កញ្ញា Dorothy បានឲ្យដឹងពីគោលបំណងនៃការផលិតផតខាសថ៍នេះថា ដើម្បីបង្ហាញឥទ្ធិពលនៃការចែករំលែករឿងរ៉ាវនិងបទពិសោធន៍ជីវិតដល់មនុស្សជាច្រើននាក់ទៀតដែលបានរស់រានពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនិងជាពិសេសដើម្បីជួយសម្រាលបន្ទុកនិងការប៉ះទង្គិចផ្លូវចិត្តឆ្លងជំនាន់ដល់អ្នករស់រានពីរបបនេះផ្ទាល់រួមទាំងកូនចៅរបស់ពួកគេ។
ក្រុមរបាំអង្គរដែលត្រូវបានបង្កើតឡើងដោយជនភៀសខ្លួនខ្មែរនៅទីក្រុង Lowell រដ្ឋ Massachusetts នឹងសម្តែងសិល្បៈជូនទស្សនិកជនទស្សនាកម្សាន្តដោយឥតគិតថ្លៃនៅទីក្រុង Williamtowns នៅថ្ងៃសៅរ៍ និងនៅទីក្រុង Lowell ថ្ងៃអាទិត្យសប្តាហ៍នេះដើម្បីអបអរខួប៣៥ឆ្នាំរបស់ខ្លួន។
ក្នុងពិធីរំឭកខួប៦ឆ្នាំនៃឃាតកម្មសម្លាប់លោកបណ្ឌិត កែម ឡី ជនជាតិខ្មែរអាមេរិកាំងនិងមិត្តភក្តិអាមេរិកាំងនៅទីក្រុង Lowell នៅតែចិញ្ចឹមចិត្តរកយុត្តិធម៌ ជូនលោក និងរំឭកពីវីរភាពនិងសេចក្តីក្លាហានរបស់លោក បើទោះបីជាលោកដឹងថា លោកនឹងត្រូវគេសម្លាប់ក៏ដោយ។
ក្នុងនាមជាអ្នកគូររូបក្រាហ្វិកខ្មែរអាមេរិកាំង អ្នកស្រី Kiri Schwiet ដែលមានកូនពីរនាក់ បានគូររូបនិងរៀបរៀងសៀវភៅអក្ខរក្រមមួយក្បាលជាភាសាអង់គ្លេស ដើម្បីជួយឲ្យកុមារនៅសហរដ្ឋអាមេរិកនិងនៅជុំវិញពិភពលោកយល់ដឹងពីភាសានិងវប្បធម៌របស់ប្រទេសកម្ពុជា។
បញ្ហាផ្សេងទៀតគឺអំពីទំនាក់ទំនងកម្ពុជាជាមួយអាមេរិក ដែលលោក ហ៊ុន សែន បានបញ្ជាក់ថា បានឈានដល់ចំណុចខ្ពស់បំផុតក្នុងរដ្ឋាភិបាលរបស់លោក។
ការកំណត់គោលដៅនេះធ្វើឡើងនៅក្នុងមហាសន្និបាតលើកទី១១របស់សហព័ន្ធខ្មែរកម្ពុជាក្រោមរយៈពេល៣ថ្ងៃដែលបានរៀបចំធ្វើឡើងនៅទីក្រុង Philadelphia រដ្ឋ Pennsylvania កាលពីចុងសប្តាហ៍កន្លងទៅនេះ។
កិច្ចប្រជុំកំពូលពិសេស អាស៊ាន អាមេរិក នឹងចាប់ផ្តើមនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា។
ខុសពីរាល់ឆ្នាំក្នុងពិធីចូលឆ្នាំខ្មែរនៅទីក្រុង Lowell នៅឆ្នាំនេះ អ្នកចូលរួមអបអរពិធីចូលឆ្នាំខ្មែរដែលចាក់វ៉ាក់សាំងកូវីដ១៩ក្នុងពិធីនេះទទួលបានកាតអំណោយជាការលើកទឹកចិត្តដើម្បីបង្ការការរាតត្បាតនៃជំងឺនេះក្នុងទីក្រុងដែលមានជនជាតិខ្មែរប្រមាណ៣ម៉ឺន៥ពាន់នាក់។
ខ្មែរអាមេរិកាំងដែលភាគច្រើនបានឆ្លងកាត់ជីវិតជាជនភៀសខ្លួនមករស់នៅទីក្រុងLowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក បានបង្កើតគណៈកម្មាធិការមួយ ហើយបានប្រកាសយុទ្ធនាការឧបត្ថម្ភគាំទ្រជនភៀសខ្លួនអ៊ុយក្រែនដោយសារសង្គ្រាមឈ្លានពានរបស់រុស្ស៊ី។
ក្រុមសិល្បៈខ្មែរដែលធ្វើដំណើរមកសម្តែងសិល្បៈនៅសហរដ្ឋអាមេរិក បានសម្តែងសិល្បៈជូនពរទីក្រុង Lowell រដ្ឋ Massachusetts។
សហគមន៍ខ្មែរអាមេរិកាំងប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នៅវត្តសាមគ្គីធម្មិការាម ក្នុងសង្កាត់ Brooklyn ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២។
ទីក្រុង Lowell រដ្ឋ Massachusetts ដែលមានពលរដ្ឋខ្មែរអាមេរិកាំងច្រើនលំដាប់ទី២ក្នុងស.រ.អ. បានបោះឆ្នោតជូនអតីតកុមារភៀសខ្លួនខ្មែរឱ្យក្លាយជាស្ត្រីខ្មែរអាមេរិកាំងទីមួយក្នុងថ្នាក់ដឹកនាំគណៈកម្មាធិការសាលារៀននៅទីក្រុងនេះ។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេរាយការណ៍នពីទីក្រុង Lowell៕
ព័ត៌មានផ្សេងទៀត
No media source currently available