នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ អ្នកស្រី សាន សិទ្ធា ដែលជាប្រធានក្រុងខ្មែរ បានថ្លែងថា កន្លងមក ក្រុងខ្មែរតែងតែរៀបចំពិធីបុណ្យនេះឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែត្រូវបានអាក់ខានដោយសារជំងឺរាតត្បាតកូវីដ១៩ ដូច្នេះពិធីបុណ្យនៅថ្ងៃទី៣ ខែមេសានេះ គឺជាការៀបចំឆ្នាំទី១ បន្ទាប់ពីមានជំងឺកូវីដ១៩។
សមាជិកម្នាក់នៃគណៈកម្មការវាយតម្លៃលើការនិពន្ធសៀវភៅសម្រាប់ពានរង្វាន់ The John Leonard Prize បានសរសេរក្នុងសេចក្តីប្រកាសពានរង្វាន់ដោយកោតសរសើរលោក អេនថូនី វាសនា សូ ថាបាននិពន្ធសៀវភៅដែលមាន «ពោរពេញដោយខ្លឹមសារដើមដ៏ពិសេស និងសម្បូរដោយភាពកំប្លុកកំប្លែងដ៏ល្អ»។
តាមរយៈភាពយន្តឯកសារ «សាធុ» រឿងរ៉ាវជីវិតផ្ទាល់ខ្លួនរបស់ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរទាំង ៤ នាក់នេះ ខុសគ្នា តែក៏ប្រហាក់ប្រហែលគ្នា ក្នុងន័យមួយដែលបានឆ្លុះបង្ហាញពីភាពផ្សារភ្ជាប់គ្នានៃជំនឿនិងសាសនាទៅនឹងបទពិសោធន៍ជីវិតជាក់ស្តែង។
ការធ្វើមរណកាលរបស់អ្នកស្រី អ៊ុង ថារី កាលពីសប្តាហ៍កន្លងទៅ បានធ្វើឱ្យមានការនឹកឃើញទាំងអាឡោះអាល័យពីញាតិមិត្តនិងក្រុមគ្រួសារទៅលើចិត្តសប្បុរសធម៌ និង ការជួយជ្រោមជ្រែងកិច្ចការសហគមន៍ និងការពង្រឹងទំនាក់ទំនងរវាងសហគមន៍ខ្មែរនិងរដ្ឋការអាមេរិកាំង។
លោក ចៅ សុខារី បានក្លាយជាខ្មែរអាមេរិកាំងដំបូងដែលបានជាប់ឆ្នោតជាចៅហ្វាយក្រុង Lowell រដ្ឋ Massachusetts ដោយទទួលបានសំឡេងគាំទ្រជាឯកច្ឆន្ទពីសមាជិកក្រុមប្រឹក្សាក្រុងដទៃទៀត។ អតីតកុមារភៀសខ្លួន បានខិតខំតស៊ូសម្រេចបានក្តីសុបិនលើទឹកដីស.រ.អ. បើទោះជាកំព្រាឪពុកដែលត្រូវបានរបបខ្មែរក្រហមសម្លាប់ក៏ដោយ។
អតីតជនភៀសខ្លួនខ្មែរមួយរូបដែលបានឆ្លងកាត់ក្នុងរបបវាលពិឃាដខ្មែរក្រហម ពេលនេះ បានក្លាយជាភិបាលក្រុងមួយរបស់សហរដ្ឋអាមេរិក។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ពលរដ្ឋអាមេរិកាំងដើមកំណើតភូមា និងខ្មែរប្រមាណ១០នាក់ បាននាំគ្នាមកតវ៉ានៅស្ថានកុងស៊ុលកម្ពុជាដើម្បីប្រឆាំងគម្រោងទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលខាងមុខ។
កូនស្រីជនអន្តោប្រវេសន៍ខ្មែរកាត់ចិនម្នាក់នៅក្នុងទីក្រុង Fresno រដ្ឋកាលីហ្វ័រញ៉ា បានប្រកាសថា ខ្លួន នឹងចូលប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២២ ខាងមុខ ដើម្បីដណ្តើមអសនៈសភាអាមេរិកជាលើកទី២។
ក្រុមអ្នកតវាប្រកាសថា នឹងធ្វើការតវ៉ាម្តងទៀតនៅថ្ងៃអាទិត្យទី២ ខែមករា ឆ្នាំ២០២២ មុនក្រុមប្រឹក្សាក្រុងនេះ ធ្វើការសម្រេចជ្រើសតាំងអភិបាលក្រុងជាផ្លូវការនៅដើមឆ្នាំក្រោយ។
ពលរដ្ឋនៅទីក្រុងLowell រដ្ឋ Massachusetts ប្រមាណជាង១០០នាក់ បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងគម្រោងរបស់សមាជិកភាគច្រើននៃក្រុមប្រឹក្សាក្រុងសរុប១១នាក់ ក្នុងការជ្រើសតាំងខ្មែរអាមេរិកាំងទីមួយដែលបានការគាំទ្រតិចតួចពីពលរដ្ឋធ្វើជាអភិបាលក្រុងនេះ។ ការសម្រេចផ្លូវការគ្រោងនឹងធ្វើនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។
ទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំនេះ បានផ្តល់ជាការលើកទឹកចិត្តបន្ថែមដល់សកម្មជនខ្មែរអាមេរិកាំងឲ្យបន្តការទាមទារសិទ្ធិជូនពលរដ្ឋខ្មែរដែលរងការរំលោភបំពានជាប្រចាំ ហើយវាក៏ជាឱកាសដែលក្រុមសកម្មជនបានពង្រីកយុទ្ធនាការរបស់ពួកគេដើម្បីពង្រឹងការតស៊ូមតិជាមួយនឹងសហគមន៍អាស៊ីដទៃទៀតផងដែរ។
ព័ត៌មានផ្សេងទៀត
No media source currently available