ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​មាន​សុទិដ្ឋិ​និយម​លើ​ការ​ចរចា​ពាណិជ្ជកម្ម ​តែ​បដិសេធ​ការ​ចោទ​ប្រកាន់​ការ​ធ្វើ​​ចារកម្ម​តាម​ក្រុមហ៊ុន​ Huawei


រូបឯកសារ៖ ហាង​លក់​ទូរស័ព្ទ​ក្រុម​ហ៊ុន​ Huawei ត្រូវ​បាន​ដំឡើង​នៅ​កន្លែង​ពិព័រណ៍​ពាណិជ្ជកម្ម​នៅ​ក្នុង​សាល​តាំង​ពិព័រណ៍​នៅ​ទីក្រុង Hannover ប្រទេស​អាល្លឺម៉ង់ កាល​ពី​ឆ្នាំ​២០១៧។
រូបឯកសារ៖ ហាង​លក់​ទូរស័ព្ទ​ក្រុម​ហ៊ុន​ Huawei ត្រូវ​បាន​ដំឡើង​នៅ​កន្លែង​ពិព័រណ៍​ពាណិជ្ជកម្ម​នៅ​ក្នុង​សាល​តាំង​ពិព័រណ៍​នៅ​ទីក្រុង Hannover ប្រទេស​អាល្លឺម៉ង់ កាល​ពី​ឆ្នាំ​២០១៧។

ចិន​បាន​ប្រើ​ប្រាស់​ការ​បិទ​ជំនួប​ខាង​នយោបាយ​កម្រិត​ខ្ពស់​ឬ «ការ​ជួប​ប្រជុំ​ចំនួន​២​លើក» ​ដើម្បី​បញ្ជូន​សញ្ញា​វិជ្ជមាន​អំពី​ការ​តាំង​ចិត្ត​របស់​ខ្លួន​ដើម្បី​ដោះ​ស្រាយ​ការ​តាន​តឹង​ខាង​ពាណិជ្ជកម្ម​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ហើយនឹង​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋ​កិច្ច។

នាយក​រដ្ឋ​មន្រ្តី​ចិន​លោក ​Li Keqiang​ ក៏​បាន​ច្រាន​ចោល​ការ​ព្រមាន​របស់​សហរដ្ឋ​អាមេរិក​អំពី​ភាព​គ្រោះ​ថ្នាក់​ខាង​សន្តិសុខ​ ដែល​បណ្តាល​មក​ពី​មហា​ក្រុមហ៊ុន​បច្ចេកវិទ្យា ​Huawei ​ដោយ​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​ដែល​សុំ​ឲ្យ​ក្រុមហ៊ុន​នោះ​ធ្វើ​ចារកម្ម​ប្រទេស​ដទៃ​នោះ​ទេ។

ជម្លោះ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ Huawei ​និង​ការយក​ពន្ធ​គយ​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជ​កម្ម ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​ឲ្យ​មាន​ភាព​តាន​តឹង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​ភាព​តាន​តឹងដែល​ប្រទេស​ទាំង​២​កំពុង​ព្យាយាម​ដោះ​ស្រាយ។

ថ្លែង​ទៅ​កាន់​ពួក​អ្នក​កាសែត​នៅ​ឯ​សន្និសីទ​កាសែត​ប្រចាំ​ឆ្នាំ​របស់​លោក​នៅ​ថ្ងៃ​សុក្រ​នេះ ​បន្ទាប់​ពី​ការ​បិទ​សមាជ​ជាតិ​របស់​ប្រជា​ជន​ នាយក​រដ្ឋមន្រ្តី​ចិន​លោក ​លី ​បាន​ធ្វើ​សុន្ទរកថា ​ដោយចោទ​សួរ​ច្រំ​ដែល​អំពី​ការ​ព្រួយ​កង្វល់​ថា​ រដ្ឋាភិបាល​ចិន​បាន​ប្រើ​ក្រុមហ៊ុន ​Huawei​ ឲ្យ​ធ្វើ​ចារកម្ម​លើ​ប្រទេស​ផ្សេងៗ​ទៀត។

សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​អំពីភាព​គ្រោះ​ថ្នាក់​របស់​ក្រុម​ហ៊ុន​ Huawei ​នោះ។​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​បាន​រារាំង​ក្រុមហ៊ុន​ Huawei ​មិន​ឲ្យ​ចូល​រួម​ក្នុង​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​បណ្តាញ​ទូរស័ព្ទ​ដៃ​ 5G ​នៅ​ក្នុង​ប្រទេស​អាមេរិក​ ហើយ​និង​ជំរុញ​ប្រទេស​ផ្សេង​ឲ្យ​ធ្វើ​ដូច​ខ្លួន។

នៅ​ពេល​ដែល​ប្រទេស​នានា​រាប់​ចាប់​តាំង​ពី​ទ្វីប​អាស៊ី​ទៅ​ដល់​អឺរ៉ុប ​វាយ​តម្លៃ​អំពី​គោល​ជំហរ​របស់​ខ្លួន​ស្តីពី​ក្រុមហ៊ុន​នោះ ​នាយករដ្ឋ​មន្រ្តី​លោក​ លី ​បាន​និយាយ​ថា រដ្ឋាភិបាល​ចិន​មិន​ដែល​សុំហើយ​នឹង​មិន​សុំ​ឲ្យ​ក្រុមហ៊ុន​ចិន​ធ្វើ​ចារកម្ម​នៅ​ពេល​អនាគត​ដែរ៕

XS
SM
MD
LG