ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបោះឆ្នោតឲ្យចាប់ផ្តើមស៊ើបអង្កេតក្នុងការចោទប្រកាន់ពីការសម្លាប់ជនជាតិហ្វីលីពីនរាប់ពាន់នាក់ក្នុងអំឡុងនៃសង្គ្រាមរបស់រដ្ឋាភិបាលលើថ្នាំញៀន។
គម្រោងលក់អាវុធតម្លៃ២,២ពាន់លានដុល្លារធ្វើឲ្យប្រទេសចិនខឹង នៅពេលប្រទេសនេះបង្កើនភាពគឃ្លើនលើកោះតៃវ៉ាន់ ដែលគ្រប់គ្រងខ្លួនឯងតាមប្រជាធិបតេយ្យហើយដែលប្រទេសចិនចាត់ទុកថាជាផ្នែកមួយនៃដែនដីរបស់ខ្លួន។
បន្ទាប់ពីការតវ៉ាប្រឆាំងនៅតាមផ្លូវដ៏ចម្រូងចម្រាសដ៏ធំ និងខឹងសម្បារជាច្រើនសប្តាហ៍មក លោកស្រី Carrie Lam មេដឹកនាំក្រុងហុងកុងនិយាយថា សេចក្តីព្រាងច្បាប់ដែលនឹងអនុញ្ញាតឲ្យធ្វើបត្យាប័នទៅកាន់ចិនដីគោកនោះ «បានស្លាប់ហើយ»។
ក្រសួងការបរទេសកម្ពុជា បានព្រមានជាមុនពីភាពខុសច្បាប់ការទូតអន្តរ ជាតិនិងអធិបតេយ្យភាពកម្ពុជា នៅពេលលោក សម រង្ស៉ី ប្រកាសពីការប៉ុនប៉ងចូលមកកាន់ប្រទេសវិញជាមួយនឹងសមាជិកសភាអឺរ៉ុប
សហជីពនិសិត្សមកពីសាកលវិទ្យាល័យចំនួនពីរនៅក្នុងទីក្រុងហុងកុងបានប្រាប់ឲ្យដឹងនៅថ្ងៃសុក្រនេះថា ពួកគេបានច្រានចោលការអញ្ជើញពីមេដឹកនាំក្រុងហុងកុង លោកស្រី Carrie Lam ដើម្បីចរចាគ្នាអំពីភាពចលាចលនាពេលថ្មីៗនេះ។
លោក Aung Marm Oo គឺជាអ្នកកាសែតម្នាក់ក្នុងចំណោមអ្នកកាសែត៥២នាក់ទៀតដែលត្រូវប្រឈមមុខនឹងការកាត់ទោសក្រោមច្បាប់គាបសង្កត់ជាច្រើនតាំងពីរដ្ឋាភិបាលស៊ីវិលរបស់មីយ៉ាន់ម៉ាឡើងកាន់ដំណែងបន្ទាប់ពីមានការបោះឆ្នោតបែបប្រជាធិបតេយ្យជាលើកដំបូងកាលពីឆ្នាំ២០១៦ ។
ប្រទេសចិនបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសបាតុកម្មហិង្សានៅក្នុងទីក្រុងហុងកុងកាលពីថ្ងៃចន្ទម្សិលមិញ។
អង្គការទេសន្តប្រវេសន៍អន្តរជាតិប្រាប់ឲ្យដឹងថា ជនចំណាកស្រុកជាង៣ម៉ឺន២ពាន់នាក់ទូទាំងពិភពលោក បានស្លាប់ ឬបាត់ខ្លួនរវាងឆ្នាំ២០១៤ និង២០១៨ដោយភាគច្រើនបានស្លាប់ដែលកើតមានឡើងនៅពេលឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេមកពីតំបន់អាហ្វ្រិកខាងជើងទៅកាន់តំបន់អឺរ៉ុប។
លោក Larry kudlow ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមាន បាននិយាយកាលពីថ្ងៃអាទិត្យថា ការបន្តកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន «ជាជោគជ័យដ៏ធំមួយ»។
នៅថ្ងៃអាទិត្យនេះមនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មនៅខាងក្រៅអាគាររដ្ឋសភាទីក្រុងហុងកុង។ ប៉ុន្តែបាតុកម្មលើកនេះគឺជាបាតុកម្មគាំទ្រចំណាត់ការរបស់ប៉ូលិសក្រុងហុងកុង
សេចក្តីសម្រេចរបស់អាជ្ញាធរក្រុងហុងកុងក្នុងការផ្អាកសេចក្តីស្នើច្បាប់ចម្រូងចម្រាស់មួយស្តីពីបត្យាប័នដែលមានការប្រឈមនឹងការប្រឆាំងពីមហាជន ជាការនាំឱ្យមានការអាម៉ាស់មុខខាងនយោបាយមួយសម្រាប់គណបក្សកុម្មុយនិស្តចិន។
បណ្តូរពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងបណ្តាប្រទេសនៅតំបន់ទន្លេមេគង្គមានចំនួន១០៩ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៨។ ក្នុងឆ្នាំ២០១៧សហរដ្ឋអាមេរិកបានវិនិយោគទុនចំនួន១៧ពាន់លានដុល្លារដែលកើនឡើងពីទឹកប្រាក់វិនិយោគចំនួន១០ពាន់លានក្នុងឆ្នាំ២០០៩។
ព័ត៌មានផ្សេងទៀត