លោកហ៊ុន សែនថ្លែងថាសមាជិកអាស៊ានមិនគួរបិទច្រកព្រំដែន ដោយឯកតោភាគី ទេ។ លោកថ្លែងដូច្នេះទំនងជាសំដៅប្រទេសវៀតណាមដែលកាលពីខែមីនា បានបិទច្រកព្រំដែនដោយមិនជូនដំណឹងជាមុន។ ការថ្លែងនេះធ្វើឡើងជាផ្លូវការក្នុងកិច្ចប្រជុំអាស៊ានពិសេសស្តីពីជំងឺកូវដី១៩ នៅថ្ងៃអង្គារ។
សមាគម Henry Jackson Society បានសុំឲ្យប្រទេសនានាប្តឹងប្រទេសចិនដោយដាក់ពាក្យបណ្តឹងនៅកន្លែងចំនួន១០ផ្សេងៗគ្នាដោយមានរួមបញ្ចូលអង្គការសុខភាពពិភពលោក តុលាការយុត្តិធម៌អន្តរជាតិ តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ តុលាការនៅក្នុងក្រុងហុងកុង និងនៅក្នុងស.រ.អា.។
ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសផលិតស្រោមដៃកៅស៊ូលំដាប់កំពូលក្នុងពិភពលោក បានដកការដាក់កម្រិតចំនួនបុគ្គលិកក្នុងរោងចក្រផលិតស្រោមដៃ ដើម្បីជួយបុគ្គលិកពេទ្យ ដែលជាអ្នកស្ថិតនៅជួរមុខក្នុងការប្រយុទ្ធនឹងការរីករាលដាលនៃវីរុសកូរ៉ូណានៅជុំវិញពិភពលោកឲ្យមានសុវត្ថិភាព។
ការរាតត្បាតនៃវីរុសកូរ៉ូណាប្រភេទថ្មីកំពុងរីករាលទូទាំងពិភពលោក ហើយវាក៏ធ្វើឲ្យកើនឡើងនូវភាពភ័យខ្លាចដែលបង្កឡើងដោយការរំលោភបំពានរាងកាយ និងពាក្យសម្ដីផងដែរ។
ក្រៅពីការផ្តល់ម៉ាស់ការពារចំនួន ៥ សែន ប្រទេសវៀតណាមបានបញ្ជូនជំនួយវេជ្ជសាស្ត្រទៅឱ្យប្រទេសចិន កម្ពុជា និងឡាវកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ខេត្តភាគច្រើននៅក្នុងប្រទេសថៃបានហាមឃាត់ការលក់ដូរគ្រឿងស្រវឹង ដោយធ្វើតាមការអំពាវនាវរបស់រដ្ឋាភិបាល ដែលស្នើកុំឲ្យមានការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងរាលដាលខ្លាំងនៃជំងឺ COVID-19។
អ្នកវិភាគបានមើលឃើញពីការលំបាករបស់អាស៊ានក្នុងការសហការគ្នា ខណៈប្រទេសជាសមាជិកនីមួយៗប្រកាន់វិធានការរៀងខ្លួនក្នុងការទប់ទល់នឹងការឆ្លងរីករាលដាលមិនធ្លាប់មាននេះ។
កាលពីខែតុលា ឆ្នាំមុន ក្រុមហ៊ុន Xayaburi Power Co. Ltd. បានបញ្ជាក់ថា គម្រោងនេះបានចំណាយទឹកប្រាក់ជាង ៦៤០ លានដុល្លារ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើបរិស្ថាន ដូចជាការសាងសង់កន្លែងសម្រាប់កករឆ្លងកាត់ និងលំហូរទឹក និងកន្លែងដើម្បីឱ្យត្រីអាចធ្វើដំណើរឆ្លងកាត់បាន។
ដូចទីក្រុងហុងកុង និងកោះតៃវ៉ាន់ដែរ ប្រទេសសិង្ហបុរី ទទួលបានការសរសើរចំពោះការឆ្លើយតបយ៉ាងលឿន និងម៉ត់ចត់របស់ខ្លួន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩នេះ។
ការរកឃើញឧស្ម័នធម្មជាតិមួយប្រភេទដែលគេមិនសូវស្គាល់នៅកណ្តាលសមុទ្រ នឹងជួយដល់ការទាមទាររបស់ចិនទៅលើដែនសមុទ្រចិនខាងត្បូងដែលត្រូវទាមទារដែរដោយរដ្ឋាភិបាលប្រទេសអាស៊ីចំនួន៥ផ្សេងទៀត។ ឧស្ម័នចម្លែកនោះត្រូវបានគេហៅថា ដុំទឹកកកដែលអាចឆេះបាន។
កាលពីសប្តាហ៍ទី១ នៃខែមេសាកន្លងទៅនេះ មានការបញ្ជាក់ថា ពិភពលោកមានអ្នកឆ្លងជំងឺកូវីដ១៩ លើសពីចំនួន ១ លានករណីហើយ។ ដោយអាចមានមនុស្សរាប់លាននាក់ទៀតនឹងឆ្លងជំងឺនេះនៅប៉ុន្មានខែខាងមុខនេះ អ្នកវិទ្យាសាស្ត្រប្តេជ្ញាផលិតវ៉ាក់សាំង។
ព័ត៌មានផ្សេងទៀត