ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភាអាមេរិកបង្ហាញផែនការថវិកា​១,២​លានលាន​ដុល្លារ​ដើម្បី​បញ្ចៀស​ការ​បិទ​រដ្ឋាភិបាល​សហព័ន្ធ​និង​បញ្ចប់​ការ​ជំទាស់​​គ្នា​អំពីថវិកា


ប្រធានរដ្ឋសភាអាមេរិកលោក Mike Johnson ថ្លែងនៅវិមានសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។
ប្រធានរដ្ឋសភាអាមេរិកលោក Mike Johnson ថ្លែងនៅវិមានសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

ក្រុមសមាជិក​សភាបានដាក់ស្នើ​កញ្ចប់​ចំណាយ ​១,២ ​លានលាន​ដុល្លារ ដើម្បី​បញ្ចៀស​ការបិទទីភ្នាក់ងារសហព័ន្ធសំខាន់ៗ​មួយ​ចំនួន ​នៅ​ដំណាច់​សប្តាហ៍​នេះ។​

សេចក្តី​ព្រាង​ច្បាប់​នេះដែលត្រូវ​បានលាតត្រដាង​កាលពី​ថ្ងៃព្រហស្បតិ៍ មានឡើង​ជិត ៦ ខែ​ចូល​ដល់ក្នុង​ឆ្នាំ​ថវិកា​បច្ចុប្បន្ន ហើយនឹង​អនុញ្ញាតឱ្យ​សភា​បញ្ចប់​កិច្ចការខ្លួន​ក្នុង​ការផ្តល់​ប្រាក់ឱ្យ​រដ្ឋាភិបាល​រហូត​ដល់ខែកញ្ញា។

អ្នកតាក់តែង​ច្បាប់​ខាង​គណបក្ស​ប្រជាធិបតេយ្យអាច​សម្រេច​អាណត្តិ​គោលនយោបាយ​ជាច្រើន​ និង​មាន​ការកាត់បន្ថយ​ថវិកា​ខ្លះ​ដែល​ពួក​សាធារណរដ្ឋ​ក្នុង​រដ្ឋសភា​ស្វះស្វែ​ងឱ្យ​មាន​លើកម្មវិធី​មិនមែនខាង​ការពារ​ជាតិ។

ក្នុង​ចំណោមជ័យជម្នះ​ខាង​គោលនយោបាយ​ដែល​ប្រធាន​រដ្ឋសភា​លោ​ក Mike Johnson គូស​បញ្ជាក់​សម្រាប់​អ្នកតាក់តែង​ច្បាប់​ខាង​គណបក្សសាធារណរដ្ឋ​ គឺ​កំណើន​ជិត ២៤% ​នៃ​ចំនួន​គ្រែ​នៅ​កន្លែងឃុំឃាំងសម្រាប់​ដាក់​ក្រុមជនចំណាកស្រុក​ដែល​រង់ចាំ​ឯកសារ​និង​នីតិវិធី​អន្តោប្រវេសន៍​របស់​ពួកគេ​ឬ​រង់ចាំ​ការនាំខ្លួន​ពួក​គេចេញ​ពី​ប្រទេស​អាមេរិក។

សេចក្តី​ព្រាងច្បាប់​ថវិកា​ក្នុង​ឆ្នាំ​នេះ​ត្រូវបាន​បែងចែក​ជា​ពីរ​ផ្នែក។ ផ្នែក​ទីមួយ​ត្រូវ​បាន​សភា​អនុម័ត​កាលពី​ពីរ​សប្តាហ៍​មុន​ ត្រឹមតែ​ប៉ុន្មាន​ម៉ោង​មុន​ថ្ងៃផុត​កំណត់​បិទ​ទីភ្នាក់ងារ​មួយ​ចំនួន។

ឥឡូវនេះ​សភា​កំពុង​ផ្តោត​លើ​ផ្នែក​ធំ​ទីពីរ​ដែល​រួមបញ្ចូល​ថវិកា​ប្រហែល ​៨៨៦​ ពាន់​លាន​ដុល្លារ​សម្រាប់​ក្រសួង​ការពារ​ជាតិ​ដែល​កើនឡើង​ជាង ៣%​ ធៀប​នឹង​ឆ្នាំមុន។ ថវិកា​នឹង​ផ្តល់​ដល់ក្រសួង​សន្តិសុខ​មាតុភូមិ ​សុខាភិបាល​ និង​សេវា​មនុស្ស​ ការងារ​ និង​ក្រសួងនិង​ទីភ្នាក់ងារ​ផ្សេងៗ​ទៀត៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG