ដោយមិនត្រូវបានអនុញ្ញាតឱ្យធ្វើសេចក្តីសន្និដ្ឋានជាផ្លូវការចុងក្រោយ លោក Donald Trump បានឆ្លៀតឱកាសឡើងនិយាយក្នុងតុលាការ នៅចុងបញ្ចប់នៃសវនាការពាក់ព័ន្ធនឹងសំណុំរឿងក្លែងបន្លំផ្នែករដ្ឋប្បវេណីក្នុងទីក្រុង New York។ លោកបានរិះគន់និងវាយប្រហារខ្លាំងៗដែលមានរយៈពេល ៦នាទី កាលពីថ្ងៃព្រហស្បតិ៍ មុនពេលដែលត្រូវបានបញ្ឈប់កុំឱ្យនិយាយតទៅទៀតដោយចៅក្រមនៅក្នុងសវនាការនោះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AP។
លោក Trump ត្រូវបានចោទប្រកាន់ពីការបំប៉ោងឯកសារហិរញ្ញវត្ថុ ដើម្បីទទួលបានកិច្ចព្រមព្រៀងល្អមួយលើប្រាក់កម្ចីនិងការធានារ៉ាប់រង។ លោកបានហៅដំណើរការសវនាការនោះ ថាជាការក្លែងបន្លំលើរូបលោក។
ថ្ងៃសវនាការនោះបានចាប់ផ្តើម ដោយក្រុមអាជ្ញាធរឆ្លើយតបទៅនឹងការគំរាមថាមានគ្រាប់បែកមួយ ត្រូវគេបង្កៃនៅផ្ទះរបស់ចៅក្រម។ ក្រុមអាជ្ញាធរមិនបានរកឃើញអ្វី ដែលជាការសង្ស័យនោះឡើយ។ ចៅក្រមក្នុងសវនាការនេះនិយាយថា លោកនឹងចេញសាលក្រមលើរឿងនេះនៅចុងខែមករានេះ៕
វេទិកាបញ្ចេញមតិ