សហគមន៍ជនជាតិដើមអាមេរិកាំងនៅតំបន់ប៉ាស៊ីហ្វិកប៉ែកពាយ័ព្យ បានតស៊ូរាប់ទសវត្សរ៍មកហើយ ដើម្បីដកចេញទំនប់វារីអគ្គិសនីដែលសកម្មជនបរិស្ថាននិយាយថាបង្កគ្រោះថ្នាក់ដល់ការផ្លាស់ទីរបស់ត្រីសាល់ម៉ុន។
មន្ត្រីយោធាកំពូលរបស់សហរដ្ឋអាមេរិកបានព្រមានអំពីការប្រជែងសព្វាវុធកើនឡើងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងលិច ស្របពេលដែលប្រទេសនានាកាន់តែព្រួយបារម្ភឡើងអំពីការបង្កើនឥទ្ធិពលយោធារបស់ប្រទេសចិននៅក្នុងតំបន់បន្ទាប់ពីមានការឈ្លានពានរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែនមក។
ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ទីភ្នាក់ងារជាច្រើនកំពុងធ្វើការដើម្បីវាយតម្លៃលើផលប៉ះពាល់លើសន្តិសុខជាតិដោយសារការលេចធ្លាយឯកសារសម្ងាត់ខ្លាំងមួយចំនួន។
មនុស្សជាង ២២ លាននាក់រស់នៅក្នុងរដ្ឋ Florida។ ម្នាក់ក្នុងចំណោម ៥ នាក់មានអាយុលើសពី ៦៥ ឆ្នាំ។
ប្រធានបទសម្រាប់សហរដ្ឋអាមេរិកក្នុងកិច្ចប្រជុំកំពូលនោះ គឺការប្តេជ្ញាចិត្តលើកកម្ពស់បច្ចេកវិទ្យា ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ និងទប់ស្កាត់ការប្រើប្រាស់ខុសឆ្គង។
ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោក Kevin McCarthy បានប្តេជ្ញាផ្តល់ការគាំទ្រ«ដាច់ណាត់ គ្មានងាករេនិងរបស់គណបក្សទាំងពីរ»ដល់កោះតៃវ៉ាន់នៅក្រោយលោកបានធ្វើការចរចាកាលពីថ្ងៃពុធជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ក្នុងរដ្ឋ California។
ការពិភាក្សាដែលគ្រោងទុកបានជំរុញឱ្យមានការជំទាស់ប្រឆាំងពីប្រទេសចិននិងការគំរាមកំហែងការចាត់វិធានការតបតវិញ។
ពេលថ្លែងទៅកាន់ក្រុមអ្នកគាំទ្រដែលត្រូវបានអញ្ជើញឱ្យចូលក្នុងភូមិគ្រឹះលម្ហែកាយឯកជន Mar-a-Lago របស់លោកក្នុងរដ្ឋ Florida កាលពីយប់ថ្ងៃអង្គារ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា លោក «មិនដែលគិតថារឿងបែបនេះអាចកើតឡើងនៅសហរដ្ឋអាមេរិកទេ»។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នាពេលនេះបានក្លាយជាចុងចោទពីបទព្រហ្មទណ្ឌ។ លោកបានចូលបង្ហាញខ្លួននៅតុលាការក្នុងសង្កាត់ Manhattan កាលពីថ្ងៃអង្គារ ហើយបានបដិសេធនូវបទចោទព្រហ្មទណ្ឌចំនួន ៣៤ ករណី ពាក់ព័ន្ធនឹងការក្លែងបន្លំកំណត់ត្រាអាជីវកម្ម។
ការចោទប្រកាន់បានចោទប្រកាន់អតីតប្រធានាធិបតីរូបនេះនិងជនផ្សេងទៀត បានរំលោភច្បាប់បោះឆ្នោត តាមរយៈផែនការឃុបឃិតមួយដើម្បីបំបិទការផ្សាយរឿងរ៉ាវអវិជ្ជមានអំពីលោក Trump នៅមុនការបោះឆ្នោតឆ្នាំ២០១៦។
ព័ត៌មានផ្សេងទៀត