ប្រទេសចិននិយាយថា ខ្លួនបានហាមប្រាមកប៉ាល់នេសាទរបស់ខ្លួនមិនឲ្យនេសាទត្រីមឹកនៅផ្នែកនានានៃមហាសមុទ្រអាត្លង់ទិច និងមហាសមុទ្រប៉ាស៊ីហ្វិករយៈពេល ៣ ខែ ដើម្បីជួយឲ្យមច្ឆាជាតិទាំងនេះមានចំនួនកើនឡើងច្រើនឡើងវិ។
ក្នុងថ្ងៃពុធនោះដែរ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper បានថ្លែងនៅកោះហាវ៉ៃ ថារដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងធ្វើទំនើបកម្មយ៉ាងខ្លាំងលើផ្នែកយោធាចិន ដើម្បីបង្ហាញអំណាចជាសាកលរបស់ខ្លួន ដែលលោកថា ជាឫសគល់នៃសកម្មភាពបង្កហេតុដូចនៅក្នុងសមុទ្រចិនខាងត្បូងជាដើម។
ប្រទេសចិនបានបដិសេធការសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិនេះនិងនៅតែធ្វើសកម្មភាពលើតំបន់ប្តឹងផ្តល់នោះដដែល ប៉ុន្តែក្នុងឆ្នាំបន្ទាប់មក ប្រទេសចិនបានធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍។
ការទទួលទានបែបខ្ជះខ្ជាយរបស់ពលរដ្ឋចិន ជាពិសេសពួកមន្ត្រីគណបក្សកុម្មុយនិស្តចិនបានធ្វើឱ្យមានការព្រមានពីលោកស៊ី ជីនពីង ប្រធានាធិបតីចិន។
នៅពេលចិនចាប់ផ្តើមយុទ្ធនាការថ្មីមួយនៅចុងខែកក្កដា ដើម្បីបង្ក្រាបគណនីរបស់អ្នកផ្តល់ព័ត៌មានឯករាជ្យនៅលើបណ្តាញសង្គម ចំណាត់ការនោះគឺជាការបោះជំហានចុងក្រោយបង្អស់នៃកិច្ចប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីឃ្លាំមើលការបញ្ចេញមតិនៅលើបណ្តាញអ៊ីនធឺណិត។
ក្រុមអ្នកតាក់តែងច្បាប់ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ក្រុងហុងកុង កំពុងជជែកដេញដោលថាតើពួកគេគួរតែទទួលយកសំណើរបស់រដ្ឋាភិបាលដើម្បីបន្តអាណត្តិរបស់ខ្លួនរយៈពេល១ឆ្នាំទៀតដែរឬទេ។
ការបង្ក្រាបរបស់ចិនទៅលើសេរីភាពប្រជាធិបតេយ្យនៅហុងកុងបានបញ្ឆេះឱ្យមានប្រតិកម្មខ្លាំងៗនៅកោះតៃវ៉ាន់ ដែលនៅទីនោះ ក្រុមមន្ត្រីជាន់ខ្ពស់មួយចំនួនមានការឈឺចាប់ចំពោះការបាត់បង់ដែលកើតមាននៅក្រុងហុងកុង ទោះបីជាតៃវ៉ាន់កំពុងទទួលបានចំណាប់អារម្មណ៍ការទូតកើនឡើងដោយកម្រក៏ដោយ។
ក្រសួងការបរទេសចិននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងហុងកុងនឹងព្យួរកិច្ចព្រមព្រៀងសហការខាងផ្លូវច្បាប់ជាមួយសហរដ្ឋអាមេរិក ដែលជាវិធានការឆ្លើយតបនឹងការណ៍ដែលអាមេរិកបានសម្រេចបញ្ឈប់កិច្ចព្រមព្រៀងខ្លះជាមួយហុងកុងកាលពីថ្ងៃពុធ។
ចំនួននៃអ្នកដែលបានឆ្លងវីរុសកូរ៉ូណាដែលបង្កជំងឺកូវីដ១៩សរុបនៅក្នុងប្រទេសវៀតណាមចាប់តាំងពីខែមករាមក បានកើនឡើងលើសចំនួន១.០០០ករណី កាលពីថ្ងៃព្រហស្បតិ៍ ដោយសារអាជ្ញាធរបានរកឃើញអ្នកឆ្លង១៤នាក់ទៀតនៅក្នុងថ្ងៃនោះ។
ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ចូលកាន់តំណែងមក ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនដីគោក មានភាពរកាំរកូសយ៉ាងខ្លាំង។ រដ្ឋបាលរបស់លោកត្រាំនិងសភាសហរដ្ឋអាមេរិក បានដាក់ស្នើច្បាប់គាំទ្រកោះតៃវ៉ាន់ជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ទីផ្សារ TSEC នៅកោះតៃវ៉ាន់បានធ្លាក់ចុះ៣,២% ហើយទីផ្សារ KOSPI នៅកូរ៉េខាងត្បូងបានធ្លាក់ចុះខ្លាំងជាងគេរហូតដល់ ៣,៦%។
សហរដ្ឋអាមេរិក និងតៃវ៉ាន់បានបង្ហាញពីការពង្រឹងចំណងទាក់ទងជាសាធារណៈមួយ ដោយការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាមួយដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចសហការនៅក្នុងវិស័យសុខភាពសាធារណៈ ដែលជាផ្នែកមួយនៃទស្សនកិច្ចកម្រិតខ្ពស់របស់សហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់។
ព័ត៌មានផ្សេងទៀត