ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកក្រុង​ហុងកុង រក​មធ្យោបាយ​ដោះស្រាយ​ការកើន​ឡើង​នូវ​ទេសចរណ៍​ចិន​ដី​គោក


រូបឯកសារ៖ ទេស​ចរ​កំពុង​មើល​ទេសភាព​នៅ​កំពង់​ផែ​ Victoria ក្នុង​ទីក្រុង​ហុង​កុង​ ក្នុង​ថ្ងៃ​ឈប់​សម្រាក «សប្ដាហ៍​មាស»។
រូបឯកសារ៖ ទេស​ចរ​កំពុង​មើល​ទេសភាព​នៅ​កំពង់​ផែ​ Victoria ក្នុង​ទីក្រុង​ហុង​កុង​ ក្នុង​ថ្ងៃ​ឈប់​សម្រាក «សប្ដាហ៍​មាស»។

សង្កាត់​មួយ​នៅ​ក្នុង​ទីក្រុង​ហុងកុង ​ខំ​ប្រឹង​ប្រែង​ដោះ​ស្រាយ​ការ​កើន​ឡើង​នូវ​ទេសចរណ៍ ​បន្ទាប់​ពី​ការ​បើក​ស្ពាន​ដ៏​ធំមួយ​ឆ្លង​កាត់​ពី​ចិន​ដីគោក​ទៅ​កាន់​ក្រុង​ហុងកុង។​

នៅ​ពេល​ថ្មី​ៗ​នេះ ​អ្នក​ទិញ​ទំនិញ​រាប់​ពាន់​នាក់​បាន​ពពាក់​ពពូន​គ្នា​នៅ​លើ​ផ្លូវ​ដើរ​ក្នុង​ហាង​លក់​ដូរ​ទំនិញ​តូចៗ​និង​ហាង​លក់​ដូរ​នៃ​មជ្ឈមណ្ឌល​លក់ដូរ​ទំនិញ​ Citygate Outlates ​នៅ​ក្រុង​ Tung Chung​ ដែល​ជាក្រុង​អភិវឌ្ឍន៍​ថ្មី​របស់​ក្រុង​ហុង​កុង។

អ្នកទេសចរ​អាច​ជិះ​រទេះ​ភ្លើង​តែ​មួយ​ភ្លែត​ពី​ចំណត​អាកាស​យានដ្ឋាន។ អ្នក​ទេសចរ​ខ្លះ បាន​មកដល់​កាល​ពី​ពេល​ថ្មីៗ​នេះ​តាម​យន្តហោះ​ដោយ​រុញ​វ៉ាលី​មាន​កង់​រុញ​ដែល​ភ្ជាប់​ដោយ​ស្លាក​ឈ្មោះ​ចង​ភ្ជាប់។ ប៉ុន្តែ ​អ្នកទេសចររាប់​ពាន់​នាក់​ទៀត​បានមក​រយៈ​ពេល​ខ្លី​តាម​រថយន្ត​ក្រុង​តាម​ស្ពាន​ដ៏​ធំ​មួយ​ដែល​ទើប​បើក​ថ្មី​មាន​ប្រវែង​ជាង​ ៥៤គីឡូ​ម៉ែត្រ​ដែល​ភ្ជាប់​ក្រុង ​Tung Chung ​ជាមួយ​ក្រុង​ម៉ាកាវ ​ដែល​ជា​ទីក្រុង​ពាក់​កណ្តាល​ស្វយ័ត​របស់​ចិន ​និង​ទីក្រុង​ Zhuhai​ នៅ​ចិន​ដីគោក។

អ្នកទេសចរ​ជា​ច្រើន​ដែល​ធ្វើ​ដំណើរ​តាម​ស្ពាន ​បាន​មក​ដល់​ជា​ក្រុម​ធំៗ​ដោយ​មាន​ការ​ជួយ​របស់​ពួក​អ្នក​ចាត​ចែង​ទេសចរណ៍ ​ដូចជា​អ្នកស្រី ​Akira Liu​ មកពី​ទីក្រុង​ Foshan ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ចិន ​ដែល​បាន​ធ្វើ​ដំណើរ​ជា​ក្រុមមាន​គ្នា​៣០​នាក់​ឆ្លង​កាត់​ស្ពាន​នេះ​ទៅ​កាន់​ក្រុង​ Tung Chung​ ក្នុង​មួយ​ថ្ងៃៗ។

លោកស្រី​និយាយ​ថា៖ «អ្នកទេសចរជា​ច្រើន ​គ្រាន់​តែ​ចង់​ឆ្លង​កាត់​ស្ពានហើយ​មើល​ស្ពាន​នេះ ​ពីព្រោះ​តែ​ក្រុម​របស់​យើង​មាន​មនុស្ស​ភាគ​ច្រើន​ជា​ចាស់ៗ»។

