ប្រជាសហគមន៍នៅក្បែរបឹង ខ្លាចថាជីវភាពរបស់ពួកគេនឹងបាត់តាមទំនប់ដែរ
សហគមន៍ជនជាតិដើមអាមេរិកាំងនៅតំបន់ប៉ាស៊ីហ្វិកប៉ែកពាយ័ព្យ បានតស៊ូរាប់ទសវត្សរ៍មកហើយ ដើម្បីដកចេញទំនប់វារីអគ្គិសនីដែលសកម្មជនបរិស្ថាននិយាយថាបង្កគ្រោះថ្នាក់ដល់ការផ្លាស់ទីរបស់ត្រីសាល់ម៉ុន។ លោក Matt Dibble នៃVOA បានធ្វើដំណើរទៅដល់ទន្លេ Klamathដែលស្ថិតនៅតាមបណ្តោយព្រំដែនរវាងរដ្ឋ Californiaនិងរដ្ឋ Oregon របស់សហរដ្ឋអាមេរិក ជាទីដែលមានគម្រោងរុះរើទំនប់វារីអគ្គិសនីចំនួន៤។ ក្នុងភាគទី២នៃបទយកការណ៍៤ភាគនេះ លោក Matt Dibble បានជួបជាមួយសហគមន៍នៅតាមមាត់បឹងដែលប្រឈមមុខនឹងអនាគតមួយដែលគ្មានបឹងតទៅទៀត។ លោក សាយ មុន្នី ប្រែសម្រួលជូនដូចតទៅ៖