កាលពីប៉ុន្មានសប្តាហ៍មុន ចិនបានប្តូរឈ្មោះកូនកោះចំនួន ២៥ និងថ្មប៉ប្រះទឹកចំនួន ៥៥ កន្លែង នៅក្នុងសមុទ្រចិនខាងត្បូង ដែលលាតសន្ធឹងពីទីក្រុងហុងកុងទៅដល់កោះ Borneo។ រដ្ឋាភិបាលចិនសង្ឃឹមថា ការធ្វើដូចនោះនឹងពង្រឹងការទាមទាររបស់ខ្លួនចំពោះដែនសមុទ្រចិនខាងត្បូង។
មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបដែលនៅពីក្រោយគោលនយោបាយចិនរបស់រដ្ឋបាលលោកប្រធានាធិបតីត្រាំ កំពុងផ្ញើសារដោយផ្ទាល់ទៅកាន់ប្រជាជនចិន ដើម្បីជំរុញបន្ថែមនូវក្តីបារម្ភរបស់សហរដ្ឋអាមេរិកចំពោះរបៀបដែលរដ្ឋាភិបាលចិនបានចាត់ការចំពោះការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
ប្រទេសថៃទំនងជានឹងឃើញផលប៉ះពាល់សេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ រយៈពេល ៩ ខែទៀត។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan Ocha នៅថ្ងៃអង្គារនេះ។
លោកស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន បានបន្តការដាក់ប្រទេសក្នុងស្ថានភាពអាសន្នដោយសារការរាលដាលនៃមេរោគកូរ៉ូណារហូតទាល់ចុងខែឧសភានេះ។
ការអំពាវនាវឱ្យមានរដ្ឋធម្មនុញ្ញថ្មីនៅកោះតៃវ៉ាន់នេះក៏មានការជំទាស់មកវិញតាមអ៊ីនធឺណិតនៅក្នុងប្រទេសចិនផងដែរ ហើយគណបក្សជាតិនិយម ឬគណបក្ស Kuomintang ដែលជាគណបក្សប្រឆាំងនៅកោះតៃវ៉ាន់ ក៏បានសម្តែងការជំទាស់របស់ខ្លួន ចំពោះការជំរុញណាមួយឆ្ពោះទៅរកឯករាជ្យភាព។
ការសិក្សាមួយរបស់បណ្ណាល័យជាតិតៃវ៉ាន់នៅក្នុងឆ្នាំ២០១៨បង្ហាញថា មានតែសៀវភៅអំពីចិនតែមួយក្បាលទេក្នុងចំណោមសៀវភៅនយោបាយល្បីៗទាំង១០ក្បាលដែលយុវវ័យពេញនិយមបំផុត ហើយសៀវភៅនោះផ្តោតខ្លាំងតែលើការធ្វើដំណើរប៉ុណ្ណោះ។
មន្ត្រីស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកបាននិយាយកាលពីសប្ដាហ៍មុនថា ខ្លួនកំពុងស៊ើបអង្កេតថាតើការផ្ទុះឡើងដំបូងបង្អស់នៃជំងឺកូវីដ១៩ នេះ គឺបណ្ដាលមកពីការប៉ះពាល់សត្វព្រៃ ឬក៏បណ្ដាលមកពីឧបទ្ទវហេតុកើតឡើងនៅមន្ទីរពិសោធន៍មួយកន្លែងនៃវិទ្យាស្ថានសិក្សាពីវីរុសនៃទីក្រុង Wuhan។
អង្គការសុខភាពពិភពលោក WHO បានប្រាប់ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមិនបានត្រូវអញ្ជើញដោយប្រទេសចិនឲ្យចូលរួមការស៊ើបអង្កេតរកមូលហេតុនៃការរាលដាលជាសាកលនៃមេរោគកូរ៉ូណានោះទេ។
តួលេខពីការិយាល័យសម្របសម្រួលនិងអធិការកិច្ចល្បែងកាស៊ីណូបង្ហាញថា ចំណូលពីវិស័យកាស៊ីណូសម្រាប់ខែមេសាមាន ៩៥ លានដុល្លារ ដែលជាការធ្លាក់ចុះ ៩៧% ពីចំនួន ៣.០០០ លានដុល្លារ កាលពីឆ្នាំមុន។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានបញ្ជាក់នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធថា៖ «យើងបន្តតាមដានដោយមានក្ដីបារម្ភកើនឡើងថា រដ្ឋាភិបាលក្រុងប៉េកាំងបង្កើនការប្រឹងប្រែងដើម្បីជ្រៀតជ្រែកលើអភិបាលកិច្ចទីក្រុងហុងកុង។
លោក Sun Lijun អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន ត្រូវបានចាប់ខ្លួនដោយសារត្រូវបានចោទប្រកាន់ពីបទ «បំពានច្បាប់ និងវិន័យគណបក្សយ៉ាងធ្ងន់ធ្ងរ»។ លោក Sun ត្រូវបានគេចោទពីការ «មិនគោរពតាម» ដែលនេះជាការបង្ហាញថា លោកអាចនឹងត្រូវបានគេយល់ថា មិនស្មោះស្ម័គ្រនឹងលោក ស៊ី។
ពាក្យចចាមអារ៉ាម បានចាប់ផ្តើមមានឡើង បន្ទាប់ពីលោក គីម ខកខានមិនបានចូលរួមនៅក្នុងពិធីរំឭកខួបកំណើតរបស់ជីតាលោក គឺលោក គីម អ៊ីលស៊ុង ស្ថាបនិកប្រទេសកូរ៉េខាងជើង។ អ្នកវិភាគ លោក Frank Aum និយាយថា អវត្តមានរបស់លោក គីម ជុងអ៊ុន នៅក្នុងពិធីនោះ គឺជារឿងគួរឲ្យកត់សម្គាល់។
ព័ត៌មានផ្សេងទៀត