងរៀមច្បង៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន