ក្រុមអ្នកតវាប្រកាសថា នឹងធ្វើការតវ៉ាម្តងទៀតនៅថ្ងៃអាទិត្យទី២ ខែមករា ឆ្នាំ២០២២ មុនក្រុមប្រឹក្សាក្រុងនេះ ធ្វើការសម្រេចជ្រើសតាំងអភិបាលក្រុងជាផ្លូវការនៅដើមឆ្នាំក្រោយ។
ពលរដ្ឋនៅទីក្រុងLowell រដ្ឋ Massachusetts ប្រមាណជាង១០០នាក់ បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងគម្រោងរបស់សមាជិកភាគច្រើននៃក្រុមប្រឹក្សាក្រុងសរុប១១នាក់ ក្នុងការជ្រើសតាំងខ្មែរអាមេរិកាំងទីមួយដែលបានការគាំទ្រតិចតួចពីពលរដ្ឋធ្វើជាអភិបាលក្រុងនេះ។ ការសម្រេចផ្លូវការគ្រោងនឹងធ្វើនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។
ទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំនេះ បានផ្តល់ជាការលើកទឹកចិត្តបន្ថែមដល់សកម្មជនខ្មែរអាមេរិកាំងឲ្យបន្តការទាមទារសិទ្ធិជូនពលរដ្ឋខ្មែរដែលរងការរំលោភបំពានជាប្រចាំ ហើយវាក៏ជាឱកាសដែលក្រុមសកម្មជនបានពង្រីកយុទ្ធនាការរបស់ពួកគេដើម្បីពង្រឹងការតស៊ូមតិជាមួយនឹងសហគមន៍អាស៊ីដទៃទៀតផងដែរ។
សាលាដំបូងរាជធានីភ្នំពេញបានចាប់ផ្តើមឡើងវិញនូវសំណុំរឿងក្បត់ជាតិដ៏ធំមួយដែលពាក់ព័ន្ធនឹងមនុស្សជិត១៤០នាក់ដែលមានអ្នកគាំទ្រ សកម្មជនមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។
គណៈកម្មការស៊ើបអង្កេតសម្រាប់កម្ពុជា (Commission of Inquiry for Cambodia) នេះជាគណៈកម្មការពលរដ្ឋដំបូងដែលធ្វើកិច្ចការនេះនិងផ្តួចផ្តើមដោយអង្គការ Save Cambodia ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិងចូលរួមដោយសមាគមខ្មែរជាច្រើនដែលនៅសហរដ្ឋអាមេរិកអឺរ៉ុបនិងអូស្ត្រាលី។
ក្រុមវេជ្ជបណ្ឌិតនៃសមាគមសុខាភិបាលខ្មែរនៅអាមេរិកបានទទូចឲ្យពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិកនិងនៅបណ្តាប្រទេសនានាចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឲ្យបានគ្រប់គ្នាក្នុងខណៈវីរុសនេះបានបំប្លែងថ្មីៗជាបន្តបន្ទាប់និងមានព័ត៌មានបំផ្លើសពីការចាក់វ៉ាក់សាំង។
ក្នុងឱកាសខួបលើកទី៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពនេះ អង្គការ សមាគមនិង គណបក្សប្រឆាំងនៅទូទាំងពិភពលោកបានរៀបចំពិធីរំលឹកអំពីប្រវត្តិនិងអំពីការអនុវត្តកិច្ចព្រមព្រៀងនេះក្នុង រយៈពេល៣០ឆ្នាំនេះនិងបង្កើតគណៈកម្មការស៊ើបអង្កេតការរំលោភសិទ្ធិមនុស។
ស្ថានភាពលទ្ធិប្រជាធិបតេយ្យកម្ពុជាធ្លាក់ចុះខ្លាំងនៅក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការបង្ក្រាបលើសង្គមស៊ីវិលបណ្តាញសារព័ត៌មាននិងគណបក្សប្រឆាំង។
លោកបណ្ឌិត ទន់ សុវណ្ណ ជាមេដឹកនាំសហគមន៍ខ្មែរមួយរូបដែលស្នាដៃ រួមមានការភ្ជាប់ទំនាក់ទំនងការកសាងវិស័យពុទ្ធសាសនានិងកិច្ចការជួយសហគមន៍ខ្មែរលើកិច្ចការសំខាន់ៗជាច្រើនក្នុងរយ:ពេលជាង៤០ឆ្នាំនេះ។
កាលពីថ្ងៃទី២៣ខែតុលា ឆ្នាំ១៩៩១ ភាគីចម្បាំងទាំង៤នៃប្រទេសកម្ពុជា និងតំណាងរដ្ឋាភិបាលចំនួនយ៉ាងតិច១៨ ទៀតក្រៅពីកម្ពុជាដែលមានរួម សហរដ្ឋអាមេរិក ចិន និងអតីតសហភាពសូវៀតផង បានចុះហត្ថលេខាលើសនិ្ធសញ្ញាសន្តិភាពនៅទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃក្នុងប្រទេសកម្ពុជា។
ទស្សនាវដ្ដី The New Yorker បានសរសេរអំពីសៀវភៅ «Afterparties» របស់លោក Anthony Veasna So ថា៖ «ជារឿងរ៉ាវលំបាកវេទនាទូទៅរបស់ជនអន្តោប្រវេសន៍ ដែលអាចធ្វើអ្នកមានអារម្មណ៍ស្រពិចស្រពិល និងពុះកញ្ច្រោល»។
ព័ត៌មានផ្សេងទៀត
No media source currently available