ស្រ្តីរាប់រយនាក់បានបោះជំរំ នៅលើផ្លូវដ៏សំខាន់មួយដែលភ្ជាប់រដ្ឋធានីនៃប្រទេសឥណ្ឌា ទៅក្រុងរណបមួយ ដើម្បីជាការតវ៉ា។ នេះជាការតវ៉ាមិនធម្មតាមួយនៅប្រទេសឥណ្ឌា ក្រោយពីមានការធ្វើវិសោធនកម្មច្បាប់ចូលសញ្ជាតិថ្មីមួយ។
នៅថ្ងៃអាទិត្យនេះ អ្នករស់នៅទីក្រុងហុងកុងរាប់រយនាក់បានប្រមូលផ្ដុំគ្នាដើម្បីគាំទ្រដល់ចលនាគាំទ្រប្រជាធិបតេយ្យនៅលើកោះតៃវ៉ាន់។
ពួកអ្នកបោះឆ្នោតកោះតៃវ៉ាន់ បានបោះឆ្នោតឲ្យលោកស្រីប្រធានាធិបតីកាន់តំណែងTsai Ing-wen ជាប់ឆ្នោតម្តងទៀតកាលពីថ្ងៃសៅរ៍ដោយជ័យជម្នះភ្លូកទឹកភ្លូកដីដើម្បីបន្តអាណត្តិរបស់លោកស្រីដើម្បីបញ្ឈប់ចិនដីគោក។
អ្នកស្រី Anjana Pasricha បានទៅស្ថានីយវិទ្យុនៅក្នុងស្រុក Mewat នៃរដ្ឋ Haryana ដើម្បីពិនិត្យមើលអំពីការដើរតួនាទីផ្លាស់ប្តូរសង្គមរបស់ស្ថានីយវិទ្យុដែលផ្សាយទៅដល់ភូមិទាំង១៧០នៃរដ្ឋនេះ។
ប្រទេសថៃបានស្នើសុំឲ្យប្រទេសម៉ាឡេស៊ីជួយស្វែងរកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាមួយក្រុម ដែលបានរត់ចេញពីមណ្ឌលឃុំឃាំងមួយនៅភាគខាងត្បូងប្រទេសថៃ។ នេះបើតាមប៉ូលិសថៃកាលពីថ្ងៃព្រហស្បតិ៍។
អ្នកវិភាគនយោបាយ និងអង្គការសិទ្ធិមនុស្សនានាបានប្រាប់ VOA ថា ប្រទេសថៃមានការវិវឌ្ឍតិចតួចប៉ុណ្ណោះនៅក្នុងការស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យតាំងពីការបោះឆ្នោតមក នៅក្រោមរដ្ឋាភិបាលដែលមានទំនោរទៅរកពួកយោធា។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តែងតែនិយាយថា ទំនាក់ទំនងរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) មានលក្ខណៈវិជ្ជមានស្ថិតស្ថេរ។
ទឹកជំនន់ដ៏អាក្រក់ក្នុងរយៈពេល៦ឆ្នាំនៅក្នុងរដ្ឋធានីហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ី បានសម្លាប់មនុស្សជាង៤០នាក់នៅសប្តាហ៍នេះ។
អាជ្ញាធរឥណ្ឌាបានពង្រឹងសន្ដិសុខបន្ថែមទៀត និងបានកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធឺណិតនៅតាមតំបន់មួយចំនួននៅថ្ងៃអង្គារនេះ ខណៈដែលសមាជិកគណបក្សកាន់អំណាចមានគម្រោងនឹងរៀបចំការដើរដង្ហែក្បួននានាដែលគាំទ្រដល់ច្បាប់ថ្មីស្ដីពីការទទួលបានសញ្ជាតិ។
ប្រទេសចិនបានរៀបចំកិច្ចប្រជុំត្រីភាគីជាមួយនឹងប្រទេសកូរ៉េខាងត្បូង និងជប៉ុននៅថ្ងៃអង្គារនេះ ក្នុងគោលបំណងបង្ហាញកម្លាំងរួមគ្នាជាធ្លុងមួយដើម្បីប្រឆាំងនឹងការបង្កហេតុជាថ្មីរបស់ប្រទេសកូរ៉េខាងជើង។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In បានប្រាប់ប្រធានាធិបតីចិនលោក Xi Jinping នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិននៅថ្ងៃចន្ទនេះថា វាមាន «សារៈសំខាន់ជាងអ្វីៗទាំងអស់» នៅក្នុងការរក្សាសន្ទុះសម្រាប់ការចរចារវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង។
ព័ត៌មានផ្សេងទៀត