អង្គការសិទ្ធិមនុស្សយ៉ាងតិចជាង ១០ បានតវ៉ាប្រឆាំងនឹងការសម្រេចរបស់សហរដ្ឋអាមេរិក នៅក្នុងការផ្តល់ទិដ្ឋាការឲ្យរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto ដើម្បីទៅបំពេញទស្សនកិច្ចនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ក្រុមហ៊ុនស្ករសថៃ មិត្រផុល (Mitr PholGroup) បានថ្លែងការពារការដោះស្រាយទាក់ទងនឹងគម្រោងវិនិយោគរបស់ខ្លួនក្នុងប្រទេសកម្ពុជា ដោយនិយាយថា ខ្លួនបានលុបចោលគម្រោងនោះនិងបានប្រគល់ដីសម្បទានដល់រដ្ឋាភិបាលកម្ពុជាដោយស្ម័គ្រចិត្តវិញហើយតាំងពីឆ្នាំ២០១៤។
ព្រះបរមរាជវាំងនៃប្រទេសម៉ាឡេស៊ីបានផ្អាករាល់ការប្រជុំទាំងអស់រយ:ពេលពីរសប្ដាហ៍ចាប់ពីថ្ងៃពុធនេះតទៅ ដោយសារការកើនឡើងនៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេស។
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល និងក្រុមរាជានិយមគាំទ្រព្រះមហាក្សត្រ Maha Vajiralongkorn រាប់ពាន់នាក់ បានប្រឈមមុខបង្ហាញកម្លាំងដាក់គ្នានៅថ្ងៃពុធនេះ នៅក្នុងទីក្រុងបាងកក។
លោក Wang Yi លើកឡើងថា រដ្ឋាភិបាលក្រុងប៉េកាំងនិងប្រទេសសមាជិកអាស៊ាន គួរធ្វើការរួមគ្នា ដើម្បីកម្ចាត់នូវ«ការបន្ទុចបង្អាក់ពីមជ្ឈដ្ឋានខាងក្រៅ» ជុំវិញបញ្ហាសមុទ្រចិនខាងត្បូងនេះ។
ការថ្កោលទោសនេះធ្វើឡើង ក្រោយពីក្រុមហ៊ុនស្ករសដែលធំជាងគេបង្អស់ក្នុងតំបន់អាស៊ីនេះ បានទទួលពានរង្វាន់សិទ្ធិមនុស្សរបស់ប្រទេសថៃ ប្រចាំឆ្នាំ ២០២០ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។
ព័ត៌មានក្លែងក្លាយធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ ហើយក្រុមជំរុញឱ្យមានកិច្ចសហប្រតិបត្តិការឆ្លងព្រំដែននៅក្នុងកិច្ចប្រជុំមេដឹកនាំតំបន់អាស៊ីអាគ្នេយ៍។
ពលរដ្ឋប្រមាណ ៤០.០០០ នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
មនុស្សយ៉ាងហោចណាស់ក៏៣០នាក់ដែរ បានរងរបួស។
គណនីទាំងនោះត្រូវបានរកឃើញថាមិនពិតប្រាកដហើយមានទំនាក់ទំនងជាមួយប្រទេសចិន។ ហ្វេសប៊ុកចង់ឲ្យខ្លួនមានកេរ្តិ៍ឈ្មោះប្រសើរជាងមុន។
អ្នកជំនាញនិយាយថា មន្ត្រីទទួលបន្ទុកផ្នែកគ្រប់គ្រងសព្វាវុធសហរដ្ឋអាមេរិកបានធ្វើទស្សនកិច្ចទៅវៀតណាមដោយសារតែមន្ត្រីវៀតណាមមានតួនាទីនៅក្នុងអង្គការអន្តរជាតិសំខាន់ៗ និងកាន់តែជិតស្និទ្ធជាមួយនឹងប្រទេសលោកខាងលិច។
ព័ត៌មានផ្សេងទៀត