ក្រុងតូក្យូបញ្ជាក់ចំនួនករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាច្រើនបំផុតចាប់តាំងពីលើកបម្រាមដាក់ប្រទេសជាតិក្នុងគ្រាអាសន្ន។
រលកទី២នៃវីរុសកូរ៉ូណា បានកើតឡើងនៅកូរ៉េខាងត្បូង។ ឈ្មួញឥណ្ឌា ស្វះស្វែងធ្វើពហិកាទំនិញចិន។ ពលរដ្ឋនៅតាមព្រំដែនកូរ៉េ អំពាវនាវឲ្យអ្នកផ្តាច់ខ្លួនឈប់បញ្ជូនខិត្តបណ្ណឃោសនាចូលកូរ៉េខាងជើងទៀត។ នេះជាកម្មវិធីវីអូអេ៦០អាស៊ី សម្រាប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០៕
ប្រទេសចិនចោទប្រកាន់ពលរដ្ឋកាណាដាពីរនាក់ពីបទចារកម្ម ខណៈរដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េរបស់កូរ៉េខាងត្បូង លាលែងតំណែងជាផ្លូវការ។ នេះជាកម្មវិធីវីអូអេ៦០អាស៊ី សម្រាប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។
រដ្ឋមន្ត្រីកូរ៉េខាងត្បូងដែលមើលការខុសត្រូវលើទំនាក់ទំនងជាមួយកូរ៉េខាងជើង សុំលាលែងពីតំណែង។ ពលរដ្ឋឥណ្ឌាតវ៉ារឿងស្លាប់ទាហាននៅតាមព្រំដែនចិន។ តុលាការឥណ្ឌូនេស៊ី កាត់ទោសបុរសប៉ាពួន៧នាក់ ពីបទក្បត់ជាតិ។ នេះជាកម្មវិធីវីអូអេ៦០អាស៊ី សម្រាប់ថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២០៕
អ្នកកាសែតហ្វីលីពីនអ្នកស្រី Maria Ressa ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ។
ទំនាក់ទំនងកូរ៉េខាងជើងនិងអាមេរិក បាក់បែក ពីរឆ្នាំក្រោយកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ។ ក្រុមហ៊ុន Twitter លុបចោលគណនីចំនួន ១៧ ម៉ឺនរបស់រដ្ឋាភិបាលចិន។ បាតុករហ្វីលីពីន ចេញតវ៉ាប្រឆាំងនឹងច្បាប់ប្រឆាំងភេរវកម្មថ្មី។
រដ្ឋាភិបាលកូរ៉េខាងត្បូង ប្តឹងក្រុមសកម្មជនចំនួនពីរ។ ឥណ្ឌូនេស៊ី លើកបម្រាមមួយចំនួនទាក់ទងកូវីដ១៩។ ទឹកជំនន់នៅចិន ធ្វើឲ្យប៉ះពាល់ពលរដ្ឋជាង ២ លាននាក់។ នេះជាកម្មវិធីវីអូអេ៦០អាស៊ី សម្រាប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២០។
បាតុករអំពាវនាវឲ្យដោះលែងសកម្មជនថៃម្នាក់។ វៀតណាមផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប។ បុរសដ៏មានឥទ្ធិពលម្នាក់របស់កូរ៉េខាងត្បូងបង្ហាញមុខនៅតុលាការ។ នេះជាកម្មវិធី វីអូអេ៦០អាស៊ី សម្រាប់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០។
ពលរដ្ឋកូរ៉េខាងត្បូង ធ្វើបាតុកម្មប្រឆាំងការរើសអើងពូជសាសន៍។ វិហារឥស្លាម បើកឡើងវិញនៅក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ជនភៀសខ្លួនរ៉ូហីងយ៉ា ខ្លាចការធ្វើតេស្តវីរុសកូរ៉ូណា។ នេះជាកម្មវិធី វីអូអេ ៦០ អាស៊ី សម្រាប់ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២០។
សកម្មជនហុងកុងអំពាវនាវដល់មេដឹកនាំអឺរ៉ុបឲ្យថ្កោលទោសច្បាប់សន្តិសុខជាតិរបស់ចិន។
បាតុកម្មប្រឆាំងការអនុវត្តច្បាប់សន្តិសុខ បន្តធ្វើនៅក្រុងហុងកុង។ ប្រទេសថៃបន្តកិច្ចប្រឹងប្រែងស្វែងរកវ៉ាក់សាំងកូវីដ១៩។រីឯ អ្នកស្ម័គ្រចិត្ត នាំគ្នាប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណានៅប្រទេសនេប៉ាល់។ នេះជាកម្មវិធី VOA60អាស៊ី សម្រាប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២០៕
នាយករដ្ឋមន្ត្រីសិង្ហបុរី ប្រកាសរឹតបន្តឹងវិធានការឆ្លើយតបនឹងវីរុសកូរ៉ូណា ខណៈដែលចិនណែនាំអ្នកការទូតបរទេស ឲ្យឈប់មកទីក្រុងប៉េកាំង។ នេះជាកម្មវិធី VOA60អាស៊ី សម្រាប់ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២០៕
ព័ត៌មានផ្សេងទៀត
No media source currently available