វីអូអេ៦០អាស៊ី៖ ព្រឹត្តិការណ៍នៅតំបន់អាស៊ីសម្រាប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២០
អ្នកកាសែតហ្វីលីពីនអ្នកស្រី Maria Ressa ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ។ មនុស្សរាប់ពាន់នាក់នៅចិន កំពុងធ្វើតេស្តរកមេរោគកូរ៉ូណា ក្រោយពីការផ្ទុះករណីឆ្លងថ្មីក្នុងពេលថ្មីៗ។ ក្រសួងការពារជាតិជប៉ុន នឹងលុបចោលគម្រោងដាក់ពង្រាយប្រព័ន្ធការពារម៉ីស៊ីលអាមេរិក។ នេះជាកម្មវិធីវីអូអេ៦០អាស៊ី សម្រាប់ថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២០៕