កាលពីថ្ងៃចន្ទ រដ្ឋាភិបាលចិនបានបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនលើបញ្ហាជំងឺកូវីដ១៩ ប៉ុន្តែក៏បានបញ្ជាក់អះអាងផងដែរនូវការតាំងចិត្តរបស់ខ្លួនក្នុងការអនុវត្តវិធានការគ្មានជំងឺកូវីដ (Zero-Covid)។
ការបង្ហាញការប្រឆាំងជាសាធារណៈរបស់ពលរដ្ឋចិននៅក្នុងតំបន់នោះ កើតមានឡើង ក្រោយពីមានកំហឹងដោយសារអគ្គិភ័យក្នុងអគារលំនៅដ្ឋានមួយកន្លែង ដែលបានសម្លាប់មនុស្ស១០នាក់។
ការប្រឆាំងដោយបើកចំហដ៏កម្រនៅក្នុងប្រទេសចិននេះ បង្ហាញពីភាពច្របូកច្របល់ដ៏តានតឹងនៅក្នុងរោងចក្រដំធំមួយនៅក្នុងទីក្រុងZhengzhou ដោយកម្មករជាច្រើននាក់ កំពុងមានអារម្មណ៍មិនសប្បាយចិត្តទៅនឹងវិធានការតឹងតែងហួសហេតុរឿងជំងឺកូវីដ១៩។
រដ្ឋាភិបាលវៀតណាមបានបញ្ជាក់កាលពីថ្ងៃអង្គារថា ប្រធានគណបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននៅសប្តាហ៍ក្រោយ តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិនលោក Xi Jinping។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen បាននិយាយនៅថ្ងៃអង្គារនេះថា ការគំរាមកំហែងដែលបង្កឡើងដោយរបបអាជ្ញាធិបតេយ្យគឺជា«ការដាស់ស្មារតីសម្រាប់អ្នកប្រជាធិបតេយ្យនានានៅលើពិភពលោក»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
នេះជាសម្តីរបស់ក្រុមការពារសិទ្ធិមនុស្សទៅកាន់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres នៅថ្ងៃសុក្រនេះ ខណៈដែលលោកបានចាប់ផ្តើមទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ នៃប្រទេសវៀតណាម។
ក្រុមប្រឹក្សាអាជីវកម្មអាមេរិក-តៃវ៉ាន់ បានបញ្ជាក់កាលពីថ្ងៃពុធថា រដ្ឋាភិបាលអាមេរិកកំពុងពិចារណាលើផែនការផលិតអាវុធរួមគ្នាជាមួយនឹងកោះតៃវ៉ាន់ ដែលនេះជាគម្រោងផ្ដួចផ្ដើមមួយដែលមានបំណងបង្កើនល្បឿននៃការបញ្ជូនសព្វាវុធដល់តៃវ៉ាន់ដើម្បីពង្រឹងការទប់ទល់របស់តៃវ៉ាន់ប្រឆាំងនឹងចិន។
ប្រសិនបើអ្វីៗគ្រប់យ៉ាងដំណើរការដូចការគ្រោងទុក នៅចុងសមាជគណបក្សកុម្មុយនីស្តចិនដែលធ្វើឡើងពីរដងក្នុងមួយទសវត្សរ៍នេះ លោក Xi Jinping ដែលមានវ័យ ៦៩ ឆ្នាំរូបនេះនឹងត្រូវបានគេជ្រើសរើសជាអគ្គលេខាធិការគណបក្សជាបន្តទៀត។
ឯកសារយុទ្ធសាស្ត្រនេះបានបញ្ជាក់ថា បើទោះបីជាបន្ទាប់ពីប្រទេសរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែនក៏ដោយ ក៏ប្រទេសចិននៅតែតំណាងឱ្យបញ្ហាប្រឈមដ៏ខ្លាំងក្លាបំផុតចំពោះរបៀបរៀបរយពិភពលោក។
នៅថ្ងៃពុធនេះផងដែរ អង្គការសហប្រជាជាតិនឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយដែលសហរដ្ឋអាមេរិកបានស្នើឡើង ដើម្បីពិភាក្សាអំពីហេតុការណ៍បាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើងកាត់ពីលើប្រទេសជប៉ុននេះ។
កន្លងមក សហរដ្ឋអាមេរិកបានរក្សាគោលនយោបាយនៃ «ភាពមិនច្បាស់លាស់ផ្នែកយុទ្ធសាស្ត្រ» លើករណីថា តើខ្លួននឹងធ្វើអន្តរាគមន៍បែបយោធាឬក៏យ៉ាងណានោះប្រសិនបើមានការវាយប្រហារណាមួយពីប្រទេសចិនលើកោះតៃវ៉ាន់។
ព័ត៌មានផ្សេងទៀត
No media source currently available