ពួកអ្នកបោះឆ្នោតកោះតៃវ៉ាន់ បានបោះឆ្នោតឲ្យលោកស្រីប្រធានាធិបតីកាន់តំណែងTsai Ing-wen ជាប់ឆ្នោតម្តងទៀតកាលពីថ្ងៃសៅរ៍ដោយជ័យជម្នះភ្លូកទឹកភ្លូកដីដើម្បីបន្តអាណត្តិរបស់លោកស្រីដើម្បីបញ្ឈប់ចិនដីគោកដែលជាគូសត្រូវខាងយោធាដ៏យូរអង្វែងរបស់កោះតៃវ៉ាន់ បន្ទាប់ពីការគំរាមកំហែងដ៏ខ្លាំងអស់រយៈពេលមួយឆ្នាំ។
ក៏ប៉ុន្តែ វិធីដោះស្រាយរបស់សាស្រ្តាចារ្យច្បាប់អាយុ៦៣ឆ្នាំដែលបានទទួលការសិក្សានៅសហរដ្ឋអាមេរិកចំពោះចិនដីគោកនៅរយៈពេល៤ឆ្នាំបន្ទាប់ទៀត ប្រហែលចាប់ផ្តើមចេញពីអាណត្តិទី១របស់លោកស្រី។ ភ្លាមៗបន្ទាប់ពីជ័យជម្នះការបោះឆ្នោតដោយបានទទួលសន្លឹកឆ្នោតជាង៥៧ភាគរយ លោកស្រីប្រធានាធិបតី Tsai បាននិយាយថា រដ្ឋាភិបាលរបស់លោកស្រី នឹងនិយាយជាមួយពួកមន្រ្តីដែលខឹងសម្បានៅក្នុងរដ្ឋធានីប៉េកាំង ប្រសិនបើពួកគេចាត់ទុកកោះតៃវ៉ាន់ ជាដៃគូស្មើភាពគ្នានោះទេ។
លោកស្រីប្រធានាធិបតី Tsai បានប្រាប់សន្និសីទកាសែតនៅខាងក្រៅទីស្នាក់ការយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុងតៃប៉ិ បន្ទាប់ពីបានទទួលសន្លឹកឆ្នោតជាង៨លានសន្លឹកថា៖ «ក្នុងនាមជាប្រធានាធិបតី ខ្ញុំត្រូវតែដោះស្រាយទំនាក់ទំនងជាមួយស្របទៅតាមការស្ទង់មតិប្រជាពលរដ្ឋ ហើយខ្ញុំ នឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីបំបែកភាពទាល់ច្រកហើយនឹងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រនេះ»។
លោកស្រីប្រធានាធិបតី បានមានប្រសាសន៍ទៀតថា៖ «ដូច្នេះ ខ្ញុំសូមអំពាវនាវដល់មេដឹកនាំក្នុងទីក្រុងប៉េកាំងឲ្យគោរពមតិរបស់ពលរដ្ឋនិងការមូលមតិតៃវ៉ាន់ដើម្បីសន្តិ ភាពនិងការទទួលបានការយកចិត្តទុកដាក់ស្មើៗគ្នា។ បន្ទាប់មក យើងអាចបង្កើតយន្ត ការទាក់ទងប្រកបដោយចីរភាពនិងល្អមួយដែលអាចធ្វើទៅតាមក្តីសង្ឃឹមដើម្បីសុខ មាលភាពរបស់ប្រជាពលរដ្ឋ»៕