រូបឯកសារ៖ ភ្ញៀវ​ទេស​ចរ​មក​ដល់​ស្ពានដែល​តភ្ជាប់​ទីក្រុង Zhuhai ម៉កាវ និង​ទីក្រុង​ហុងកុង។
រូបឯកសារ៖ ភ្ញៀវ​ទេស​ចរ​មក​ដល់​ស្ពានដែល​តភ្ជាប់​ទីក្រុង Zhuhai ម៉កាវ និង​ទីក្រុង​ហុងកុង។

ខណៈ​ដែល​មជ្ឈមណ្ឌល​ហាង​លក់​ដូរ​ទំនិញ​ Citygate Outlets ​មាន​ប្រជាប្រិយភាព​ជា​យូរយា​ណាស់​មក​ហើយ​ជាមួយអ្នកទេសចរ មជ្ឈមណ្ឌល​លក់​ដូរ​ទំនិញ​និង​តំបន់​នានា​នៅជុំ​វិញ​ក្រុង ​Tung Chung ​បាន​ក្លាយ​ជា​បញ្ហា​នយោបាយ​នៅ​ពេល​ថ្មីៗ​បំផុត​នៅ​ក្នុង​ទីក្រុង​ហុងកុង​កាល​ពី​ចុង​ឆ្នាំ​ទៅ​ នៅ​ពេល​ដែល​ចំនួន​អ្នកទេសចរ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ការ​បើក​ស្ពាន​នោះ។

មនុស្ស​ជាង​១​លាន​នាក់ បាន​ឆ្លង​កាត់​ស្ពាន​នោះ​គ្រាន់​តែ​ក្នុង​វិច្ឆិកា​ ប៉ុណ្ណោះ នេះ​តាម​ទិន្ន័យ​ពី​ក្រសួង​ជំរឿន​ពលរដ្ឋ​និង​ស្ថិតិ។ ក៏ប៉ុន្តែ ចំនួន​នោះ​បាន​ធ្លាក់​មកនៅ​ប្រហែល​៧សែន​៤ម៉ឺន​នាក់​កាល​ពី​ខែ​មុន។

រដ្ឋាភិបាល​ស្វាគមន៍​ការ​មក​ដល់​របស់​ទេសចរ​ថ្មីៗ​ទាំង​នោះ​ដោយ​ការ​បើក​ដៃ​ទទួល ក៏ប៉ុន្តែ ​សម្រាប់អ្នក​ស្រុក​ជា​ច្រើន​ ទីក្រុង​នេះ​ហាក់​ដូចជា​ទទួល​រង​គ្រោះ​មក​ពី​បណ្តា​សា​ដូ ច​ជា​កន្លែង​ទេសចរណ៍​សាកល​លោក​ដូចជា​ក្រុង​ Edinburgh ​និង ​Venice ​ដោយសារតែអ្នកទេសចរ​ច្រើន​ពេក​នៅ​ក្នុង​ទីក្រុង​នោះ។

នៅ​ទីកន្លែង​នានា​ដូចជា​ក្រុង​ Tung Chung​ តំបន់​ប្លុក​អាគារ ​Apartment​ ធំៗ​ដែល​កាល​ពីពេល​មុន​មាន​តម្លៃ​ដោយ​សារ​ភាព​ស្ងប់​ស្ងាត់​របស់​ខ្លួន​នោះ អ្នក​ស្រុក​ជា​ច្រើន​មិន​បាន​ប្រុង​ប្រៀប​រៀបចំការ​ហូរ​ចូលថ្មី ដោយអ្នកទេសចរមាន​ចំនួន​យ៉ាង​ច្រើន​នៅ​ទីកន្លែង​មាន​ប្រជា​ប្រិយ​ភាព​សម្រាប់​អ្នក​ស្រុក​ដូចជា ​ឱសថ​ស្ថាន​និង​ភោជនីយដ្ឋាន​បន្ថែម​និង​មជ្ឈមណ្ឌល​លក់​ដូរ​ទំនិញ​ធំៗ។

