បុណ្យផ្កាប្រាក់កាលពីថ្ងៃទី២៥ ខែសីហា គឺជាកម្មវិធីចុងក្រោយរបស់វត្តខ្មែរក្រុង Lowell រដ្ឋ Massachusetts នៃគម្រោងអភិវឌ្ឍន៍សាងសង់វិហារនិងធម្មសាលា ដែលត្រូវបានផ្តួចផ្តើមកាលពីជាង១០ឆ្នាំមុន។ លោក ពិន ស៊ីសុវណ្ណ ចុះយកព័ត៌មានផ្ទាល់នៅទីក្រុង Lowell រដ្ឋ Massachusetts ហើយជូនសេចក្តីរាយការណ៍លម្អិត៕
ការសម្តែងនេះចាប់អារម្មណ៍អ្នកទស្សនា ប្រមាណយ៉ាងតិច ៤០០ នាក់។
បេក្ខជនអនុប្រធានាធិបតីខាងបក្សប្រជាធិបតេយ្យ មានចំណងទាក់ទងរាប់ទសវត្សរ៍មកហើយជាមួយចិន ដែលអ្នកវិភាគថាអាចជួយភ្ជាប់គម្លាតក្នុងការជជែកដេញដោលគ្នាខាងគោលនយោបាយការបរទេសនៅសហរដ្ឋអាមេរិក។
កញ្ញា Parissa Lor-Tim គឺជាកូនខ្មែរអាមេរិកាំងដែលបានកើតហើយនិងធំដឹងក្ដីនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ កញ្ញាគឺជានិស្សិតខ្មែរអាមេរិកាំងថ្នាក់ឧត្តមសិក្សាជំនាន់ទីមួយនៅក្នុងគ្រួសាររបស់កញ្ញា។
ខ្មែរអាមេរិកាំងម្នាក់គឺលោក យ៉ារី លីវ៉ាន់ កំពុងខិតខំប្រឹងប្រែងរក្សាសិល្បៈនេះនិងផ្ទេរចំណេះដឹងដល់មនុស្សជំនាន់ក្រោយ។ លោកមានស្នាដៃមួយចំនួននៅសហរដ្ឋអាមេរិក។
ពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុង Lowell រដ្ឋ Massachusetts យ៉ាងតិច៤០០នាក់បានរួបរួមគ្នាប្រារព្ធធ្វើ«បុណ្យរំឭកគុណសម្តេចព្រះមហាឃោសានន្ទ»ដែលនិមន្តពីរដ្ឋ Massachusetts ដឹកនាំធម្មយាត្រាអហិង្សានិងសន្តិភាពនៅប្រទេសកម្ពុជា។
ពលរដ្ឋខ្មែរអាមេរិកាំងនៅរដ្ឋ Massachusetts ជាង១៥០នាក់ បានរួមគ្នាប្រារព្ធធ្វើបុណ្យទក្ខិណានុប្បទានដើម្បីរំឭកខួប១២ឆ្នាំនៃឃាតកម្មលើលោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើដ៏លេចធ្លោរបស់កម្ពុជា ដើម្បីថ្លែងអំណរគុណដល់សកម្មភាពការពារបរិស្ថានរបស់លោក ដែលបានធ្វើការងារដោយមិនរាថយ។
នេះគឺជាផ្នែកមួយដ៏សំខាន់នៃគោលបំណងរបស់មហោស្រពតន្ត្រីនិងវប្បធម៌ Sabaidee ដែលត្រូវបានរៀបចំឡើងដោយមេដឹកនាំនិងសមាជិករបស់សហគមន៍អាស៊ីអាគ្នេយ៍នៅរដ្ឋកាលីហ្វ័រញ៉ានិងនៅជុំវិញសហរដ្ឋអាមេរិក។
ខណៈការនិយាយភាសាខ្មែររស់រវើកនៅទីក្រុង Lowell រដ្ឋ Massachusetts ប៉ុន្តែចំណេះដឹងផ្នែកអាននិងសរសេរភាសានៅមានកម្រិតទាបដែលទាមទារការពង្រឹងបន្ថែម ព្រោះភាសាជាយានសម្រាប់ទទួលបានចំណេះដឹងនិងជំនាញ និងជាព្រលឹងជាតិ។ លោក ពិន ស៊ីសុវណ្ណ រាយការណ៍ពីទីក្រុងខ្មែរនេះនៅសហរដ្ឋអាមេរិក៕
លោកធ្លាប់បានធ្វើការងារស្ម័គ្រចិត្តនៅតាមមន្ទីរពេទ្យមួយចំនួននៅក្នុងប្រទេសកម្ពុជា និងនៅក្នុងសហរដ្ឋអាមេរិក ដោយមានបំណងឈោងចាប់យកអាជីពជាគ្រូពេទ្យទៅថ្ងៃអនាគត។
កាលពីល្ងាចថ្ងៃអង្គារ ទី ២១ ខែឧសភា មូលនិធិសហគមន៍ក្រុង Lowell ឬហៅថា The Greater Lowell Community Foundation ដែលបានចាប់បដិសន្ធិ កាលពីឆ្នាំ ១៩៩៧ ឱ្យដឹងថា មូលនិធិអាហារូបករណ៍នេះបង្កើតឡើងក្នុងគោលបំណងធ្វើឱ្យគុណភាពជីវិតបានប្រសើរឡើង។
ដោយបាន ឃើញអំពើអយុត្តិធម៌ជាច្រើននៅក្នុងប្រទេសកម្ពុជា កញ្ញាបានក្លាយជាសកម្មជនយុវជននៃបណ្តាញយុវជនកម្ពុជាសាកល ដើម្បីចូលរួមតស៊ូមតិនៅសភារបស់សហរដ្ឋអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន
ព័ត៌មានផ្សេងទៀត
No media source currently available