ការដកចេញទំនប់ដ៏ធំជាងគេនៅអាមេរិក ត្រូវគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ២០២៣នេះ
សហគមន៍ជនជាតិដើមអាមេរិកាំងនៅតំបន់ប៉ាស៊ីហ្វិកប៉ែកពាយ័ព្យ បានតស៊ូរាប់ទសវត្សរ៍មកហើយ ដើម្បីដកចេញទំនប់វារីអគ្គិសនីដែលសកម្មជនបរិស្ថាននិយាយថាបង្កគ្រោះថ្នាក់ដល់ការផ្លាស់ទីរបស់ត្រីសាល់ម៉ុន។ លោក Matt Dibbleនៃ VOA បានធ្វើដំណើរទៅដល់ទន្លេ Klamathដែលស្ថិតនៅតាមបណ្តោយព្រំដែនរវាងរដ្ឋ Californiaនិងរដ្ឋ Oregon របស់សហរដ្ឋអាមេរិក ជាទីដែលមានគម្រោងរុះរើទំនប់វារីអគ្គិសនីចំនួន៤។ ក្នុងភាគទី៣នៃបទយកការណ៍៤ភាគនេះ លោក Matt Dibble បានជួបជាមួយក្រុមវិស្វករ ជីវវិទូ និងអ្នកប្រមូលគ្រាប់ពូជ ដែលកំពុងត្រៀមដីក្រោយការបើកបង្ហូរទឹកប្រមាណជាង១៧០លានម៉ែត្រគូបចេញពីអាងស្តុក។ លោក សាយ មុន្នី ប្រែសម្រួលជូនដូចតទៅ៖