លោក ​Louis Poon ​មន្រ្តី​សហគមន៍​ដែល​បាន​បង្កើត​ក្រុម​នយោបាយ​មួយ​មាន​ឈ្មោះ​ថា Roundtable ​បាន​និយាយ​តាម​សារ​ e-mail ​ថា៖​ «ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​ក្រុង​ Tung Chung ​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង។ ផល​ប៉ះពាល់​ទាំង​នោះ​ត្រូវ​បាន​ញាំ​ញី​ដោយ​មនុស្ស​ច្រើន​ហួស​ ការ​ពង្រាយ​សម្រាម​ និង​ជួរ​មនុស្ស​វែងពែក។ ឧទាហរណ៍ ​ហាង​លក់​ដូរ​ទំនិញ​ពោរ​ពេញ​ទៅ​ដោយ​អ្នកទេសចរ​ដែល​អង្គុយ​នៅ​គ្រប់​ទីកន្លែង វា​មាន​ការពិបាក​ដើរ​ឆ្លង​កាត់​មជ្ឈ​មណ្ឌល​លក់​ដូរ​ទំនិញ។ តំបន់​សាធារណៈ​ភាគ​ច្រើន ពោរ​ពេញ​ទៅ​ដោយ​អ្នកទេសចរ។

រូបឯកសារ៖ មគ្គុទ្ទេសក៍​ទេសចរ Alla Lau (ស្ដាំ)​ និយាយ​ទៅ​កាន់​ភ្ញៀវ​ទេសច​ដែល​ចូល​រួម​ដំណើរ​កម្សាន្ត​នៅ​ស្រុក​ Mong Kok ទីក្រុង​ហុងកុង។
រូបឯកសារ៖ មគ្គុទ្ទេសក៍​ទេសចរ Alla Lau (ស្ដាំ)​ និយាយ​ទៅ​កាន់​ភ្ញៀវ​ទេសច​ដែល​ចូល​រួម​ដំណើរ​កម្សាន្ត​នៅ​ស្រុក​ Mong Kok ទីក្រុង​ហុងកុង។

តាម​ការិយាល័យ​ទេសចរណ៍​ប្រាប់​ឲ្យ​ដឹង​ថា​ អង្គការ​ Roundtable​ មិន​មែន​ជា​ក្រុម​តែ​មួយ​ដែល​បាន​និយាយ​ឥត​សំចៃ​អំពីហ្វូង​ទេសចរ​ច្រើន​ពេកទេ។ បន្ទាប់​ពី​ការតវ៉ា​ប្រឆាំង​និង​ការ​រិះ​គន់​សាធារណៈ​មួយ​ចំនួន​នៅ​ក្រុង​ Tung Chung ​រដ្ឋាភិបាល​ខេត្ត​កងទុង​ និង​ទីក្រុង​ហុងកុង​ បាន​សន្យា​បង្ក្រាប​ក្រុម​ដឹក​ទេសចរ​ខុស​ច្បាប់ ​ខណៈ​ដែល​ហាង​លក់​ដូរ​ថ្មីៗ​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​លើ​កោះ​សិប្បនិមិ្មតមួយ​នៅ​ស្ពាន​នោះ​ដើម្បី​បំពេញ​តម្រូវ​ការ​ការឆ្លង​កាត់​ព្រំដែន​នោះ។

ក៏ប៉ុន្តែ ​រដ្ឋាភិបាល​មិន​បាន​ចាត់​វិធានការ​ដើម្បី​ទប់ស្កាត់​ទេសចរ​ដ៏​ច្រើន​ក្នុង​ទីក្រុង​ដែល​ភ្ញៀវ​ទេសចរបាន​ឡើង​ដល់​៦៥​លាន​នាក់​កាល​ពី​ឆ្នាំ​ទៅ​ នៅ​ក្នុង​តំបន់​មួយ​ដែល​មាន​ទំហំ​ប្រហែល​ទីក្រុង​ញូវយ៉ក។ ភាគ​ច្រើន​នៃ​ភ្ញៀវទេសចរ​ដែល​បាន​មក​ពី​ចិន​ដីគោក បាន​នាំ​ប្រាក់​ចំណូល​រាប់​ពាន់​លាន​ដុល្លារ ​ដែល​មាន​ប្រហែល​៣៨​ពាន់​លាន​ដុល្លារនៅ​ឆ្នាំ​២០១៧ ​ហើយ​សកម្មភាព​ដែល​ទាក់​ទិន​នឹង​ទេសចរណ៍​បាន​ផ្តល់​ការ​ងារ​ដល់​មនុស្ស​ប្រហែល​៨សែន​នាក់។ នេះ​បើ​តាម​តួលេខរបស់​ក្រុម​ប្រឹក្សា​ភិបាល​ទេសចរណ៍។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​អ្នកទេសចរដ៏​ច្រើន​ណាន់​តាន់តាប់​បាន​ក្លាយ​ជា​ការ​ត្អូញ​ត្អែរ​មួយ​ហួស​ពី​ទីក្រុង​ Tung Chung​ ទៀត ​ជា​ពិសេស​ក្នុង​អំឡុង​នៃ​ការ​ឈប់​សម្រាក​របស់​ចិន​ នៅ​ពេល​ដែល​ប្រទេស​ភាគ​ច្រើន​ទៅ​ឈប់​សម្រាក​វិសម​កាល​រយៈ​៣​សប្តាហ៍​ក្នុង​មួយ​ឆ្នាំ​នោះ។

