ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ថ្មី​ជប៉ុន​សង្ឃឹម​ថា​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​នឹង​មាន​ទំនាក់ទំនង​ប្រសើរ​ជាង​មុន


រូបឯកសារ៖ នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ជប៉ុន​លោក Yoshihide Suga បាន​ថតរូប​នៅ​ការិយាល័យ​របស់​លោក​បន្ទាប់ពី​ធ្វើ​សន្និសីទ​កាសែត​នៅ​ទីស្នាក់ការ​គណបក្ស​នៅ​ទីក្រុង​តូក្យូ​នៅ​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ជប៉ុន​លោក Yoshihide Suga បាន​ថតរូប​នៅ​ការិយាល័យ​របស់​លោក​បន្ទាប់ពី​ធ្វើ​សន្និសីទ​កាសែត​នៅ​ទីស្នាក់ការ​គណបក្ស​នៅ​ទីក្រុង​តូក្យូ​នៅ​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។

នៅ​ក្នុង​លិខិត​ដែល​លោក Suga បាន​ផ្ញើ​ជូន​លោក Moon Jae In កាល​ពី​ថ្ងៃ​សៅរ៍​នោះ លោក Suga បាន​សង្កត់ធ្ងន់​លើ​ភាព​ចាំបាច់​នៅ​ក្នុង​ការ​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​របស់​លោក Moon Jae In។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ដែល​ផ្ញើ​ទៅ​កាន់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Moon Jae-In នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ជប៉ុន​លោក Yoshihide Suga បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​ថា ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​នឹងមាន​ទំនាក់​ទំនង​ល្អ​ប្រសើរ​ជាងមុន ស្រប​ពេល​ដែល​ប្រទេស​ទាំងពីរ​កំពុង​មាន​ទំនាក់ទំនង​មិនល្អ​ទាក់ទិន​នឹង​រឿង​ប្រវត្តិសាស្ត្រ និង​ពាណិជ្ជកម្ម។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​តាំង​ពី​ពេល​ដែល​ជប៉ុន​ដាក់​អាណានិគម​លើ​ឧបទ្វីប​កូរ៉េ​ពី​ឆ្នាំ ១៩១០ ដល់​ឆ្នាំ ១៩៤៥ នៅ​តែ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី​សព្វថ្ងៃ។ ជម្លោះ​នោះ​គឺ​ទាក់ទិន​នឹង​បញ្ហា​ដែល​ពលករ​កូរ៉េ​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ជប៉ុន ហើយ​ស្ត្រី​កូរ៉េ​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​នៅ​ផ្ទះ​បន​របស់​យោធា​ជប៉ុន​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី ២។

ទំនាក់ទំនង​នេះ​កាន់តែ​ជូរចត់​ជាង​មុន​ទៀត បន្ទាប់ពី​តុលាការ​កំពូល​កូរ៉េខាងត្បូង​បាន​សម្រេច​កាល​ពី​ឆ្នាំ ២០១៨ ឲ្យ​ក្រុមហ៊ុន​ផលិត​ដែកថែប​ជប៉ុន​សង​សំណង​ដល់​ពលករ​ដែល​ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើការ ដែល​ករណី​នេះ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ដាក់​កំហិត​រារាំង​ការ​នាំចេញ​វត្ថុ​ធាតុដើម​បច្ចេកវិទ្យា​ខ្ពស់​សំខាន់ៗ​មួយ​ចំនួន។

នៅ​ក្នុង​លិខិត​ដែល​លោក Suga បាន​ផ្ញើ​ជូន​លោក Moon Jae In កាល​ពី​ថ្ងៃ​សៅរ៍​នោះ លោក Suga បាន​សង្កត់ធ្ងន់​លើ​ភាព​ចាំបាច់​នៅ​ក្នុង​ការ​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​របស់​លោក Moon Jae In។

កាល​ពី​សប្តាហ៍​មុន លោក Moon Jae In ក៏​បាន​ផ្ញើរ​លិខិត​អបអរសាទរ​មួយ​ច្បាប់​ជូន​លោក Suga ផង​ដែរ ដោយ​បាន​និយាយ​ថា លោក​មាន​ឆន្ទៈ​ដើម្បី​អង្គុយ​ចចារ​នៅ​ពេល​ណា​ក៏​បាន ដើម្បី​កែលំអរ​ទំនាក់ទំនង និង​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ការទូត សេដ្ឋកិច្ច និង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ៕

XS
SM
MD
LG