បន្ទាប់ពីមានហេតុការណ៍បាក់រលំការដ្ឋានសំណង់អគារខុសច្បាប់មួយកន្លែងនៅខេត្តព្រះសីហនុ ដែលបានបណ្ដាលឲ្យមានអ្នកស្លាប់ជិត៣០នាក់ នៅដើមសប្ដាហ៍នេះ តុលាការខេត្តបានសម្រេចចោទប្រកាន់ និងឃុំខ្លួនជនជាតិចិនបួនរូបដែលមានទំនួលខុសត្រូវនៅនឹងការដ្ឋានកើតហេតុនេះ។
ក្នុងកិច្ចប្រជុំកំពូលលើកទី៣៤របស់អាស៊ាន បញ្ហាសមុទ្រចិនខាងត្បូងនៅតែបន្តស្ថិតជារបៀបវារៈនៃកិច្ចប្រជុំកំពូលនេះ បន្ថែមលើរបៀបវារៈផ្សេងទៀត រួមមានការប្តេជ្ញាចិត្តក្នុងការបញ្ចប់កិច្ចចរចាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) នៅឆ្នាំ ២០១៩នេះ និងការតភ្ជាប់អាស៊ាន។
North Korean leader will ‘seriously contemplate’ letter’s contents, state media say
របាយការណ៍មួយដោយសមាគមប្រជាជាតិអាស៊ានស្តីពីភាពប្រុងប្រៀបខ្លួនរបស់ប្រទេសមីយ៉ាន់ម៉ាដើម្បីធ្វើមាតុភូមិនិវត្តន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា បានពណ៌នាថាមានភាពវិជ្ជមានភាគច្រើននៃការខំប្រឹងប្រែងរបស់ប្រទេសមីយ៉ាន់ម៉ា។
ក្រុមបាតុករជានិស្សិតរាប់ពាន់នាក់ ដែលស្លៀកពាក់ខោអាវពណ៌ខ្មៅបានដើរហែក្បួនតវ៉ាក្នុងទីក្រុងហុងកុងនៅថ្ងៃសុក្រនេះ ដោយទាមទារឱ្យរដ្ឋាភិបាលដកចេញទាំងស្រុងនូវសំណើច្បាប់បត្យាប័នដ៏ចម្រូងចម្រាសមួយ។
គ្រោះរញ្ជួយដីដ៏ខ្លាំងចំនួនពីរបានបោកបក់ទៅលើខេត្ត Sichuan នៃប្រទេសចិន កាលពីល្ងាចថ្ងៃចន្ទ ហើយប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់។
លោកស្រីប្រធានាធិបតី Tsai Ing-wen ដែលត្រូវគេរំពឹងថា នឹងឈរឈ្មោះបោះឆ្នោតជាបេក្ខជនប្រធានាធិបតីរបស់គណបក្សកាន់អំណាចនៅកោះតៃវ៉ាន់ នឹងចាប់ផ្តើមធ្វើយុទ្ធនាការរកសំឡេងឆ្នោត សម្រាប់អាណត្តិទីពីររបស់លោកស្រីពីសបា្តហ៍នេះតទៅ។
កាលពីថ្ងៃអាទិត្យម្សិលមិញមនុស្សរាប់សែននាក់បានចេញធ្វើបាតុកម្មសារជាថ្មីនៅតាមផ្លូវនានានៅក្នុងក្រុងហុងកុង ដើម្បីប្រឆាំងនឹងសំណើច្បាប់ដ៏ចម្រូងចម្រាសមួយ ដែលអនុញ្ញាតឲ្យមានការធ្វើបត្យាប័នបញ្ជូនមនុស្សទៅប្រទេសចិន។
លោកស្រី Carrie Lam មេដឹកនាំក្រុងហុងកុងបានផ្អាក កាលពីថ្ងៃសៅរ៍ នូវសេចក្តីព្រាងច្បាប់ដែលគ្មានប្រជាប្រិយភាពដែលនឹងអនុញ្ញាតឲ្យធ្វើបត្យាប័នទៅកាន់ចិនដីគោក បន្ទាប់ពីការតវ៉ាប្រឆាំងមួយសប្តាហ៍ធ្វើឲ្យកក្រើកទឹកដីតំបន់ស្វ័យភាពរបស់ចិន។
រដ្ឋាភិបាលក្រុងហុងកុង បានសម្រេចព្យួរសេចក្ដីព្រាងច្បាប់ស្ដីពីបត្យាប័ន ដែលបានបង្កឱ្យមានមហាបាតុកម្មប្រឆាំងនឹងច្បាប់នេះ។
ប្រទេសចិនបានកោះហៅប្រេសិតសហរដ្ឋអាមេរិកម្នាក់ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រ ដើម្បីតវ៉ាប្រឆាំងនឹងអត្ថាធិប្បាយរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអំពីច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាសរបស់ក្រុងហុងកុង។
កម្ពុជាបានចាប់ផ្តើម«សន្និសីទកំពូលសារព័ត៌មានអាស៊ី២០១៩» នៅថ្ងៃពុធនេះ ក្នុងខេត្តសៀមរាប។ ភាគីក្នុងកិច្ចប្រជុំនេះមិនបានលើកឡើងអំពីការធ្លាក់ចុះសេរីភាពសារព័ត៌មាននៅកម្ពុជា ហើយអង្គការយូណេស្កូ (UNESCO) ដែលចូលរួមបង្កើតកិច្ចប្រជុំនេះក៏ត្រូវបានរិះគន់ផងដែរ ។
ព័ត៌មានផ្សេងទៀត