ក្នុង​អំឡុងរដូវ​ក្តៅ ​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក ​ជារឿយៗ​បាន​ផ្សាយ​ពី​ការ​ប្តឹង​ផ្តល់​ទេសចរ​ចិន​ដែល​បាន​ហូរ​ចូល​យ៉ាង​ច្រើន​ទៅ​កាន់​កន្លែង​បោះ​ជំរំ​នៅ​មាត់​សមុទ្រនិង​កម្មវិធី​កីឡា​ដែល​បាន​ធ្វើ​ឲ្យអ្នក​ស្រុក​ខឹង ​ដោយ​ពួក​គេ​ជា​ច្រើន​បង់​ប្រាក់​ឲ្យ​«ក្រុមហ៊ុន​ទេសចរ​ Tour Groups» ដូចជា​ក្រុម​ហ៊ុន​ Ctrip​ នៅ​ចិន​ដី​គោក​ដើម្បី​ឲ្យ​បាន​សិទ្ធ​ប្រើ​កន្លែង​សាធារណៈ​របស់​ក្រុង​ហុង​កុង។

ទស្សនៈ​ប្រឆាំង​ចិន ​បាន​កើន​ឡើង​នៅ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​ហុងកុង ​ជា​ពិសេស​ក្នុង​ចំណោម​ក្រុម​គាំទ្រ​លទ្ធិ​ប្រ​ជាធិបតេយ្យ​ចំពោះ​អ្វី​ដែល​ពួក​គេ​មើល​ឃើញ​ថា ​ជាការ​រំលោភ​ខាងនយោបាយ​និង​ផ្លូវ​ច្បាប់​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​អតីត​អាណានិគម​អង់គ្លេស​ដែលបាន​សន្យា​ផ្តល់​ស្វ័យភាព​រហូត​ដល់​ឆ្នាំ​២០៤៧​ នៅ​ពេល​ដែល​ខ្លួន​ប្រគល់ការ​ត្រួត​ត្រា​ទៅ​ឲ្យចិន។

ការ​ទោមនស្ស​ចំពោះ​ការ​កើន​ឡើង​នូវ​អ្នកទេសចរ​ចិន ​មិនមែន​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ។ អ្នកស្រី ​Benny Xu​ អ្នក​ទិញ​ទំនិញ​ Citygate ​មក​ពី​ទីក្រុង​សៀង​ហៃ ​បាន​និយាយ​ថា​ ខណៈ​ដែល​អ្នកស្រី​បាន​មក​ទស្សនា​ក្រុង​ហុងកុង​ជា​ប្រចាំ​អស់​រយៈ​ពេល​មួយ​ទសវត្សរ៍​នោះ ​អ្នក​ស្រី ​បាន​កត់​សម្គាល់​ពី​ការ​ផ្លាស់​ប្តូរក្នុង​ការ​ទទួល​រាក់​ទាក់​ក្នុង​រយៈ​ពេល​៣ឆ្នាំ​កន្លង​មក​នេះ ​ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ស្រី​និយាយ​ភាសា​ចិន​កុកងឺ​ជំនួស​ភាសា​កាតាំង​ដែល​ជា​ភាសា​ប្រើ​ក្នុង​ស្រុក។

អ្នកស្រី​និយាយ​ទៀត​ថា៖ «ជាង​១០​ឆ្នាំ​កន្លង​មក​នេះ ​ពួកគេ​បាន​ទទួល​ការ​កក់ក្តៅ​យ៉ាង​ខ្លាំង​ ក៏ប៉ុន្តែ​ឥឡូវ​នេះ​ វា​នេះ​បាន​ផ្លាស់​ប្តូរ​ខ្លះ។ ឥរិយាបទ​របស់​អ្នកខ្លះ​មិន​ល្អ​ទាល់​តែ​សោះ។ ក្នុង​ហាង​លក់ដូរ​ទំនិញ​ឬ​ភោជនីយដ្ឋាន​ខ្លះ​និង​តំបន់​សាធារណៈ​ខ្លះ ​ពួកគេ ​មិននិយាយ​ភាសា​កុកងឺ​ទេ។ ពួកគេ​និយាយ​ភាសា​ចិន​កាតាំង​ឬភាសា​អង់គ្លេស។ ប្រសិន​បើខ្ញុំ​និយាយ​ភាសា​ចិន​កុកងឺ ​ពួកគេ​មាន​ការ​ទ្រគោះ​បោះបោក»៕

ប្រែ​សម្រួល​ដោយជឹង ប៉ូជីន

XS
SM
MD
LG