អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់អ្នកកាសែតនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកបានព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិន និងបានប៉ាន់ស្មានខុស ដោយព្យាយាមប្រើប្រទេសចិនជាលេសដើម្បីគេចពីការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់ខ្លួន។
សេចក្តីសម្រេចជាបន្ទាន់នៃប្រទេសចិនក្នុងការហាមប្រាមមិនឱ្យទិញសាច់សត្វពីក្រុមហ៊ុនផ្គត់ផ្គង់ធំៗបួននៅប្រទេសអូស្ត្រាលីបានត្រូវគេយល់ឃើញ ថា ជាការសងសឹកចំពោះការជំរុញរបស់រដ្ឋាភិបាលក្រុងកង់បេរ៉ាឱ្យមានការស៊ើបអង្កេតជាសាកលនៃប្រភពការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
អង្គការសហប្រជាជាតិកំពុងអំពាវនាវឲ្យមានការផ្ដល់ជូននូវសេវាថែទាំសុខភាពផ្លូវចិត្តដល់មនុស្សរាប់លាននាក់ដែលកំពុងមានវិបត្តិនេះ ដោយសារតែការភ័យខ្លាច ភាពឯកោ វិបត្តិសេដ្ឋកិច្ច និងការរំលោភបំពានផ្សេងៗទៀត ដែលបង្កឡើងដោយការរាតត្បាតនៃជំងឺកូវីដ១៩។
អ្នកស្រុកនៅក្នុងក្រុងវូហានមួយរូប គឺលោក Zhang Hai បានបង្ហោះសេចក្តីប្រកាសមួយនៅលើវេទិកាបណ្តាញសង្គមចិន កាលពីដើមខែឧសភាកន្លងទៅនេះ ដោយអំពាវនាវស្វែងរកជំនួយដើម្បីសាងសង់ស្តូបមួយដែលមានឈ្មោះ និងរូបថតរបស់ជនរងគ្រោះដោយសារវីរុសកូរ៉ូណាទាំងអស់នៅក្នុងប្រទេសចិន។
ចំនួនករណីការឆ្លងជំងឺកូវីដ១៩នៅជុំវិញពិភពលោកបានកើនដល់ជាង៤,៥លាននាក់ហើយ កាលពីថ្ងៃសុក្រ ដោយចំនួនអ្នកស្លាប់បានកើនលើសចំនួន៣០០.០០០នាក់។
ជនចំណាកស្រុកជាតិមីយ៉ាន់ម៉ា ២០ នាក់ដែលត្រូវបានគេជួញដូរ បាននៅជាប់គាំងនៅឯព្រំដែនថៃនិងម៉ាឡេស៊ីអស់រយៈពេល២ខែ បានត្រូវជួយសង្គ្រោះ។នេះតាមមន្រ្តីម្នាក់របស់ស្ថានទូតមីយ៉ាន់ម៉ានៅក្នុងទីក្រុងបាងកក។
អស់រយៈពេលប៉ុន្មានខែមកហើយ មន្ត្រីសហរដ្ឋអាមេរិកបានព្រមានអំពីការកើនឡើងនូវការវាយប្រហារតាមអ៊ីនធឺណិត នៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ នេះ ប៉ុន្តែពួកគេមិនបានចោទប្រកាន់ប្រទេសណាមួយអំពីរឿងនេះនោះទេ។
បទបញ្ជាប្រតិបត្តិមួយដែលបានចេញកាលពីដើមឧសភាកន្លងទៅនេះ ស្នើឲ្យ «ត្រួតពិនិត្យនិងដូរថ្មី» រាល់ឧបករណ៍ដែលផលិតដោយសត្រូវបរទេសរបស់អាមេរិក នៅក្នុងបណ្តាញថាមពលអគ្គិសនីនៅសហរដ្ឋអាមេរិក។
នៅក្នុងអំឡុងពេលមានការរាតត្បាតដោយជំងឺកូវីដ១៩នេះ ការពាក់ម៉ាស់ការពារ គឺជារឿងល្អហើយ ក៏ប៉ុន្តែ ការពាក់របាំងការពារលើមុខ គឺរឹតតែប្រសើរជាងនេះទៅទៀត។ នេះជាការគិតរបស់លោក Dinh Tran Tuan។
គណៈកម្មាការសុខាភិបាលចិនបានរាយការណ៍អំពីការកើនឡើងនៃករណីថ្មីនៃជំងឺកូវីដ១៩នៅក្នុងខេត្តមួយចំនួន ដែលបាននាំឲ្យមន្ត្រីសុខាភិបាលទទូចឲ្យប្រជាពលរដ្ឋចិនធ្វើការការពារខ្លួនពីការឆ្លងមេរោគកូរ៉ូណាប្រភេទថ្មីដែលបង្កជំងឺកូវីដ១៩។
ជប៉ុនបានយល់ព្រមយ៉ាងឆាប់រហ័សឲ្យប្រើឱសថ Remdesivir ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩នៅក្នុងប្រទេស។
ចំណុចក្តៅគគុកនៃភូមិសាស្រ្តនយោបាយចាស់ បានប្រុងប្រៀបពុះកញ្ជ្រោលម្តងទៀតនៅពេលមានការរាតត្បាតវីរុសកូរ៉ូណា ដោយនាវាចម្បាំងរបស់សហរដ្ឋអាមេរិក និងចិន បានបង្កើនវត្តមានរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។
ព័ត៌មានផ្សេងទៀត