បាតុករថៃចង់ឲ្យមានការផ្លាស់ប្តូររដ្ឋាភិបាល ផ្លាស់ប្ដូររដ្ឋធម្មនុញ្ញថ្មីមួយ និងការកែទម្រង់ទៅលើរបបរាជានិយមដែលមិនធ្លាប់មានពីមុនមក។
ទីភ្នាក់ងារសន្តិសុខដែនទឹកឥណ្ឌូណេស៊ីបានប្រដេញចេញនាវាចិនមួយគ្រឿងកាលពីថ្ងៃទី១៣ ខែកញ្ញា ប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe បានជួបសំណេះសំណាលជាមួយនឹងភាគីឥណ្ឌូណេស៊ី។
លោក Anwar Ibrahim មេដឹកនាំបក្សប្រឆាំងអះអាងថា សមាជិកច្រើននាក់ក្នុងសភាម៉ាឡេស៊ីគាំទ្រការប្រឹងប្រែងរបស់លោក ដើម្បីជំនួសតំណែងនាយករដ្ឋមន្ត្រីរបស់លោក Muhyiddin Yassin។ ក្នុងអាជីពនយោបាយដ៏យូរអង្វែង លោក Anwar ហៀបបានកាន់តំណែងនេះកាលពីពេលមុន។ តើពេលនេះខុសប្លែកពីមុនឬទេ?
របាយការណ៍នេះក៏បានឲ្យដឹងដែរថា មនុស្សចំនួន ៩៧នាក់បន្ថែមទៀត បានស្លាប់ដោយសារវីរុសនេះ ដែលបានធ្វើឲ្យចំនួនអ្នកស្លាប់ទាំងអស់កើនដល់ ១១.៦៧៧នាក់ ក្នុងប្រទេសនេះ
ចិននិងសហរដ្ឋអាមេរិកដែលជាមហាអំណាចប្រជែងគ្នា បានប្រកួតប្រជែងគ្នាក្នុងផ្នែកភាគច្រើននៃពិភពលោកដើម្បីគាំទ្រប្រទេសតូចៗ នៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំង ពង្រីកសេដ្ឋកិច្ច និងយោធានៅក្រៅប្រទេស។
ប្រទេសម៉ាឡេស៊ីគឺជាប្រទេសផលិតដូងប្រេងធំបំផុតទី២នៅក្នុងពិភពលោក។ បើរាប់ទាំងប្រទេសឥណ្ឌូណេស៊ី ប្រទេសទាំងពីរនេះគ្រប់ដណ្តប់ទីផ្សារសាកលលោក ដោយផលិតការផ្គត់ផ្គង់ចំនួន៨៥% ដែលមានទឹកប្រាក់ចំនួន៦៥ពាន់លានដុល្លារ។
ការតាមដានដោយវិទ្យាស្ថានសារព័ត៌មានអន្តរជាតិ (International Press Institute) បានបង្ហាញថា ទ្វីបអាស៊ីនាំមុខគេ ជុំវិញវិធានការភាគច្រើនដែលរឹតត្បិតសេរីភាពសារព័ត៌មាន ពាក់ព័ន្ធនឹងការរាយការណ៍ពីការរាតត្បាតជំងឺកូវីដ១៩។
អ្នកបង្ហោះសារ Twitter ម្នាក់បានសរសេរថា៖ «ហាង Shopee មានស្ដង់ដារពីរ។ អ្នកត្រូវតែពន្យល់ថាហេតុអ្វីបានជាអ្នកហាមឃាត់ហាងទំនិញណាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែអនុញ្ញាតឲ្យអាជីវកម្មតាមអនឡាញណា ដែលគាំទ្ររដ្ឋាភិបាលលក់លើគេហទំព័ររបស់ខ្លួនទៅវិញ»។
លោក Thomas Andrews បានលើកឡើងថា សក្ខីកម្មពីក្រុមអ្នកការពារសិទ្ធិមនុស្ស សមាជិកអង្គការសង្គមស៊ីវិលនៅមីយ៉ាន់ម៉ា និងវត្ថុតាងជារូបភាពអាក្រក់ផ្សេងៗ បានបង្ហាញថា ការបោះឆ្នោតនៅមីយ៉ាន់ម៉ា នឹងមិនអាចជឿទុកចិត្តបាននោះទេ សូម្បីតែមិនទាន់មានការបោះឆ្នោតនៅឡើយ។
ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង នឹងផ្តល់ដំណោះស្រាយមួយដើម្បីបញ្ចៀសការប៉ះទង្គិចគ្នារវាងរដ្ឋាភិបាលក្រុងប៉េកាំង និងប្រទេសអាស៊ីអាគ្នេយ៍ទាំង១០នៅតំបន់សមុទ្រដែលមានជម្លោះ បើសិនក្រមប្រតិបត្តិនេះ ត្រូវបានចុះហត្ថលេខាបន្ទាប់ពីការជជែកតស៊ូមតិអស់រយៈពេល១៨ឆ្នាំមកនេះ។
កាលពីដើមខែកញ្ញា លោក Yang Jiech សមាជិកនៃការិយាល័យមជ្ឈិមបក្សកុម្មុនីស្តចិន បានធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា និងបានសន្យាថា ទីក្រុងប៉េកាំងនឹងផ្តល់អាទិភាពឲ្យទីក្រុងរ៉ង់ហ្គូន បើសិនជាខ្លួនផលិតវ៉ាក់សាំងបាន។
រដ្ឋសភាថៃបានបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពន្យារពេលទៅលើការសម្រេចថា តើខ្លួននឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឬទេ ហើយក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានបន្ដការតវ៉ាប្រចាំថ្ងៃរបស់ខ្លួន ដែលបានធ្វើឡើងអស់រយៈពេលជាង ២ ខែមកហើយ។
ព័ត៌មានផ្សេងទៀត