ប្រទេសកូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងដកប្រទេសជប៉ុនចេញពីបញ្ជីដៃគូពាណិជ្ជកម្មដែលគួរឱ្យទុកចិត្តទៅជាប្រភេទថ្មីមួយដែលត្រូវមានការរឹតបន្តឹងជាងមុខលើការនាំចេញទំនិញ។
ក្រុមហ៊ុន Amazon បានបញ្ជាក់ថា ខ្លួនកំពុងស៊ើបអង្កេតលើពាក្យបណ្ដឹងអំពីការរំលោភបំពានលើបុគ្គលិកនៅឯរោងចក្រមួយកន្លែងនៅក្នុងប្រទេសចិន បន្ទាប់ពីអង្គការការពារសិទ្ធិកម្មករមួយបានរក
ពលរដ្ឋកោះតៃវ៉ាន់ នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែមករា ឆ្នាំ២០២០ខាងមុខនេះ ហើយចិនដីគោក កំពុងរិះគន់ប្រធានាធិបតីកាន់អំណាច ដែលគាំទ្រស្វយ័ភាពសម្រាប់កោះតៃវ៉ាន់ជាជាងការរួបរួមជាមួយរដ្ឋាភិបាលក្រុងប៉េកាំង។
លោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ បាននិយាយថាមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានសុំអភ័យទោសបន្តិចបន្តួចអំពីការបាញ់ពិសោធន៍កាំជ្រួចមីស៊ីល មានវង់ប្រតិបត្តិការខ្លី។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយប្រាប់ពួកអ្នកកាសែតកាលពីថ្ងៃសុក្រថា កិច្ចចរចាពាណិជ្ជកម្មជុំខាងមុខរវាងស.រ.អា.និងប្រទេសចិនប្រហែលមិនកើតមានទេ។
ក្រុមបាតុករនៅក្នុងទីក្រុងហុងកុងបានរៀបចំធ្វើបាតុកម្មចុងសប្តាហ៍បន្តទៀតនៅថ្ងៃសុក្រនេះ។
ឯកសាររបស់ស្ថានីយទូរទស្សន៍ បានធ្វើការចោទប្រកាន់ពីការជាប់ទាក់ទិនរបស់ក្រុមហ៊ុនកាស៊ីណូ Crown នៅប្រទេសអូស្ត្រាលីពីការលាងលុយកខ្វក់ និងការជួញដូរមនុស្ស។ ក្រុមហ៊ុននោះ បានធ្វើការឃោសនានៅតាមកាសែតដោយបានបដិសេធការចោទប្រកាន់ទាំងនោះ។
ចិនបានឲ្យដឹងថាខ្លួននឹង «ចាត់វិធានការតបត» វិញ ប្រសិនបើសហរដ្ឋអាមេរិកបំពាក់កាំជ្រួចមីស៊ីលវង់ប្រតិបត្តិការមធ្យមបាញ់ចេញពីដី នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្នុងចំណាត់ការដ៏ខ្លាំងមួយ រដ្ឋាភិបាលជាតិនិយមហិណ្ឌូនៃប្រទេសឥណ្ឌា បានបោះចោលឋានៈស្វ័យភាពពិសេសដែលបានផ្តល់ឲ្យតំបន់ Kashmir អស់រាប់ទសវត្សរ៍ បានបណ្តាលឲ្យមានការភ័យខ្លាចពីប្រតិកម្មប្រឆាំងតបតវិញនៅក្នុងតំបន់ដែលមានអ្នកកាន់សាសនាឥស្លាមភាគច្រើននោះ។
កាលពីថ្ងៃច័ន្ទ បាតុកម្មមួយបានធ្វើឲ្យទីក្រុង ហុងកុង ជាប់គាំងដោយបង្កឲ្យប្រជាពលរដ្ឋមិនអាចទៅធ្វើការបាននិងជើងហោះហើរជាង២០០ត្រូវបានលុបចោល។ លោក Richard Green នៃ VOA រាយការណ៍ពីរឿងនេះ។ កញ្ញា លី វួចនា ជូនសេចក្តីប្រែសម្រួលដូចតទៅ៖
និយោជិកនាំគ្នាធ្វើបាតុកម្មនៅទីក្រុងហុងកុង នៅថ្ងៃចន្ទនេះ ដែលធ្វើឲ្យមនុស្សម្នាមិនអាចទៅធ្វើការបាន ហើយបង្ខំឲ្យជើងហោះហើរជាង២០០ត្រូវលុបចោល។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី បាននិយាយថា ការប្រកួតប្រជែងរវាងមហាអំណាចអាមេរិក និងចិនដ៏គ្រោះថ្នាក់ កំពុងធ្វើឲ្យប្រទេសក្នុងតំបន់អាស៊ីត្រូវប្រយ័ត្នប្រយែង ដើម្បីរក្សាលំនឹងរបស់ខ្លួនទល់នឹងសម្ពាធដ៏លំបាកខ្លាំងនេះ។ លោក សុខ ខេមរា នៃ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានសម្ភាស លោក ឈាង វណ្ណារិ
ព័ត៌មានផ្សេងទៀត