រដ្ឋមន្ត្រីកូរ៉េខាងត្បូងដែលមើលការខុសត្រូវលើទំនាក់ទំនងជាមួយកូរ៉េខាងជើង សុំលាលែងពីតំណែង។ ពលរដ្ឋឥណ្ឌាតវ៉ារឿងស្លាប់ទាហាននៅតាមព្រំដែនចិន។ តុលាការឥណ្ឌូនេស៊ី កាត់ទោសបុរសប៉ាពួន៧នាក់ ពីបទក្បត់ជាតិ។ នេះជាកម្មវិធីវីអូអេ៦០អាស៊ី សម្រាប់ថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២០៕
អ្នកកាសែតហ្វីលីពីនអ្នកស្រី Maria Ressa ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ។
ទំនាក់ទំនងកូរ៉េខាងជើងនិងអាមេរិក បាក់បែក ពីរឆ្នាំក្រោយកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ។ ក្រុមហ៊ុន Twitter លុបចោលគណនីចំនួន ១៧ ម៉ឺនរបស់រដ្ឋាភិបាលចិន។ បាតុករហ្វីលីពីន ចេញតវ៉ាប្រឆាំងនឹងច្បាប់ប្រឆាំងភេរវកម្មថ្មី។
រដ្ឋាភិបាលកូរ៉េខាងត្បូង ប្តឹងក្រុមសកម្មជនចំនួនពីរ។ ឥណ្ឌូនេស៊ី លើកបម្រាមមួយចំនួនទាក់ទងកូវីដ១៩។ ទឹកជំនន់នៅចិន ធ្វើឲ្យប៉ះពាល់ពលរដ្ឋជាង ២ លាននាក់។ នេះជាកម្មវិធីវីអូអេ៦០អាស៊ី សម្រាប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២០។
បាតុករអំពាវនាវឲ្យដោះលែងសកម្មជនថៃម្នាក់។ វៀតណាមផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប។ បុរសដ៏មានឥទ្ធិពលម្នាក់របស់កូរ៉េខាងត្បូងបង្ហាញមុខនៅតុលាការ។ នេះជាកម្មវិធី វីអូអេ៦០អាស៊ី សម្រាប់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០។
ពលរដ្ឋកូរ៉េខាងត្បូង ធ្វើបាតុកម្មប្រឆាំងការរើសអើងពូជសាសន៍។ វិហារឥស្លាម បើកឡើងវិញនៅក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ជនភៀសខ្លួនរ៉ូហីងយ៉ា ខ្លាចការធ្វើតេស្តវីរុសកូរ៉ូណា។ នេះជាកម្មវិធី វីអូអេ ៦០ អាស៊ី សម្រាប់ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២០។
សកម្មជនហុងកុងអំពាវនាវដល់មេដឹកនាំអឺរ៉ុបឲ្យថ្កោលទោសច្បាប់សន្តិសុខជាតិរបស់ចិន។
បាតុកម្មប្រឆាំងការអនុវត្តច្បាប់សន្តិសុខ បន្តធ្វើនៅក្រុងហុងកុង។ ប្រទេសថៃបន្តកិច្ចប្រឹងប្រែងស្វែងរកវ៉ាក់សាំងកូវីដ១៩។រីឯ អ្នកស្ម័គ្រចិត្ត នាំគ្នាប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណានៅប្រទេសនេប៉ាល់។ នេះជាកម្មវិធី VOA60អាស៊ី សម្រាប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២០៕
នាយករដ្ឋមន្ត្រីសិង្ហបុរី ប្រកាសរឹតបន្តឹងវិធានការឆ្លើយតបនឹងវីរុសកូរ៉ូណា ខណៈដែលចិនណែនាំអ្នកការទូតបរទេស ឲ្យឈប់មកទីក្រុងប៉េកាំង។ នេះជាកម្មវិធី VOA60អាស៊ី សម្រាប់ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២០៕
ប្រទេសចិន និយាយថា ខ្លួនមានករណីឆ្លងវីរុសកូរ៉ូណាចំនួនជាង១៣០០ករណីដែលមិនបង្ហាញរោគសញ្ញា។ រីឯតៃវ៉ាន់ និយាយថាអង្គការសុខភាពពិភពលោក មិនចែករំលែកព័ត៌មានអំពីវីរុសកូរ៉ូណាដែលតៃវ៉ាន់ផ្តល់ឲ្យ។ នេះជាកម្មវិធី VOA60អាស៊ី សម្រាប់ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០៕
រដ្ឋាភិបាលទីក្រុងប៉េកាំង ចេញបញ្ជាឲ្យដាក់អ្នកដំណើរអន្តរជាតិទាំងអស់ដែលមកដល់ទីក្រុងប៉េកាំង ឲ្យនៅដាច់ដោយឡែក ហើយនឹងជប៉ុន កត់សម្គាល់ខួបលើកទី៩នៃគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមី នៅថ្ងៃទី១១ ខែមីនានេះ។ នេះ ជាកម្មវិធី VOA60អាស៊ី សម្រាប់ថ្ងៃទី ១១ ខែមីនា ២០២០៕
ប្រទេសចិន អំពាវនាវឲ្យមានកិច្ចសន្ទនាមួយក្រោយពីកូរ៉េខាងជើងបាញ់កាំជ្រួចចម្ងាយជិត៣គ្រាប់ទៅក្នុងសមុទ្រ ហើយនឹងផ្សារហ៊ុនអាស៊ី បានធ្លាក់ដាំក្បាលចុះនៅថ្ងៃច័ន្ទ ក្រោយពីមានការព្រួយបារម្ភចំពោះរឿងប្រេងធ្លាក់ថ្លៃ។ នេះ ជាកម្មវិធី VOA60អាស៊ី សម្រាប់ថ្ងៃទី ៩ ខែមីនា ២០២០៕
ព័ត៌មានផ្សេងទៀត
No media source currently available