អ្នកស្លាប់ដោយសារមេរោគ COVID-19 ឈានដល់ចំនួន២ពាន់នាក់ហើយនៅទូទាំងពិភពលោក។ អ្នកធ្វើដំណើរបានចាកចេញពីនាវាកម្សាន្តជប៉ុនដែលធ្លាប់ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ និងយោធាតៃវ៉ាន់ ជ្រើសរើសយកឆ្កែហិតក្លិនរកគ្រឿងញៀនចំនួនបីក្បាល។
អ្នកឆ្លងមេរោគ Covid-19 មានចំនួនជាង ៧ម៉ឺន១ពាន់នាក់ហើយនៅទូទាំងពិភពលោក ហើយទេសចរអាមេរិកាំង ត្រូវបានជម្លៀសចេញពីនាវាកម្សាន្តដែលដាក់ឲ្យនៅដាច់ដោយឡែក ឲ្យត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ នេះ ជាកម្មវិធី VOA60 សម្រាប់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០៕
ក្រសួងសុខាភិបាលជប៉ុន បានបញ្ជាក់ថា មានមនុស្សឆ្លងមេរោគកូរ៉ូណាចំនួន ៣៩ នាក់ទៀត។ គណៈកម្មការអឺរ៉ុបបានដកការអនុគ្រោះពន្ធជាបណ្តោះអាសន្នពីកម្ពុជា ហើយនឹងអ្នកទោសបានដុតពន្ធនាគារនៅឥណ្ឌូនេស៊ី។ នេះ ជាកម្មវិធី VOA60 សម្រាប់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០៕
មេរោគកូរ៉ូណាបានឆក់យកជីវិតមនុស្ស ៩៧នាក់ ក្នុងមួយថ្ងៃ។ មានការបាញ់សម្លាប់រង្គាលរយៈពេល១៨ម៉ោងនៅប្រទេសថៃ។ ប្រទេសកូរ៉េខាងត្បូងរីករាយនឹងថ្ងៃដ៏ពិសេសនៅឯពិធីប្រគល់ពានរង្វាន់អូស្ការឆ្នាំ ២០២០ ដោយសារតែភាពយន្តរឿង «Parasite»។
ករណីអ្នកឆ្លងវីរុសកូរ៉ូណា កើនលើសពី២ម៉ឺន ៤ពាន់នាក់។ កប៉ាល់ដឹកអ្នកដំណើរកំសាន្ត ត្រូវបានដាក់ឲ្យនៅដាច់ពីគេក្នុងប្រទេសជប៉ុន ហើយនឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC រៀបចំដំណើរសំណុំរឿងប្តឹងក្រុមយោធានៃប្រទេសមីយ៉ានម៉ា។ នេះ ជាកម្មវិធី VOA60 សម្រាប់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២០៕
ចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណា កើនឡើងដល់ ១៣២នាក់ហើយ។ ប្រទេសម៉ាឡេស៊ី ចង់ ជម្លៀសពលរដ្ឋចំនួន ៧៨ នាក់របស់ខ្លួនចេញពីទីក្រុងវូហាន ហើយនឹងក្រុមហ៊ុនបង្កើតថ្មីដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បណ្តុះសាច់បង្គា និងបង្កងនៅក្នុងបន្ទប់ពិសោធន៍។
ចំនួនមនុស្សស្លាប់ដោយសារវីរុស Corona បានកើនដល់ ១៧ នាក់ហើយ។ គណៈកម្មការរដ្ឋាភិបាលភូមា បញ្ចប់ការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាម។ ទាហានជនជាតិកូរ៉េខាងត្បូងប្តូរភេទម្នាក់ ប្តេជ្ញាប្តឹងស្ថាប័នយោធា។ នេះ ជាកម្មវិធី VOA60 សម្រាប់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២០៕
អ្នកធ្វើដំណើរក្នុងរដូវបុណ្យចូលឆ្នាំគិតតាមច័ន្ទគតិ ត្រូវបានគេពិនិត្យរកមើលវីរុសcorona នៅប្រទេសចិន។ អ្នកដើរកំសាន្ត ៧ នាក់ នៅតែបាត់ខ្លួននៅឡើយក្នុងប្រទេសនេប៉ាល់ ហើយនឹងអ្នកស្រុកប្រឆាំងនឹងការបញ្ជាឲ្យជម្លៀសចេញពីតំបន់ភ្នំភ្លើងនៅប្រទេសហ្វីលីពីន។
សហរដ្ឋអាមេរិក និងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូងមួយនៅថ្ងៃពុធនេះ ហើយនៅប្រទេសកម្ពុជាការកាត់ទោសពីបទក្បត់ជាតិលើមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា បានបើកដំណើរការ បន្ទាប់ពីការចាប់ខ្លួនលោកជាងពីរឆ្នាំ។ នេះ ជាកម្មវិធី VOA60 សម្រាប់ថ្ងៃទី ១៥ ខែមករា ២០២០៕
ភ្នំភ្លើងមួយ បានផ្ទុះ បណ្តាលឲ្យមានការជម្លៀសប្រជាពលរដ្ឋនៅប្រទេសហ្វីលីពីន។ ក្រសួងយុត្តិធម៌នៅទីក្រុងហុងកុង មានផែនការធ្វើការច្រើនម៉ោងដើម្បីដោះស្រាយករណីដែលទាក់ទងបាតុកម្ម ហើយនឹង សាកលវិទ្យាល័យមួយនៅប្រទេសថៃ បង្កើតអាវៈយវៈសត្វអណ្តើក។
លោក Carlos Ghosn អតីតអគ្គនាយកក្រុមហ៊ុនផលិតរថយន្ត Nissan បង្ហាញខ្លួនជាសាធារណៈ តាំងពីភៀសខ្លួនពីប្រទេសជប៉ុន។ ប្រទេសចិន បន្ថយជម្លោះដែនសមុទ្រជាមួយឥណ្ឌូនេស៊ី និងបាតុករនៅទីក្រុងហុងកុង ដែលបានភៀសខ្លួនទៅកោះតៃវ៉ាន់ បារម្ភថា ប្រធានាធិបតីកោះតៃវ៉ាន់ នឹងចាញ់ក្នុងការបោះឆ្នោតនាពេលខាងមុខ។
ជប៉ុនចាប់ផ្តើមស៊ើបអង្កេតយ៉ាងខ្លាំងទៅលើរឿងក្តីរបស់លោក Carlos Ghosn។ ពលរដ្ឋទីក្រុងហ្សាកាតា ចាប់ផ្តើមស្តារឡើងវិញក្រោយពីគ្រោះទឹកជំនន់ និងប្រអប់ខ្មៅត្រូវបានរកឃើញពីការធ្លាក់ឧទ្ធម្ភាគចក្ររបស់ត៉ៃវ៉ាន់។ នេះ ជាកម្មវិធី VOA60 សម្រាប់ថ្ងៃទី ៣ ខែមករា ២០២០៕
ព័ត៌មានផ្សេងទៀត
No media source currently available