ថ្លែងនៅក្នុងពិធីបុណ្យសពនៅឯវិហារគ្រិស្តសាសនាក្នុងសាកលវិទ្យាល័យមួយក្នុងក្រុងតៃបុិ ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានមានប្រសាសន៍ថា លោក Lee Teng-hui បានរៀបចំឱ្យមានកោះតៃវ៉ាន់បច្ចុប្បន្ននេះ។
រូបភាពពីផ្កាយរណប ដែលថតបានកាលពីថ្ងៃអង្គារបង្ហាញថា រថយន្តយោធាដែលដឹកគ្រាប់មីស៊ីលនោះ ត្រូវបានគេប្រទះឃើញនៅលើទីតាំងហ្វឹកហាត់ក្បួនព្យុហយាត្រា Mirim នៅជាយក្រុងព្យុងយ៉ាង ដែលនៅទីនោះប្រទេសកូរ៉េខាងជើងកំពុងហាត់សមព្យុហយាត្រាយោធាដ៏ធំរបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញផ្សាយនៅថ្ងៃអង្គារបានឲ្យដឹងថា កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើង បន្ទាប់ពីមានការជួបពិភាក្សាគ្នារវាងមន្ត្រីយោធាជាន់ខ្ពស់នៃប្រទេសទាំងពីរ កាលពីថ្ងៃចន្ទ។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមហ៊ុនចិន ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាដោយសារតែការរឹបអូសដីធ្លី និងការបណ្តេញពលរដ្ឋចេញពីផ្ទះសម្បែងដើម្បីអភិវឌ្ឍគម្រោងមណ្ឌលកម្សាន្តនិងកន្លែងលេងល្បែងដ៏ប្រណិតនៅខេត្តកោះកុង។
ក្រុមបាតុករកាន់តែមានភាពអង់អាចក្លាហានជាងមុន ក្នុងរយៈពេល ២ ខែចុងក្រោយនៃការធ្វើបាតុកម្មប្រឆាំងនឹងព្រះបរមរាជវាំងនៃប្រទេសថៃ និងរដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធា ដោយពួកគេបានបំបែកនូវបំរាមមិនឲ្យរិះគន់របបរាជានិយមអស់រយៈពេលជាយូរមកហើយ។
ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ប្រធានាធិបតីចិនលោក Xi Jinping បានបង្ហាញការគាំទ្រជាថ្មីលើកិច្ចព្រងព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ និងបានអំពាវនាវឲ្យមានការផ្ដោតលើបរិស្ថាន ស្របពេលដែលពិភពលោកកំពុងតែងើបឡើងវិញពីវិបត្តិជំងឺកូវីដ១៩។
ប្រទេសចិនចង់រួបរួមជាមួយកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួន ហើយដែលរារែកមិនចង់រួបរួមជាមួយចិន ព្រមទាំងចង់គ្រប់គ្រងក្រុមបាតុករទាមទារប្រជាធិបតេយ្យនៅហុងកុង ដែលប្រឆាំងនឹងប៉ូលិសនិងច្បាប់សន្តិសុខថ្មី កាលពីឆ្នាំទៅមិញ។
ទាហានមីយ៉ាន់ម៉ា២នាក់ដែលផ្តាច់ខ្លួនពីយោធាមីយ៉ាន់ម៉ាដែលគេរាយការណ៍ថាពេលនេះកំពុងស្ថិតនៅទីក្រុងឡាអេ អាចក្លាយជាសាក្សីនៅក្នុងនីតិវិធីតុលាការព្រហ្មទណ្ឌអន្តរជាតិ អំពីបទប្រល័យពូជសាសន៍ដោយយោធាមីយ៉ាន់ម៉ា។
កោះតៃវ៉ាន់និយាយនៅថ្ងៃចន្ទថា កម្លាំងប្រដាប់អាវុធរបស់ខ្លួន មានសិទ្ធិក្នុងការការពារខ្លួន និងការវាយបកវិញ ក្នុងពេលរងការយាយី និងការគំរាមកំហែងណាមួយ ដែលនេះហាក់ដូចជាសារព្រមានត្រង់ៗទៅប្រទេសចិនដីគោក។
អាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស ៨ នាក់ បានស្លាប់នៅក្នុងហេតុការណ៍បាក់អគារស្នាក់នៅមួយកន្លែងក្នុងរដ្ឋ Maharashtra នៅព្រឹកថ្ងៃចន្ទនេះ។
នៅក្នុងលិខិតដែលលោក Suga បានផ្ញើជូនលោក Moon Jae In កាលពីថ្ងៃសៅរ៍នោះ លោក Suga បានសង្កត់ធ្ងន់លើភាពចាំបាច់នៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងពីរ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់លោក Moon Jae In។
រដ្ឋមន្ត្រីការពារប្រទេសឥណ្ឌាលោក Rajnath Singh និយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលទីក្រុងញូវដែលី ចង់បានដំណោះស្រាយសន្តិវិធីចំពោះជម្លោះព្រំដែនជាមួយចិន តែខ្លួនត្រៀមវិធីផ្សេងៗទាំងអស់ដើម្បីការពារបូរណភាពនិងដែនអធិបតេយ្យរបស់ខ្លួន។
ព័ត៌មានផ្សេងទៀត