ចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណា កើនឡើងដល់ ១៣២នាក់ហើយ។ ប្រទេសម៉ាឡេស៊ី ចង់ ជម្លៀសពលរដ្ឋចំនួន ៧៨ នាក់របស់ខ្លួនចេញពីទីក្រុងវូហាន ហើយនឹងក្រុមហ៊ុនបង្កើតថ្មីដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បណ្តុះសាច់បង្គា និងបង្កងនៅក្នុងបន្ទប់ពិសោធន៍។
ចំនួនមនុស្សស្លាប់ដោយសារវីរុស Corona បានកើនដល់ ១៧ នាក់ហើយ។ គណៈកម្មការរដ្ឋាភិបាលភូមា បញ្ចប់ការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាម។ ទាហានជនជាតិកូរ៉េខាងត្បូងប្តូរភេទម្នាក់ ប្តេជ្ញាប្តឹងស្ថាប័នយោធា។ នេះ ជាកម្មវិធី VOA60 សម្រាប់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២០៕
អ្នកធ្វើដំណើរក្នុងរដូវបុណ្យចូលឆ្នាំគិតតាមច័ន្ទគតិ ត្រូវបានគេពិនិត្យរកមើលវីរុសcorona នៅប្រទេសចិន។ អ្នកដើរកំសាន្ត ៧ នាក់ នៅតែបាត់ខ្លួននៅឡើយក្នុងប្រទេសនេប៉ាល់ ហើយនឹងអ្នកស្រុកប្រឆាំងនឹងការបញ្ជាឲ្យជម្លៀសចេញពីតំបន់ភ្នំភ្លើងនៅប្រទេសហ្វីលីពីន។
សហរដ្ឋអាមេរិក និងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូងមួយនៅថ្ងៃពុធនេះ ហើយនៅប្រទេសកម្ពុជាការកាត់ទោសពីបទក្បត់ជាតិលើមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា បានបើកដំណើរការ បន្ទាប់ពីការចាប់ខ្លួនលោកជាងពីរឆ្នាំ។ នេះ ជាកម្មវិធី VOA60 សម្រាប់ថ្ងៃទី ១៥ ខែមករា ២០២០៕
ភ្នំភ្លើងមួយ បានផ្ទុះ បណ្តាលឲ្យមានការជម្លៀសប្រជាពលរដ្ឋនៅប្រទេសហ្វីលីពីន។ ក្រសួងយុត្តិធម៌នៅទីក្រុងហុងកុង មានផែនការធ្វើការច្រើនម៉ោងដើម្បីដោះស្រាយករណីដែលទាក់ទងបាតុកម្ម ហើយនឹង សាកលវិទ្យាល័យមួយនៅប្រទេសថៃ បង្កើតអាវៈយវៈសត្វអណ្តើក។
លោក Carlos Ghosn អតីតអគ្គនាយកក្រុមហ៊ុនផលិតរថយន្ត Nissan បង្ហាញខ្លួនជាសាធារណៈ តាំងពីភៀសខ្លួនពីប្រទេសជប៉ុន។ ប្រទេសចិន បន្ថយជម្លោះដែនសមុទ្រជាមួយឥណ្ឌូនេស៊ី និងបាតុករនៅទីក្រុងហុងកុង ដែលបានភៀសខ្លួនទៅកោះតៃវ៉ាន់ បារម្ភថា ប្រធានាធិបតីកោះតៃវ៉ាន់ នឹងចាញ់ក្នុងការបោះឆ្នោតនាពេលខាងមុខ។
ជប៉ុនចាប់ផ្តើមស៊ើបអង្កេតយ៉ាងខ្លាំងទៅលើរឿងក្តីរបស់លោក Carlos Ghosn។ ពលរដ្ឋទីក្រុងហ្សាកាតា ចាប់ផ្តើមស្តារឡើងវិញក្រោយពីគ្រោះទឹកជំនន់ និងប្រអប់ខ្មៅត្រូវបានរកឃើញពីការធ្លាក់ឧទ្ធម្ភាគចក្ររបស់ត៉ៃវ៉ាន់។ នេះ ជាកម្មវិធី VOA60 សម្រាប់ថ្ងៃទី ៣ ខែមករា ២០២០៕
លោកស្រី Aung San Suu Kyi អតីតនិមិត្តរូបអ្នកគាំទ្រលិទ្ធិប្រជាធិបតេយ្យនៃប្រទេសភូមា បដិសេធថា កងកម្លាំងប្រដាប់អាវុធនៅក្នុងប្រទេសរបស់លោកស្រី មិនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាពលរដ្ឋភាគតិចរ៉ូហីងយ៉ា ហើយនឹងប្រទេសចិនថា គ្មានបទដ្ឋានសិទ្ធិមនុស្សជាសាកលនោះទេ។
ប្រទេសចិនការពារខ្លួនទាក់ទងនឹងរឿងនៅជំរំអប់រំកែប្រែក្នុងខេត្ត Xinjiang ក្រោយពីមានការលេចធ្លាយឯកសារ ហើយនឹងទីក្រុងហុងកុងកត់សម្គាល់រយៈពេល ៦ ខែនៃបាតុកម្មទ្រង់ទ្រាយធំ។
វេជ្ជបណ្ឌិតជនជាតិជប៉ុន ឈ្មោះ Tetsu Nakamura ត្រូវបានសម្លាប់នៅអាហ្វហ្គានីស្ថាន។ តារាភាពយន្តកូរ៉េខាងត្បូង Cha In-ha ត្រូវបានគេឃើញស្លាប់ក្នុងគេហដ្ឋានរបស់លោក។ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi ថ្លែងអំពីសេចក្តីព្រាងច្បាប់របស់អាមេរិកស្តីពីសិទ្ធិមនុស្សនៅទីក្រុងហុងកុង។
សាកសពរបស់ជនរងគ្រោះដែលគេឃើញស្លាប់នៅក្នុងរថយន្តកុងទីន័រនៅប្រទេសអង់គ្លេស ត្រូវបានគេបញ្ជូនទៅវៀតណាមវិញ។ ទីក្រុងហុងកុង ចាប់ផ្តើមដំណើរការឡើងវិញគ្រាដែលបាតុកម្មថយចុះក្រោយពីការបោះឆ្នោត ហើយនឹងមានមនុស្សយ៉ាងតិចណាស់៥នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់នៅផ្លូវល្បឿនលឿនក្នុងប្រទេសចិន។
សកម្មជនគាំទ្រលិទ្ធិប្រជាធិបតេយ្យក្នុងទីក្រុងហុងកុង បានទទួលការគាំទ្រនៅក្នុងការបោះឆ្នោតសង្កាត់។ សម្តេចប៉ាប Francis យាងទស្សនកិច្ចប្រទេសជប៉ុនដោយផ្សព្វផ្សាយសារប្រឆាំងអាវុធនុយក្លេអ៊ែរផងដែរ។ តុលាការថៃមួយ បានសម្រេចលើកលែងទោសកូនប្រុសរបស់អតីតនាយករដ្ឋមន្រ្តីមួយរូប។
ព័ត៌មានផ្សេងទៀត
No media source currently available