ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទឹក​ជំនន់​ដ៏​ប្រល័យ​នៅ​​ឥណ្ឌូនេស៊ី​បង្កើន​ការ​ធ្វើ​​ហេដ្ឋារច​នា​សម្ព័ន្ធ​បន្ទាន់​នៅរដ្ឋ​ធានី​ថ្មី


ក្រុម​ជួយ​សង្គ្រោះ​កំពុង​ជម្លៀស​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នៅ​លើ​ទូក​ខ្យល់​ ក្នុង​ពេល​មាន​ជនន់​ទឹក​ភ្លៀង​ នៅ​ទីក្រុង Bekasi ក្បែរ​រដ្ឋ​ធានី​ហ្សាការតា ប្រទេស​ឥណ្ឌូ​នេស៊ី កាល​ពី​ថ្ងៃ​ទី​១ មករា ២០២០។
ក្រុម​ជួយ​សង្គ្រោះ​កំពុង​ជម្លៀស​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នៅ​លើ​ទូក​ខ្យល់​ ក្នុង​ពេល​មាន​ជនន់​ទឹក​ភ្លៀង​ នៅ​ទីក្រុង Bekasi ក្បែរ​រដ្ឋ​ធានី​ហ្សាការតា ប្រទេស​ឥណ្ឌូ​នេស៊ី កាល​ពី​ថ្ងៃ​ទី​១ មករា ២០២០។

ទឹក​ជំនន់​ដ៏​អាក្រក់ក្នុង​រយៈ​ពេល​៦​ឆ្នាំ​នៅ​ក្នុង​រដ្ឋ​ធានី​ហ្សាកា​តា​នៃ​ប្រទេស​ឥណ្ឌូ​នេស៊ី ​បាន​សម្លាប់​មនុស្ស​ជាង​៤០​នាក់​នៅ​សប្តាហ៍​នេះ​ ហើយ​បាន​ធ្វើ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ត្រួត​ត្រា​ទឹក​ជំនន់​ឲ្យ​បានប្រសើរ​ឡើង​មុន​ពេល​ការ​រុះ​រើ​ទៅ​កាន់​រដ្ឋធានី​ថ្មី។

ភ្លៀក​ធ្លាក់​មិន​ឈប់​កាល​ពី​ថ្ងៃ​អង្គារ​ និងថ្ងៃ​ពុធ ​បាន​ធ្វើ​ឲ្យ​ជន់​លិច​ ២៦៨ ​កន្លែង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់សហព័ន្ធ​កាកបាទ​ក្រហម​និង​អឌ្ឍចន្ទ​ក្រហម​ឥណ្ឌូ​នេស៊ី នៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន។​ សេដ្ឋ​វិទូ ​និ​យាយ​ថា ​ប្រព័ន្ធ​បង្ហូរ​ទឹកនិង​ទំនប់​ទឹក​នៅ​ក្នុង​រដ្ឋ​ធានី​មាន​មិន​គ្រប់​គ្រាន់​សម្រាប់​ទប់​ទល់​ព្យុះ​នេះ។

​គេហទំព័រ​របស់​កាសែត​ Jakarta Post​ បាន​ឲ្យ​ដឹង​ថា ការ​ធ្លាក់​ភ្លៀង​កាល​ពី​ថ្ងៃ​អង្គារ ​មាន​កម្ពស់​ដល់​៣៧៧​មីលីម៉ែត្រ ​ជា​ចំនួន​ដ៏​ច្រើន​ចាប់​តាំង​ពីឆ្នាំ​២០០៧​ មក។ បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ រាយការណ៍​ថា ភ្លៀង​បាន​លេច​ដី​ខ្ពស់ៗ ​ធ្វើ​ឲ្យ​មនុស្ស​ជាប់​នៅ​ក្នុង​ផ្ទះ​ហើយ​បាន​បណ្តាល​ឲ្យ​ជម្លៀស​មនុស្ស​ជាង​១ម៉ឺន​៩​ពាន់​នាក់។ សហព័ន្ធ​កាកបាទ​ក្រហម​បាន​ដាក់​ចំនួន​មនុស្ស​គ្មាន​ទី​កន្លែង​រស់​នៅ​រហូត​ដល់​ជាង​៣១,០០០​នាក់។

​លោកស្រី ​Paramita Supamijoto ​សាស្រ្តាចារ្យ​ទំនាក់​ទំនង​អន្តរជាតិ​នៅ​សាកល​វិទ្យា​ល័យ ​Bina Nusantara ​ក្នុង​រដ្ឋ​ធានី​ហ្សាការតា ​និយាយ​ថា៖ «យើង​ស្ទើរ​តែ​មិន​អាច​ចេញ​ពី​ផ្ទះ​របស់​យើង។ ​យើង​មាន​អារម្មណ៍ថា ​យើង​ដូចជា​នៅ​កណ្តាល​ត្រពាំង​អញ្ចឹង»៕

XS
SM
MD
LG