មន្ត្រីជាន់ខ្ពស់កងទ័ពជើងអាកាសអាមេរិកកាលពីពេលថ្មីៗ បានចូលរួមក្នុងការសាកល្បងការហោះហើរយន្តហោះចម្បាំងអាមេរិក ដែលគ្មានមនុស្សបើកបរ និងបញ្ជាដោយបញ្ញាសិប្បនិម្មិតAI។
ការិយាល័យសារព័ត៌មានរបស់ក្រសួងការបរទេសបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា សេចក្តីថ្លែងការណ៍ដែលផ្តល់ដោយ Victoria Shi នឹងមិនត្រូវបានបង្កើតដោយ AI ទេ ប៉ុន្តែវាត្រូវបាន «សរសេរ និងផ្ទៀងផ្ទាត់ដោយមនុស្សពិត»។
ខណៈដែលពិភពលោកកំពុងផ្លាស់ប្តូរបន្តិចម្តងៗឆ្ពោះទៅរកប្រភពថាមពលស្អាតនៅលើផែនដី ដូចជាថាមពលព្រះអាទិត្យ ខ្យល់ និងវារីអគ្គិសនី ក្រុមហ៊ុនទើបបង្កើតថ្មីមួយនៅចក្រភពអង់គ្លេស កំពុងអភិវឌ្ឍប្រភពថាមពលថ្មីមួយទៀតពីលំហអាកាស នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
កាលពីថ្ងៃចន្ទទី១ខែមេសា សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានប្រកាសអំពីភាពដៃគូថ្មីអំពីវិទ្យាសាស្ត្រនៃសុវត្ថិភាពបញ្ញាសិប្បនិម្មិត ខណៈការព្រួយបារម្ភកាន់តែខ្លាំងឡើងអំបញ្ញាសិប្បនិម្មិតជំនាន់ក្រោយៗទៀត។
នៅក្នុងការផ្តើមគំនិតដឹកនាំដោយសហរដ្ឋអាមេរិក មហាសន្និបាតអ.ស.ប.អនុម័តសេចក្តីសម្រេចចិត្តមួយដើម្បីដោះស្រាយសក្តានុពលនៃបញ្ញាសិប្បនិម្មិតនិងបន្ធូរបន្ថយហានិភ័យ។
បើទោះបីអង្គការណាសាបានពន្យារបេសកកម្មបញ្ជូនអវកាសយានិកទៅហោះជុំវិញព្រះចន្ទរហូតដល់យ៉ាងឆាប់បំផុតនៅឆ្នាំ ២០២៥ អវកាសយានិកចំនួនបួននាក់ ដែលត្រូវបានជ្រើសរើស កំពុងហ្វឹកហាត់ដើម្បីត្រៀមលក្ខណៈសម្រាប់ដំណើរទៅព្រះចន្ទជាលើកទី១ ក្នុងរយៈពេលជាង ៥០ឆ្នាំចុងក្រោយនេះ។
កម្មវិធីបង្ហោះវីដេអូខ្លីៗមួយនេះ មានប្រជាប្រិយភាពខ្លាំងនៅជុំវិញពិភពលោក ប៉ុន្តែជារបស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិនឈ្មោះ ByteDance ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយគណបក្សកុម្មុយនីស្តចិន។
អ្នកជំនាញផ្តល់យោបល់ឱ្យរដ្ឋាភិបាលកម្ពុជាដាក់អង់តែន 4G ឱ្យបានពេញលេញសិន មុននឹងដាក់ដំណើរការ 5G។
យាន Odysseus នេះ ជាយានអវកាសឯកជនដំបូងគេដែលបានទៅដល់ផ្ទៃព្រះច័ន្ទ ហើយវាក៏តំណាងឲ្យការចុះចតលើព្រះច័ន្ទលើកទី១នៃយានអវកាសរបស់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ១៩៧២ មក។
ក្រុមហ៊ុន Intuitive Machines បានព្យាយាមដើម្បីក្លាយជាក្រុមហ៊ុនឯកជនលើកដំបូងគេ ដែលបានចុះចតលើឋានព្រះចន្ទ ដែលរហូតមកដល់ពេលនេះមានតែប្រទេស ៥ ប៉ុណ្ណោះ ដែលអាចបញ្ជូនយានអវកាសរបស់ខ្លួនឡើងដល់ឋានព្រះចន្ទ
ក្រុមប្រឹក្សាភិបាលនេះក៏បាននិយាយផងដែរថា ក្រុមហ៊ុន Meta ក៏គួរបញ្ជាក់ផងដែរពីផលប៉ះពាល់ ដែលខ្លួនព្យាយាមទប់ស្កាត់ និងគួរដាក់សញ្ញាសម្គាល់លើរូបភាព ឃ្លីបវីដេអូនិងសំឡេងថា ជាការប្រើប្រាស់កែច្នៃកេងចំណេញ (manipulated) ដោយមិនត្រូវដកវាចេញទាំងស្រុងនោះទេ។
សមាជិកព្រឹទ្ធសភាលោក Dick Durbin ប្រធានគណៈកម្មាធិការប្រជាធិបតេយ្យ បានលើកឡើងពីស្ថិតិរបស់មជ្ឃមណ្ឌលជាតិសម្រាប់កុមារដែលបាត់ខ្លួននិងត្រូវបានកេងប្រវញ្ច ដោយបានបង្ហាញថា «ឧក្រិដ្ឋកម្មផ្លូវភេទ» ដែលក្នុងនោះមានអ្នកកេងប្រវ័ញ្ចម្នាក់បញ្ឆោតកុមារម្នាក់ឲ្យផ្ញើររូបនិងវីដេអូ បានកើនឡើងខ្លាំង កាលពីឆ្នាំ ២០២៣។
ព័ត៌មានផ្សេងទៀត
No media source currently available