នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះ លោក Murphy បានលើកឡើងទៀតថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅតែជាអាទិភាពចម្បងរបស់សហរដ្ឋអាមេរិក។
ប្រទេសថៃនឹងរៀបចំការបោះឆ្នោតនៅថ្ងៃអាទិត្យទី ២៤ ខែមិនាខាងមុខនេះ។
គម្រោងអភិវឌ្ឍន៍នៅតាមតំបន់ទន្លេមេគង្គបង្កការគំរាមកំហែងដល់ការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនិងប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់។ នេះបើតាមការបកស្រាយនៅក្នុងសៀវភៅថ្មីដែលនិពន្ធដោយលោក Brian Eyler ដែលជាអ្នកជំនាញម្នាក់ស្តីពីបញ្ហាតំបន់អាស៊ីអាគ្នេយ៍។
ប្រធានាធិបតីកូរ៉េខាងត្បូងបានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដែលក្រុមអ្នកវិភាគមើលឃើញថា ដំណើរទស្សនកិច្ចនេះ នឹងផ្តោតសំខាន់លើការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងបញ្ហាសន្តិសុខ។
ចិនបានប្រើប្រាស់ការបិទជំនួបខាងនយោបាយកម្រិតខ្ពស់ឬ «ការជួបប្រជុំចំនួន២លើក» ដើម្បីបញ្ជូនសញ្ញាវិជ្ជមានអំពីការតាំងចិត្តរបស់ខ្លួនដើម្បីដោះស្រាយការតានតឹងខាងពាណិជ្ជកម្មជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ហើយនឹងជំរុញឲ្យមានការធ្វើកំណែទម្រង់សេដ្ឋកិច្ច។
រដ្ឋាភិបាលក្រុងញូដេលី បានអំពាវនាវដល់រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដ ឱ្យចាត់វិធានការម៉ឺងម៉ាត់ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនានា ទោះបីជារដ្ឋាភិបាលឥណ្ឌាបានសម្ដែងក្ដីមន្ទិលអំពីការបង្ក្រាបមួយក្នុងប្រទេសប៉ាគីស្ថានទៅលើក្រុមបែបនោះក៏ដោយ។
មានសញ្ញាណខ្លះៗបង្ហាញថា ប្រទេសកូរ៉េខាងជើងអាចកំពុងរៀបចំបាញ់គ្រាប់មីស៊ីលឬក៏បង្ហោះយានទៅលើអាកាស។ នេះបើយោងតាមរបាយការណ៍ព័ត៌មានរបស់វិទ្យុជាតិអាមេរិកឬ National Public Radio។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោក«នឹងមានការអាក់អន់ចិត្តខ្លាំងបំផុត» ប្រសិនបើកូរ៉េខាងជើងបន្តសាកល្បងអាវុធនុយក្លេអ៊ែរ បន្ទាប់ពីជំនួបកាលពីពេលថ្មីៗរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។
សង្កាត់មួយនៅក្នុងទីក្រុងហុងកុង ខំប្រឹងប្រែងដោះស្រាយការកើនឡើងនូវទេសចរណ៍ បន្ទាប់ពីការបើកស្ពានដ៏ធំមួយឆ្លងកាត់ពីចិនដីគោកទៅកាន់ក្រុងហុងកុង។
ក្រុមហ៊ុនបច្ចេកវិជ្ជាដ៏ធំមហិមារបស់ប្រទេសចិន Huawei បានដាក់ពាក្យប្តឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយចោទថា ច្បាប់ដែលសភាអាមេរិកបានអនុម័តកាលពីឆ្នាំទៅដើម្បីដាក់កំហិតលើការធ្វើពាណិជ្ជកម្មរបស់ខ្លួនក្នុងសរអានោះ មិនស្របតាមរដ្ឋធម្មនុញ្ញទេ។
បច្ចុប្បន្នមានពលករកម្ពុជាធ្វើការនៅប្រទេសជប៉ុនចំនួនជាង៩០០០នាក់ ក្រោមកម្មវិធីធ្វើកម្មសិក្សា។ ពួកគេទទួលបានប្រាក់ខែជាមធ្យម១៥០០ដុល្លារ។ ប៉ុន្តែក្រុមអ្នកជំនាញមើលឃើញថា ដោយសារមានការបើកទូលាយជាងមុនក្នុងពេលខាងមុខគឺចំនួនពលករជំនាញគ្រោងនឹងកើនឡើងខ្លាំង។
ព័ត៌មានផ្សេងទៀត