ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានករណីឆ្លងជំងឺ COVID-19 ចំនួន ៣៩ ករណី ដែលភាគច្រើនគឺនាំមកពីទ្វីបអឺរ៉ុប។ កន្លងមក ទីក្រុងនេះបានបិទរោងភាពយន្ត ក្លឹបកម្សាន្ត បារ កន្លែងម៉ាស្សា និងហាងការ៉ាអូខេនានា តាំងពីការឆ្លងរាលដាលមេរោគនេះបានចាប់ផ្ដើមឡើង។
បន្ទាប់ពីការស្លាប់របស់លោកវេជ្ជបណ្ឌិត Li Wenliang ក្រុមសង្គមស៊ីវិល និងអ្នកតស៊ូសិទ្ធិមនុស្សកំពុងទាមទារលទ្ធផលនៃការស៊ើបអង្កេតលើករណីរបស់លោក ប៉ុន្តែមនុស្សនិយាយថា ពួកគេមិនមានសង្ឃឹមលើរបាយការណ៍នេះទេ។
ជាច្រើនសប្តាហ៍បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងត្រូវបានពលរដ្ឋក្នុងប្រទេសចិន និងជុំវិញពិភពលោករិះគន់ចំពោះការឆ្លើយតបស្ពឹកស្រពន់របស់ខ្លួនចំពោះការផ្ទុះឡើងនូវមេរោគកូរ៉ូណាវីរុសថ្មីនៅពេលនេះរដ្ឋាភិបាលចិនកំពុងព្យាយាមដើរតួជាមេដឹកនាំផ្នែកសុខាភិបាលក្នុងសាកលលោក។
កម្មករចំណាកស្រុករាប់ពាន់នាក់មកពីប្រទេសឡាវ និងមីយ៉ាន់ម៉ាបាននៅប្រមូលផ្តុំគ្នានៅស្ថានីយរថយន្តដឹកអ្នកដំណើរ និងនៅចំណុចឆ្លងកាត់ព្រំដែនក្នុងប្រទេសថៃកាលពីថ្ងៃចន្ទដែលកំពុងបំពានសំណើឲ្យស្ថិតនៅក្នុងផ្ទះដើម្បីរារាំងការឆ្លងមេរោគកូរ៉ូណាដ៏កាចសាហាវ។
ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា អង្គការសហប្រជាជាតិនឹងបង្កើតមូលនិធិមួយដើម្បីរារាំងការរាលដាលនៃមេរោគកូរ៉ូណា និងជួយឧបត្ថម្ភការព្យាបាលអ្នកជំងឺនៅទូទាំងពិភពលោក។នេះតាមការបញ្ជាក់របស់ប្រទេសន័រវែសកាលពីថ្ងៃចន្ទម្សិលមិញ។
នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូអាបេ (Shinzo Abe) មានប្រសាសន៍ថាព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្ដៅទីក្រុងតូក្យូឆ្នាំ២០២០ អាចនឹងត្រូវពន្យារពេលប្រសិនបើព្រឹត្តិការណ៍នេះមិនអាចកើតឡើង «ពេញលេញ» ដោយសារតែការឆ្លងរាលដាលនៃវីរុសកូរ៉ូណាថ្មី។
ការទាមទារប្រាក់អត្ថប្រយោជន៍ដោយសារការអត់ការងារធ្វើបានកើនឡើងនៅក្នុងសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ខណៈពេលដែលសេដ្ឋកិច្ចកំពុងរងការប៉ះពាល់ដោយសារការឆ្លងរាលដាលនៃមេរោគកូរ៉ូណា។
វេជ្ជបណ្ឌិតមួយចំនួនកំពុងព្រមានថាការឆ្លងរាលដាលនៃវីរុសកូរ៉ូណានៅក្នុងសហគមន៍ជនភៀសខ្លួនអាចបង្កឲ្យមានផលប៉ះពាល់ដ៏មហន្តរាយមួយ។ អសបប៉ាន់ស្មានថា មានជនភៀសខ្លួនជាង៣០លាននាក់ទូទាំងពិភពលោក ហើយពួកគេច្រើនរស់នៅក្នុងស្ថានភាពដែលងាយនឹងឆ្លងវីរុសកូរ៉ូណា។
សាស្ត្រាចារ្យខាងសង្គមវិទ្យាម្នាក់ក្នុងទីក្រុងហុងកុងដែលរៀនចប់នៅសកលវិទ្យាល័យ Yale ត្រូវបានដោះលែងចេញពីពន្ធនាគារវិញហើយ ប៉ុន្តែលោកនិយាយថាលោកគ្មានវិប្បដិសារីអ្វីទេ ហើយនឹងបន្តប្រយុទ្ធដើម្បីលទ្ធិប្រជាធិបតេយ្យតទៅទៀត។
ប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន ចែកចាយសព័ត៌មានគ្នាអំពីការឆ្លងរាលដាលជាសាកលនៃមេរោគ COVID-19 និងស្វែងរកវិធីដើម្បីទប់ទល់កុំឲ្យជំងឺនេះឆ្លងរាលដាលបន្ថែមទៀត ស្របពេលដែលនៅតែរក្សាការផ្លាស់ប្ដូរសេដ្ឋកិច្ច និងសង្គម។
អំណាចទន់របស់ប្រទេសកូរ៉េខាងត្បូងអាចនឹងឈានដល់កម្រិតខ្ពស់ក្នុងពេលឆាប់ៗនេះ ដោយសារភាពយន្តដ៏អស្ចារ្យរបស់លោក Bong Joon-ho ដែលមានចំណងជើងថា Parasite។
កន្លងមក រដ្ឋាភិបាលកូរ៉េខាងជើងមិនបានផ្សព្វផ្សាយព័ត៌មានណាមួយជាសាធារណៈថាតើមានករណីឆ្លងមេរោគ COVID-19 នៅក្នុងប្រទេសឬក៏អត់នៅឡើយនោះទេ។
ព័ត៌មានផ្សេងទៀត